អង្គការកាកបាទក្រហមកម្ពុជាមានលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ដ្រីជាប្រធាន ហើយមានការចោទថាអង្គការកាកបាទក្រហមកម្ពុជាត្រូវគេយកទៅប្រើសម្រាប់គោលបំណង ការងារនយោបាយ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន ABC របស់ប្រទេសអូស្ត្រាលី។
នាយកកម្មវិធីអន្តរជាតិ លោក Peter Walton បាននិយាយថា កាកបាទក្រហមអូស្ត្រាលី (ARC) បានផ្តល់ជំនួយប្រចាំឆ្នាំចំនួន ២៥៣,៥៤០ ដុល្លាអាមេរិក ទៅឲ្យកាកបាទក្រហមកម្ពុជា។
ជំនួយ ដែលមានរវាង កាកបាទក្រហម អូស្ត្រាលី និងកាកបាទក្រហម កម្ពុជាត្រូវបានបិទបញ្ចប់កាលពីចុងសប្តាហ៍មុន ដែលវាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ។
លោក Walton បានថ្លែងថា យើងកំពុងតែផ្តោតទៅលើប្រទេសដទៃទៀតនៅក្នុងតំបន់ ជាពិសេស បណ្តាប្រជាជាតិនៅតំបន់ប៉ាស៊ីហ្វិក។ យើងមិនបន្តការផ្តល់ជំនួយកម្មវិធីដល់ កាកបាទក្រហមកម្ពុជាទៀតទេ។
http://www.khmertoday.news/article/1831