-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
មហាជន​ភាគ​ច្រើន​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​អនាគត​ល្ខោន​ខោល​កម្ពុជា បន្ទាប់​ប្រទេស​ថៃ​បាន​ប្រកាស​ដាក់​ល្ខោន​ខុន ដែល​មាន​ទម្រង់​ដូចគ្នា​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​អរូបី កាល​ពី​ពេល​ថ្មី​នេះ។ ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​លោក​ជំទាវ ភឿង សកុណា បាន​បង្ហាញ​នូវ​ហេតុផល​មួយ​ចំនួន​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ Sabay ដូច​ខាង​ក្រោម៖

ភឿង សកុណា1លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌
Sabay៖ ថៃ​ប្រកាស​ដាក់​ល្ខោន​មុខ​ស្វា ដែល​មាន​ទម្រង់​ដូច​ល្ខោន​ខោល​កម្ពុជា ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​អរូបី។ តើ​ក្នុង​នាម​ក្រសួង​វប្បធម៌​កម្ពុជា​នឹង​មាន​ចំណាត់​ការ​យ៉ាង​ណា?
រដ្ឋមន្ត្រី៖ ធម្មតា​ចំណាត់​ការ​តែ​មាន​ហើយ​ប្អូន! ប៉ុន្តែ​យើង​កុំ​នាំ​គ្នា​ផ្អើល​អី​អញ្ចឹង​ពេក។ ការពិត​ទៅ​ក្រោយ​បញ្ចូល​របាំ​ព្រះ​រាជទ្រព្យ​នៅ​ឆ្នាំ ២០០៤ យើង​បាន​ដាក់​បញ្ចូល​ល្ខោនខោល​ទៅ​ក្នុង​បញ្ជី​របស់​ យូណេស្កូ រួច​ទៅ​ហើយ​ជាមួយ​គ្នា​នឹង ចាប៉ី​ដង​វែង តម្បាញ​សូត្រ របាំ​យីកេ ខ្លែង​ឯក និង​ចម្លាក់​ខ្មែរ​ជា​ដើម។

Sabay៖ រហូត​មក​ដល់​ពេល​នេះ តើ​​ដំណើរ​ការ​ដាក់​បញ្ចូល​​ល្ខោន​ខោល​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​វិវត្តន៍​ដល់​ណា​ហើយ​លោក​ជំទាវ?
រដ្ឋមន្ត្រី៖ កំពុង​ដំណើរ​ការ​ហើយ​ចាស៎។ អង្គការ យូណេស្កូ កំពុង​បន្ត​ដំណើរ​ការ​ស៊ើបអង្កេត​ស្រាវ​បន្ត​ទៀត ព្រោះ​ដំណើរ​ការ​ដាក់​បញ្ចូល​នីមួយៗ​មិន​ងាយ​ទេ មិន​មែន​ចង់​ដាក់ គឺ​ដាក់​បាន​នោះ​ប្រទេស​សមាជិក​ណា​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ​យើង​ទើប​ជោគជ័យ​លើ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង។

Sabay៖ ថ្មីៗ​នេះ​​មាន​ការ​លើក​ឡើង​ថា ប្រទេស​ជា​សមាជិក​អង្គការ យូណេស្កូ ចំនួន ១៥០ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ល្ខោន​មុខ​ស្វា​ដែល​មាន​ទម្រង់​ដូច​ល្ខោន​ខោល​យើង​ថា ជា​របស់​ថៃ។ តើ​លោក​ជំទាវ​បាន​ជ្រាប​បញ្ហា​នេះ​ទេ​បាទ?
រដ្ឋមន្ត្រី៖ ខ្ញុំ​មិន​ដឹង​ថា គេ​បាន​ព័ត៌មាន​នេះ​ពី​ណា។ អ៊ីចឹង!បាន​ជា​ព័ត៌មាន​ណា​មិន​ច្បាស់​មិន​គួរ​នាំ​គ្នា​និយាយ​ទេ។ ការ​ពិត​ខ្ញុំ​បាន​ពិនិត្យ​ជាមួយ​នឹង យូណេស្កូ រួច​ហើយ ហើយ​សូម្បី​តែ យូណេស្កូ ខ្លួន​ឯង​ក៏​មិន​បាន​ដឹង​ថា មាន​ប្រទេស ១៥០ ពី​ណា​មក​ទទួល​ស្គាល់​ដែរ​ទេ ហើយ​យើង​នាំ​គ្នា​បាចសាច​ព័ត៌មាន​មិន​ពិត​ក្នុង​សង្គម។

ល្ខោនខោល-រាមកេរ្តិ-វគ្គ-សុត្តចក្រការ​សម្ដែង​ល្ខោនខោលរឿងរាមកេរ្តិ៍
Sabay៖ ប្រសិន​បើ​ថៃ​ដាក់​ល្ខោន Khon ទៅ​អង្គការ យូណេស្កូ បាន​សម្រេច​មែន តើ​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ណា​ខ្លះ​ចំពោះ​ល្ខោន​ខោល​របស់​យើង​នោះ?
រដ្ឋមន្ត្រី៖ ប្រទេស​ជា​សមាជិក យូណេស្កូ នីមួយៗ​មាន​សិទ្ធ​ស្មើ​គ្នា ក្នុង​ការ​ដាក់​បញ្ចូល​សម្បត្តិ​ណា​មួយ​ជា​បេតិកភណ្ឌ​អរូបី​ទៅ​អង្គការ​នេះ។ ប៉ុន្តែ​ការ​ហៅ​ឈ្មោះ​យ៉ាង​ណា ត្រូវ​ពិគ្រោះ​គ្នា​សិន មិន​អាច​ហៅ​ឈ្មោះ​ជាន់​គ្នា​បាន​ទេ។ ប្រសិន​បើ​គេ​ហៅ​ឈ្មោះ​ខុស​យើង ហើយ​ការ​រាំ​ខុស​យើង គេ​អាច​ដាក់​បាន។
ប៉ុន្តែ​បើ​ថៃ​ហៅ​ឈ្មោះ​ល្ខោន​ខោល​ដែរ ហើយ​យក​ទៅ​ដាក់​នៅ​អង្គការ យូណេស្កូ គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ឈ្មោះ​នេះ​កម្ពុជា​មាន​ហើយ ហើយ​យើង​បាន​ដាក់​ទៅ​មុន​តាំង គឺ​ពី​ឆ្នាំ ២០០៤​ម៉េ្លះ។

Sabay៖ មក​ដល់​ចំណុច​នេះ តើ​លោក​ជំទាវ​គិត​ថា អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​នៃ​ល្ខោន​ខោល​កម្ពុជា​នោះ​បាទ?
រដ្ឋមន្ត្រី៖ សម្រាប់​ខ្ញុំ! បញ្ហា​ប្រឈម​នោះ គឺ​ខ្ញុំ​បារម្ភ​ចំពោះ​ខ្លួន​យើង​ទៅ​វិញ​ទេ គឺ​បារម្ភ​ពី​ការ​គាំទ្រ​របស់​យុវជន និង​ប្រជាជន​យើង។ វា​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​បន្ទោស​នរណា​ម្នាក់ ប៉ុន្តែ​ប្រជាជន​យើង​​អត់​នាំ​គ្នា​ជួយ​គាំទ្រ ហើយ​ទៅ​គាំទ្រ​អ្វី​មិន​មែន​ជា​របស់​យើង។

ចុង​ក្រោយ! ខ្ញុំ​ចង់​ឱ្យ​យុវជន និង​ប្រជាជន​យើង​ជួយ​គាំទ្រ​អ្វី​ជា​សម្បត្តិ​របស់​ខ្មែរ​យើង នោះ​ទើប​វា​មិន​បាត់បង់​យ៉ាង​ពិត​ប្រាកដ។ ហើយ​ក្រសួង​វប្បធម៌​ក៏​កំពុង​ប្រឹងប្រែង​លើ​កិច្ចការ​នេះ​ដែរ៕

អត្ថបទ៖ សំ ជំនាញ
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code