ខេត្តព្រៃវែង៖ ដល់ថ្នាក់ផង ? ប្រជាពលរដ្ឋរាប់ពាន់គ្រួសារបានប្រត្តិកម្មទៅលើលោក ស្រឺ ខេង ប្ដីនិងប្រពន្ធ ខណៈដំណោះស្រាយពីអាជ្ញាធរស្រុកមិនមានប្រសិទ្ធភាពសោះ ហើយមិនចំគោលដៅដែលពួកគាត់ចង់បាន ពលរដ្ឋភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បាន សម្ដែងនូវការមិនពេញចិត្តនិងលើកគ្នាមកតវ៉ា កាលពីរសៀលថ្ងៃទី២៧កក្កដា២០១៦នៅចំនុចដីមានទំនាស់ នាភូមិ ឃុំ ខាងលើ ខណៈបុគ្គលមួយគ្រួសារដែលមានប្ដីឈ្មោះ ស្រឺ ប្រពន្ធឈ្មោះ ខេង ដែលអតីតជាអ្នកភូមិនេះដែរ តែសព្វថ្ងៃ ប្ដីប្រពន្ធនេះមិននៅស្រុកទេគឺនៅកំពង់សោមឯណោះ តែបានជួលកម្មករមកដាំ បង្គោល រំលោភយកដីផ្លូវសាធារណៈ នៅចំនុច ជាប់ផ្លូវកៅស៊ូឈាងខាងជើង ដែលផ្លូវនេះភ្ជាប់ពីថ្នល់កៅស៊ូទៅផ្ទះនាក់នៅជួរក្រោយរហូតដល់ វាលស្រែខាងជើងភូមិ នាភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ផ្លូវខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋធ្វើដំណើរដឹកផលដំណាំផ្សេង និងជាផ្លូវចេញចូលសម្រាប់ផ្ទះនាក់នៅជួរក្រោយផងដែរ ពលរដ្ឋបានលើកឡើងថា លោក ស្រឺនិងអ្នកស្រី ខេង នោះបានជួលកម្មករឲ្យមកដាំបង្គោលរំលោភយកដីផ្លូវនេះជាច្រើនដងហើយខណៈផ្លូវនេះជាអំណោយម្ចាស់ដីខាងលិចគេអ្នកឲ្យដី ចំណែកលោក ស្រឺនិងប្រពន្ធ មិនបានឲ្យដីហើយមករំលោភយកដីផ្លូវថែមទៀត ។ ហើយពួកគាត់មកតវ៉ានេះគឺដើម្បីសូមឲ្យលោកអភិបាល ស្រុកធ្វើការដោះស្រាយឲ្យបានឆាប់ជាជាងទុករឿងអាចក្លាយជាដំបៅមហារីក ហើយអាចនិង កើតហឹង្សា នៅថ្ងៃណាមួយមិនខាន ពួកគាត់សូមឲ្យមន្ត្រីជុំនាញស្រុក កំណត់គោលដៅឲ្យបានច្បាស់លាស់កុំឲ្យលោក ស្រឺ នោះមកដាំបង្គោលយកដីតាមទំនើងចិត្តឯងបែបនេះដោយមិនខ្លាចអ្វីទាំងអស់ ខណៈពលរដ្ឋបានតវ៉ាចំនួន៣លើកហើយនោះ តែបុគ្គលនេះនៅតែព្យាយាមទន្ទ្រានដាំបង្គោលលើដីនោះជាច្រើនលើកច្រើនសារជួនកាលលួចដាំស្ងាត់ៗក៏មានដែរ តែអ្វីដែលពលរដ្ឋខកចិត្តនោះ គឺអាជ្ញាធរស្រុកទទួលពត៍មានពីពលរដ្ឋមិនច្បាស់ បែរជាវាស់ដីពីលិចមកកើតវិញគឺខុសគោលដៅ ដែលកំណត់ពីមុនមក ហើយការវាស់នោះក៏ស្ងាត់ទៅអ្នករំលោភចេះតែរំលោភយក ពលរដ្ឋចេះតែតវ៉ារហូត។ លោក សឹម អ៊ុន អតីតមេភូមិកញ្ចំ បានអះអាងថា ដីផ្លូវនេះគាត់ជានាក់បើកយូឆ្នាំហើយ ដែលមានទទឹង៤mគិតត្រឹមពីព្រំដីលោក ស្រឺ ខេង នោះមកលិចតែដោយអែបព្រំដីនោះគល់ត្នោតច្រើនទើបផ្លូវនេះធ្វើវាទខិតមកខាងលិចខាងនាក់ឲ្យដី បណ្ដាលឲ្យ ផ្លូវនោះធំលើសពី៤m ឃើញដូច្នេះលោក ស្រឺ នោះ បានមកដាំបង្គោលថ្ម រំកិលយកដីនោះតាមតែចិត្ត ឯម្ចាស់ដីដែលឲ្យផ្លូវនេះបានស្លាប់បាត់ហើយ។
តែមានកូនស្រីពោះម៉ាយម្នាក់ដែរនៅរស់សព្វថ្ងៃឈ្មោះ យ៉ង់ ធី អាយុ៦១ឆ្នាំ ដែលមានផ្ទះជាប់នេះហើយ តាំងពីពេលនោះមកផ្លូវនេះគឺទុក្ខជាសម្បត្តិសាធារណៈរហូតទល់សព្វថ្ងៃនេះទៅ។ លោក សួន ឡន ជុំនួយការភូមិបានអះអាងដែរថា ឈ្មោះ ស្រឺ ខេង ប្ដីប្រពន្ធនេះពិតជាបានដាំបង្គោលចូលដីផ្លូវមែនខាងក្រោយនិងកណ្ដាលចូលប្រហែល១mឯខាងមុខចូលជិត៣ម៉ែត្រ គាត់បានឃាត់ដែរតែគេនៅតែធ្វើ។
ឯលោក អ៊ិត ស៊ីម មេឃុំកញ្ចំ បានឲ្យដឹងថា រឿងនេះបានដោះស្រាយដល់ស្រុករួចហើយ តែលោក ស្រឺ នោះនៅតែឃើញដាំបង្គោលចូលដដែលពិបាកនិយាយគ្នាណាស់ ទើបពលរដ្ឋមកតវ៉ា នោះជាការត្រឹមត្រូវហើយ ដោយឡែកលោក ហេង ផលាង មន្ត្រីសូរិយោដីស្រុកពារាំង ថាមិនបានដឹងទេរឿងដីនុង ចំណែក លោក ហ៊ី ធួក អភិបាលស្រុកមិនអាចសុំការបំភ្លឺបានទេជុំវិញទំនាស់ខាងលើ ដោយលោកថា រវល់ប្រជុំនៅវៀតណាម៕
http://vd7news.com/?article=2284