-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

  • សន្លឹកបៀជាតិនិយម !



ក្រោយពីបញ្ចុះបញ្ចូលឱ្យសង្គ្រោះជាតិចូលសភាបង្គ្រប់ទឹកឱ្យខ្លួនរួចមក គណបក្សប្រជាជនបានប្រើយុទ្ធសាស្រ្តជាច្រើនដើម្បីស្តារប្រជាប្រិយភាពបក្ស និង ដើម្បីទទួលបានការគាំទ្រឡើងវិញក្នុងឆ្នាំ ២០១៨ ខាងមុខ ។ យុទ្ធសាស្ត្រមួយចំនួន ដែលយើងអាចកត់សំគាល់បានរួមមាន ៖
ទី១- ព្យាយាមគ្រប់រូបភាពទាំងធម៌ក្តៅ ទាំងធម៌ត្រជាក់ ដើម្បីបំបែកបំបាក់លោក កឹម សុខា សម រង្សី ។
ទី២- ព្យាយាមទិញមន្រ្តីសំខាន់ៗ និង យុវជនលេចធ្លោរបស់សង្គ្រោះជាតិ (ឡាក់ សុភាព វា៉ន់ សំអឿន ធី សុវណ្ណថា...) ។
ទី៣- ពឹងពាក់មិត្តចាស់ មិត្តថ្មី ដើម្បីជួយប្រយុទ្ធ និង បំបែកសំឡេងសត្រូវព្រោះទឹកជិតដល់ច្រមុះ (ទ្រង់រណរិទ្ធិ សួន សេរីរដ្ឋា ម៉ម សូណង់ដូរ កណ្តឹងឆ្កែ...) ។
ទី៤- កែទម្រង់បែបប្រជាថិតុ (បញ្ចុះថ្លៃភ្លើង ថ្លៃទឹកសំរាប់កម្មករ ទិញប្រេងស្តុក...) ។
ទី៥- សន្យាតំឡើងប្រាក់ខែមន្រ្តីរាជការឱ្យបាន ១លានរៀលក្នុងឆ្នាំ ២០១៨ ខាងមុខ និង តំឡើងប្រាក់ខែកម្មករបានមួយចំនួន ។
ទី៦- ដេញយួនឱ្យឡើងគោក និង ចាប់យួន ៤-១០នាក់ខុសច្បាប់ ថតដាក់ទូរទស្សន៍ ។
ទី៧- បង្ខាំងលោក កឹម សុខា ដេញលោក សម រង្សី ដើម្បីទុកឱកាសឱ្យខ្លួនដើរធ្វើព្យុះធ្វើភ្លៀងក្នុងហ្វេសប៊ុក ទាំង២៥ ខេត្ត-ក្រុង ។
និយាយតាមត្រង់ គណបក្សប្រជាជនដឹងថា ខ្លួននឹងបាត់បង់តំណែងមេឃុំ-ចៅសង្កាត់ និង ក្រុមប្រឹក្សាឃុំ-សង្កាត់យា៉ងតិច ៤០-៤៥% ទៅគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ ២០១៧ ខាងមុខ ។ ការបាត់បង់នេះ នឹងធ្វើឱ្យ សីុភីភី បាត់បង់ចំនួនក្រុមប្រឹក្សាស្រុក ខ័ណ្ឌ ខេត្ត ក្រុង និង សមាជិកព្រឹទ្ធសភាក្នុងភាគរយដូចគ្នាផងដែរ ។ នេះគឺជាការបាត់ដ៏ធំនូវអំណាចមូលដ្ឋានរបស់គណបក្សប្រជាជន ដែលរិតតែធ្វើឱ្យគណបក្សនេះពិបាកបំផុតដើម្បីទទួលបានជ័យជំនះក្នុងឆ្នាំ ២០១៨ ។
លទ្ធផលឆ្នោតក្នុងឆ្នាំ ២០១៧ នឹងបញ្ជាក់ច្បាស់ថាយុទ្ធសាស្ត្រទាំងអម្បាលមាណដែលបានរៀបរាប់ខាងលើ ទទួលបរាជ័យ ព្រោះវាមិនបានចាក់ចំបេះដូងប្រជារាស្ត្រខ្មែរ ៩០% ដែលចង់ឃើញរដ្ឋាភិបាលខ្លួនយកច្បាប់អន្តោប្រវេសន៍មកអនុវត្តន៍ចំពោះមិត្តមឺុនណាំ ទប់ស្កាត់អំពើពុករលួយ គិតគូរឿងព្រំដែន និង ភាពគ្មានការងារធ្វើជាដើម ។
ហ្វេសប៊ុកជាមធ្យោបាយ អ្នកចូលរួមហែរសពលោកបណ្ឌិត កែម ឡី ជិត២លាននាក់ជាភស្តុតាង ការបាត់អស់២២កៅអីក្នុងឆ្នាំ ២០១៣ ជាលទ្ធផល ដែលអាចបង្ហាញថាអ្នកបោះឆ្នោតប្រមាណ ៩០% ចង់បានអ្វី មិនពេញចិត្តអ្វី ។ តាមពិត អ្វីដែលគេចង់បានគឺការទទួលខុសត្រូវចំពោះជាតិ ដែលខ្លួនជារដ្ឋាភិបាល មិនមែនចាប់រាស្ត្រដាក់គុក ទិញប្រេងស្តុក ចុះហូបនំបញ្ចុក លក់ពងមាន់អាំង ស្រោចផ្កានោះឡើយ ។
ដឹងហើយ ឮហើយ ឃើញហើយ តែមិនអាចធ្វើបាន ពិតជាឈឺចាប់ណាស់សំរាប់អ្នកគាំទ្រថ្នាក់ក្រោម ។ តែទោះចង់ ឬ មិនចង់ក៏ដោយ សីុភីភី អាចនឹងយកសន្លឹកបៀជាតិនិយមមកប្រើ ដើម្បីមានឱកាសឈ្នះឆ្នោតដោយស្របច្បាប់ក្នុងឆ្នាំ ២០១៨ ខាងមុខ ។ យុទ្ធសាស្ត្រខ្លះៗអាចនឹងត្រូវប្រើ ៖
សន្លឹកបៀទី១- ចងជើងឱ្យជាប់ ហើយស្រែកប្រាប់គេថាម្នាក់ហ្នឹងអត់ចេះដើរ ។ ក្រោយសង្គ្រោះជាតិឡើងជាមេឃុំ-ចៅសង្កាត់ គណបក្សប្រជាជននឹងប្រើគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីរារាំង និង ដាក់កំហុសទៅមេឃុំ-ចៅសង្កាត់ថ្មី ។ យើងដឹងថាប៉ូលិសប៉ុស្តិ៍ រដ្ឋបាលថ្នាក់ស្រុក ក្រសួងមហាផ្ទៃ និង ក្រសួងពាក់ព័ន្ធផ្សេងៗទៀត សុទ្ធតែនៅក្រោមកណ្តាប់ដៃសីុភីភីទាំងអស់ ។ តើមេឃុំ-ចៅសង្កាត់ថ្មីធ្វើអីកើត បើមិនមានការសហការណ៍ពីមន្រ្តីសីុភីភីទាំងនោះ (ឧ. សន្តិសុខក្នុងភូមិ-ឃុំ, ថវិកាអភិវឌ្ឍន៍ភូមិ-ឃុំ...) ដូច្នេះកំហុសទាំងអស់នឹងទម្លាក់ទៅលើមេឃុំ-ចៅសង្កាត់ថ្មីរបស់គណបក្សសង្គ្រោះជាតិ ។ តែយា៉ងណាវាអាស្រ័យលើមធ្យោបាយផ្សព្វផ្សាយ និង ភាពវៃឆ្លាតរបស់ប្រជាពលរដ្ឋក្នុងការទទួលពត៌មាន ។
សន្លឹកបៀទី២- សំដែងល្ខោនជាអ្នកជាតិនិយម ដោយបញ្ជូនទាហានទៅព្រំដែនយួន ដកហូតដីសម្បទានពីយួន និង បញ្ជូនយួនខុសច្បាប់មួយចំនួនធំទៅស្រុកវិញ ។ ការចល័តទ័ព និង រថពាសដែកថ្មីៗនេះ ត្រូវបានគេមើលឃើញថាជាការរៀបចំជើងប្រួលដើម្បីសម្តែងឆាកដ៏ធំមួយនេះ "ក្រែងលោសេណារីយ៉ូ" ។ នេះជាសន្លឹកបៀស្លាប់រស់របស់សម្តេច ហ៊ុន សែន ដែលអាចធ្វើឱ្យលោកក្លាយជាវីរបុរសខ្មែរដូចលោកបណ្ឌិត កែម ឡី ហើយក៏អាចធ្វើឱ្យលោកចាញ់អស់ខោផងដែរ ។
យើងរង់ចាំទស្សនាដោយភាពវៃឆ្លាតទាំងអស់គ្នា យើងគាំទ្រ យើងចូលរួម និង លើកទឹកចិត្ត បើអ្វីៗដើម្បីជាតិ ។ ផ្ទុយទៅវិញ យើងប្រឆាំងបើការសម្តែងបែបប្រជាថិតុ ដើម្បីតែរក្សាអំណាចរបស់គ្រួសារត្រកូលហ៊ុន ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code