-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
                  ជិត១មឺុននាក់? បើដេញឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ ឬ ប័ណ្ណគ្រួសារស្របច្បាប់ជឿខ្លះ ។ ចង់ឱ្យរាស្ត្រជឿ លុះណាធ្វើដូចប្រទេសថៃធ្វើដាក់កម្មករខ្មែរ ដឹកចាក់ចោលដូចសម្រាមរាប់សែននាក់ ៕   ជិតដល់បោះឆ្នោតហើយពួកនេះបានរៀបចំស្រាច់ ការប្រកាស់របស់ក្រសួងមហាផ្ទៃគ្រាន់ជាលេងសើចទេ ខ្ញុំធ្លាប់សួរយួនដែលបានពួកនេះចាប់តែសព្វថ្ងៃមានទាំងប័ណ្ណបោះឆ្នោតទៀតផង គាត់ថាមេឃុំធ្វើអោយ ពេលគាត់ជួលផ្ទះយួនយកប័ណ្ណបោះឆ្នោតមកអោយ
ហើយខ្លះទៀតមានអត្តសញ្ញាណប័ណ្ណតែម្តងតែនិយាយខ្មែរអត់ច្បាស់ទេ  ។
និពន្ធដោយ : រឿន ភារុន August-09-2016


ភ្នំពេញ​៖ កម្ពុជា​បាន​បណ្តេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ៦៨​សញ្ជាតិ ចំនួន ១០៧៨៧​នាក់ ក្នុងនោះ នារី ១៧០៤ នាក់ គិត​ចាប់ពី​ឆ្នាំ​២០១៤ រហូតដល់​ខែសីហា ឆ្នាំ​២០១៦​នេះ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង ១ ម៉ឺន​នាក់​នោះ មាន​ជនជាតិ​វៀតណាម​ចំនួន ៩២១៧ នាក់​។ នេះ​បើតាម​ស្ថិតិ​ជនបរទេស​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​។
​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចំនួន ៩២១៧ នាក់ ក្នុងនោះ ស្រី​ចំនួន ១៥៥៤ នាក់ ត្រូវបាន​រដ្ឋាភិបាល បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​វិញ ក្នុង​រយៈពេល​ជិត ៣ ឆ្នាំ នេះ​។នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បានបង្ហាញ​នៅ​ថ្ងៃទី ២ ខែសីហា ស្តីពី​ស្ថិតិ​នៃ​ការបណ្តេញ​ជនអន្តោប្រវេសន៍​ចេញពី​កម្ពុជា ចាប់ពី​ពេល​ក្រសួងមហាផ្ទៃ បង្កើត​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ឆ្នាំ ២០១៤ កន្លងទៅ ក្រោយ​ការបោះឆ្នោត ជាតិ​អាណត្តិ​ទី​៥​។ ស្ថិតិ​ដដែល​បន្តថា នៅក្នុង​ឆ្នាំ ២០១៦ នេះ គិត​ត្រឹម​ថ្ងៃទី ២ ខែសីហា​នេះ កម្ពុជា​បាន​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចំនួន ១,៨៩៣​នាក់ ក្នុងនោះ ស្រី ៤៤៥​នាក់ ចេញពី​កម្ពុជា​។ 
​បើ​និយាយ​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងអស់​ដែល​កម្ពុជា​បាន​បណ្តេញចេញ ក្នុង​រយៈពេល​ជិត ៣ ឆ្នាំ មកនេះ ស្ថិតិ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១០៧៨៧ នាក់ ក្នុងនោះ មាន​ស្ត្រី ១៧០៤ នាក់ ដែលមាន​ចំនួន ៦៨ សញ្ជាតិ ត្រូវបាន​បណ្តេញពី​កម្ពុជា​​។ 
​កា​លពី​ឆ្នាំ​២០១៥ កម្ពុជា កន្លងទៅ របាយការណ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា​កម្ពុជា បាន​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចំនួន ៦,២៦៥ នាក់ ក្នុងនោះ​មាន​ស្រី ៨៦៤​នាក់ ។ ដោយឡែក កាលពី​ឆ្នាំ ២០១៤ កម្ពុជា​បាន​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ចំនួន ១០៥៩​នាក់ ក្នុង​ស្រី ២៤៥​នាក់ ចំណោម​ជនអន្តោប្រវេសន៍ ២៤​សញ្ជាតិ​ចំនួន ១៣០៧​នាក់​៕
---------------
https://thmeythmey.com/?page=detail&ctype=article&id=43031&lg=kh
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code