-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បញ្ជូន​ខ្មែរ​សុំ​ទាន​ពីក្រុង​ព្រៃនគរ​មកស្រុកវិញ​

ដោយ ៖ ចន ណារិទ្ធ   
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៥:១៣   (07-07-2016 15:13)
រាជធានីភ្នំពេញ ៖ លោក ជុំ សុន្ទរី  អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឱ្យ​​ដឹង​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ទីក្រុង​ហូ​ជី​មិ​ញ បាន​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​២៩​នាក់ ក្នុង​នោះ​មនុស្ស​ចាស់​ចំនួន​​៩​នាក់ និង​កុមារ​ចំនួន​២០​នាក់ ។
លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ចូល​ទៅ​សុំទាន និង​លក់​ឆ្នោត​ខុសច្បាប់ ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ត្រូវ​អាជ្ញាធរ​វៀតណាម ឃាត់​ខ្លួន​រក្សា​ទុក ​និង​ផ្គត់ផ្គង់​អាហារ នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សង្គម​​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​២៩​នាក់​នេះ ​នឹង​បញ្ជូន​ត្រឡប់​ម​ក​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៨ ​កក្កដា ​ឆ្នាំ​២០១៦ តាម​ច្រកព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ​-​បា​វិត ដើម្បី​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​ខេត្ត ស្វាយ​រៀង​។
លោកជុំ សុន្ទរី បាន​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ​ ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​សុំទាន និង​លក់​ឆ្នោត​ខុសច្បាប់ ដែល​ត្រូវ​អាជ្ញាធរ​វៀត​ណាម​ឃាត់ខ្លួន និង​បញ្ជូន​មក​កម្ពុជា​វិញ មាន​ចំនួន​សរុប​១៣៨​នាក់ ភាគច្រើន​ជា​កុមារ​ទៅ​តាម​ម្ដាយ ​ឬ​បង ដែល​មាន​ទីលំនៅនៅ​ជាប់​នឹង​ព្រំដែន​វៀត​ណាម​​តែ​ម្តង ។

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code