-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០១៦


គណបក្សសង្គ្រោះជាតិបានសម្រេចបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លួនដែលមាន១០គណៈកម្មការជំនាញដើម្បីទទួលខុសត្រូវនិងផ្តោតទៅលើវិស័យមួយចំនួន ដោយអះអាងថាដើម្បីត្រៀមដឹកនាំនៅពេលខ្លួនឈ្នះឆ្នោត។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ គណបក្សសង្រ្គោះជាតិបានប្រកាសពីការបង្កើតរដ្ឋាភិបាលស្រមោលរបស់ខ្លូនដែលមាន១០គណៈកម្មការដែលដូចគ្នាទៅនឹងគណៈកម្មការទាំង១០ដែលមាននៅរដ្ឋសភា។
លោក សុន ឆ័យ បានឲ្យដឹងថាការបង្កើតគណៈកម្មការជំនាញនេះក្នុងគោលបំណងធ្វើឲ្យមានអ្នកទទួលខុសត្រូវទៅតាមជំនាញរបស់ខ្លួនក្នុងការស្រាវជ្រាវទាក់ទងនឹងបញ្ហាដែលខ្លួនទទួលខុសត្រូវ ដើម្បីត្រៀមសម្រាប់ឱកាសដែលគណបក្សនេះបានឈ្នះឆ្នោត។
លោកបានបន្តថា៖ “បំណងដែលយើងបង្កើតក្រុមជំនាញនេះហើយដែលមានឈ្មោះដូគ្នាទៅហ្នឹងក្រុមជំនាញនៅក្នុងរដ្ឋសភានេះ គឺជាការចាប់ផ្តើមមួយ ជាដំណាក់កាលដំបូងមួយ ដើម្បីឲ្យក្រុមសភាយើងនិងអ្នកជំនាញ ដែលមាននៅក្នុងគណបក្សនេះអាចបង្កើតជាក្រុមស្រាវជ្រាវបច្ចេកទេសទៅលើវិស័យទាំងឡាយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ក្នុងគោលបំណងរៀបចំខ្លួននៅក្នុងកាលៈទេសៈណាដែលយើងជឿថាដែលគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតនឹងទៅគ្រប់គ្រងប្រទេស ”។  
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សនេះលោក ឈាង វុន បាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា គណបក្សប្រឆាំងធ្លាប់បានលើកឡើងពីការបង្កើតរដ្ឋាភិបាលស្រមោលនេះនៅពេលចរចាជាមួយគណបក្សកាន់អំណាចមុនពេលខ្លួនសភាផងដែរ ប៉ុន្តែមិនទាន់មានការឯកភាពពីគណបក្សប្រជាជនកម្ពុជានោះទេ៕
http://vodhotnews.com/2016/08/cnrp-will-create-a-shadow-government/
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code