ក្រុម Hacker ដែលបាន Hack លួចមើលអ៊ីមែលទំនាក់ទំនងគ្នារបស់មេបញ្ជាការយោធាជាន់ខ្ពស់អង្គការ NATO បានទម្លាយអាថ៌កំបាំងឲ្យដឹងថា អង្គការ NATO សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានប្រើប្រាស់វិបត្តិនៅប្រទេសអ៊ុយក្រែន និងជាពិសេសវិបត្តិនៅប្រទេសស៊ីរី ធ្វើជា "ឆ្នួន" ឲ្យអាមេរិកបង្កសង្គ្រាមជាមួយរុស្ស៊ី បន្ទាប់ពីផែនការរបស់អាមេរិក និង NATO បរាជ័យក្នុងការអូសទាញរុស្ស៊ីឲ្យក្លាយទៅជាដៃគូនៅអឺរ៉ុប ហើយប្រែទៅជាផែនការទប់ទល់នឹងរុស្ស៊ីវិញរួចមក ។
សារអ៊ីមែលទំនាក់ទំនងរវាងលោកឧត្តមសេនីយ៍យោធា Phillip M.Breedlove អតីតអគ្គលេខាធិការអង្គការ NATO និងលោកឧត្តមសេនីយ៍យោធា Phipipbr-eedove អតីតមេបញ្ជាការយោធាអាមេរិកប្រចាំនៅតំបន់អឺរ៉ុប បន្ទាប់ពីរុស្ស៊ីដាក់តំបន់គ្រីមៀរក្រោមការគ្រប់គ្រងរបស់ខ្លួន បានបញ្ជាក់ឲ្យដឹងថា អង្គការ NATO មានគម្រោងការធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈអឺរ៉ុបជាប្រទេសសមាជិកអង្គការ NATO បានរួមដៃគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីជាស្រេច ដើម្បីឲ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយ ងាយស្រួលយកប្រៀបឈ្នះរុស្ស៊ីបើមានសង្គ្រាមកើតឡើង ។ មេបញ្ជាការយោធាអាមេរិកប្រចាំអឺរ៉ុប បានអះអាងថា ទីបញ្ជាការកងទ័ពអាមេរិកនៅតំបន់អឺរ៉ុប (EUCOM) និងអង្គការ NATO បានត្រៀមលក្ខណៈរួចរាល់ដើម្បីអនុវត្តន៍ផែនការធ្វើសង្គ្រាមយកជ័យជម្នះលើរុស្ស៊ីនៅពេលណាចាំបាច់ ដោយត្រៀមលក្ខណៈទាំងសព្វាវុធទំនើបៗ ត្រៀមទាំងយុទ្ធសាស្ត្រសង្គ្រាម ។
អតីតអគ្គលេខាធិការអង្គការ NATO បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤មក សហរដ្ឋអាមេរិក និងអង្គការ NATO បានពង្រឹងសមត្ថភាពយោធា ទាំងសព្វាវុធ ទាំងស្មារតីកងទ័ព ត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំ និងក្នុងរយៈពេលខ្លី យកប្រៀបឈ្នះទៅលើរុស្ស៊ី ខណៈក្រសួងការពារជាតិអាមេរិកបានស្នើសុំឲ្យសភាអនុម័តចំណាយប្រាក់ប្រមាណ៣,៤ពាន់លានដុល្លារអាមេរិក បម្រើឲ្យសកម្មភាពយោធាអាមេរិកនៅតំបន់អឺរ៉ុបរហូតដល់ឆ្នាំ២០១៧ខាងមុខ ។
ជាមួយនឹងការត្រៀមខ្លួនរួចរាល់ផង រុស្ស៊ីបានព្រមានចំៗថា សកម្មភាពរបស់អង្គការ NATO គឺប្រព្រឹត្តផ្ទុយទៅនឹងកិច្ចព្រមព្រៀងរក្សាសន្តិសុខនៅក្នុងតំបន់ទាំងស្រុង ៕

