លោក INOUE KAZUNORI (ទី ២ រាប់ពីឆ្វេង) និងលោក Nyi Nyi Latt ក្នុងសន្និសីទ។ ស្រេង ម៉េងស្រ៊ុន

U16 កម្ពុជា ត្រូវប៉ះក្រុមមីយ៉ាន់ម៉ា ថ្ងៃនេះ
ភ្នំពេញៈ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ (U16) នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម U16 ជម្រើសជាតិមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៧ ថ្ងៃពុធនេះ ហើយគ្រូបង្វឹករបស់ក្រុមទាំង ២ បានចាត់ទុកការប្រកួតជាការដកស្រង់បច្ចេកទេសយ៉ាងសំខាន់បំផុត មុនពេលក្រុមទាំង ២ ត្រូវចូលរួមការប្រកួតផ្លូវការ AFF U16 Championship 2016 ចុងសប្តាហ៍នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងសន្និសីទកាសែត ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ លោក INOUE KAZUNORI គ្រូបង្វឹកក្រុម U16 កម្ពុជា និងលោក Nyi Nyi Latt គ្រូបង្វឹកក្រុម U16 មីយ៉ាន់ម៉ា សុទ្ធតែបានបង្ហាញពីភាពរីករាយរបស់ក្រុម ប៉ុន្តែមិនបាននិយាយផ្តោតទៅលើមហិច្ឆតាក្នុងការយកឈ្នះលើគ្នានោះទេ។
លោក Nyi Nyi Latt បាននិយាយថា៖ «ការត្រៀមខ្លួនរបស់យើងមិនសូវល្អប៉ុន្មានទេ ព្រោះយើងមានពេលខ្លី គឺត្រឹម ១ ខែកន្លះប៉ុណ្ណោះ ហេតុនេះការប្រកួតមិត្តភាពនេះ វាជាការប្រកួតដ៏សំខាន់បំផុត ដើម្បីឲ្យកីឡាកររបស់យើងបានទទួលបទពិសោធថ្មីៗបន្ថែមទៀត មុនពេលយើងត្រូវចូលរួមការប្រកួតជាផ្លូវការ ក្នុងពាន AFF U16 Championship 2016»។
ចំណែកគ្រូបង្វឹកមកពីជប៉ុន លោក INOUE KAZUNORI បានថ្លែងថា៖ «បន្ទាប់ពីយើងបានទៅប្រកួត និងហាត់នៅវៀតណាម និងថៃ មក ខ្ញុំបានរៀបចំកម្មវិធីហ្វឹកហាត់បន្ថែមជាច្រើនទៀត ហើយចាប់តាំងពីខ្ញុំចូលមកដឹកនាំក្រុមកម្ពុជា កាលពីខែកុម្ភៈមកដល់ពេលនេះ ឃើញថា ក្រុមកម្ពុជា មានបច្ចេកទេសកើនឡើងខ្ពស់។ ចំណែកការប្រកួតមិត្តភាពនៅថ្ងៃស្អែក (ថ្ងៃពុធ) វាជាការប្រកួតដកស្រង់បច្ចេកទេសដ៏សំខាន់បំផុត ដើម្បីឈានទៅប្រកួតធំក្នុងព្រឹត្តិការណ៍ AFF U16 Championship»។
គេនៅចាំបានថា ការប្រកួត AFF U16 Championship 2015 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរនោះ ក្រុម U16 កម្ពុជា បានចាញ់ក្រុម U16 មីយ៉ាន់ម៉ា ៣-០ ក្នុងវគ្គជម្រុះប្រចាំពូល B។
ចំពោះការប្រកួត AFF U16 Championship 2016 ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ទី ២៣ ខែកក្កដានោះ ក្រុមកម្ពុជា និងមីយ៉ាន់ម៉ា ឈរនៅពូលផ្សេងគ្នា គឺកម្ពុជា ឈរនៅពូល B ជាមួយថៃ ឡាវ ទីម័រខាងកើត និងប្រ៊ុយណេ ខណៈមីយ៉ាន់ម៉ា ឈរនៅពូល A ជាមួយអូស្រ្តាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី។
សម្រាប់ការវិលមកជួបគ្នានៅថ្ងៃនេះលោក Nyi Nyi Latt បានបញ្ជាក់ថា៖ «នេះជាការប្រកួតត្រៀមខ្លួនចុងក្រោយដ៏សំខាន់ ហេតុនេះខ្ញុំសង្ឃឹមថា កូនក្រុមរបស់ខ្ញុំ និងយកចិត្តទុកដាក់ និងបង្ហាញទម្រង់លេងឲ្យបានល្អ តាមអ្វីដែលយើងអាចធ្វើទៅបាន»។
ចំណែកលោក INOUE KAZUNORI ក៏មិនបានបញ្ជាក់ពីការព្យាករលទ្ធផលទុកមុននោះដែរ។ លោកនិយាយថា៖ «មុនការប្រកួតចាប់ផ្តើម យើងមិនអាចនិយាយពីលទ្ធផលនោះទេ ប៉ុន្តែយើងនឹងព្យាយាមលេងមិនឲ្យចាញ់នោះទេ»។
នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលមានការលក់សំបុត្រ ១ សន្លឹកតម្លៃ ១ ម៉ឺនរៀល សម្រាប់កន្លែងមានដំបូល និង ៥ ពាន់រៀល សម្រាប់កន្លែងអត់មានដំបូលនេះ គឺគ្មានវត្តមានកីឡាករ អាត អូនតូច ដែលធ្លាប់បង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងពានរង្វាន់ AFF U16 Championship 2015 នោះឡើយ ព្រោះលោក INOUE KAZUNORI បានបញ្ជាក់ថា៖ «អាត អូនតូច មានទម្រង់លេងធ្លាក់ចុះ បន្ទាប់ពីរូបគេមានរបួសកន្លងមក ហើយយើងបានដកគេចេញពីក្រុមហើយ»៕