ប្រជាជាតិខ្មែរ មានមោទនភាពនិងសេចក្ដីស្នេហាជាតិខ្ពស់។ គេបាននិពន្ធបទចម្រៀង និងសរសេរពាក្យពេចន៍ឃោសនាស្រាបៀរជាច្រើន ដើម្បីផ្សារភ្ជាប់នឹងឧត្តមគតិនេះ។ ប៉ុន្តែក្រៅពីសម្ដីអស់ទាំងនេះ មនុស្សខ្មែរហាក់ដូចជាមិនបានសម្ដែងកាយវិការណាមួយ ដើម្បីឆ្លុះបញ្ចាំងឲ្យបានពិតប្រាកដអំពីទឹកចិត្តនៃមនោសញ្ចេតនាស្នេហាជាតិរបស់ខ្លួនឡើយ។ នេះជាដើមចមនៃការឡកឡាយថា ប្រជាជាតិខ្មែរ មានមោទនភាពនិងស្នេហាជាតិត្រឹមតែបបូរមាត់ប៉ុណ្ណោះ!
ទឹកចិត្តស្នេហាជាតិ និងមានមោទនភាពចំពោះជាតិសាសន៍ខ្លួន គឺជារឿងសាមញ្ញធម្មតាណាស់សម្រាប់ប្រជាជាតិទាំងអស់ ទូទាំងសកលលោក។ ខ្មែរក៏ដូចគ្នា។ ប្រជាជនខ្មែរ ជាពិសេសក្នុងសម័យបច្ចុប្បន្ន មានមោទនភាពយ៉ាងខ្លាំងដែលបានកើតមកជាកូនខ្មែរ។ មានមោទនភាព ព្រោះខ្មែរជាពូជអ្នកសាងអង្គរ និងជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌ដ៏ខ្ពង់ខ្ពស់មួយនៅអាស៊ី។
ប្រជាជាតិខ្មែរ និយមនិយាយពីភាពរុងរឿងនៃសម័យអង្គរ ប្រាប់ជាតិសាសន៍ដទៃ។ ប៉ុន្តែគេភ្លេចលើកឡើងពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ ដែលធ្វើឲ្យអាណាចក្រអង្គររួមតូចដូចសព្វថ្ងៃ។ ប្រាសាទព្រះវិហារ ដែលជាមោទនភាពជាតិ និងដែលប្រទេសដទៃចិញ្ចឹមចិត្តចង់បាន ត្រូវបានលើកឡើងជាប្រចាំ។ ប៉ុន្តែមានកូនខ្មែរតិចតួចណាស់ដែលអាចរៀបរាប់ពីប្រវត្តិនៃការកកើត និងភាពវិសេសវិសាលនៃប្រាសាទដ៏ស្កឹមស្កៃនេះបាន។
ប្រាក់រៀល រូបិយវត្ថុជាតិ គឺមោទនភាពជាតិដែរ! ប៉ុន្តែនៅកម្ពុជា ប្រជាជនខ្មែរដែលស្នេហាជាតិ បែរជានិយមចាយរូបិយប័ណ្ណបរទេស។ និយាយពីទំនៀមទម្លាប់វប្បធម៌និងសិល្បៈវិញ អ្វីៗទាំងអស់ដែលល្អ គឺជារបស់ខ្មែរផ្ដាច់មុខ។ សិល្បៈ វប្បធម៌ និងអរិយធម៌ណា ដែលមានសណ្ឋានដូចឬស្រដៀងនឹងខ្មែរ គឺសុទ្ធសឹងតែជាការលួចចម្លងពីខ្មែរទាំងអស់។
នេះគឺជាជំងឺ ដែលកើតឡើងនៅពេលដែលខ្មែរមិនបានចោទសួរ ឬស្វែងយល់ឲ្យបានជ្រៅពីឫសគល់នៃជាតិសាសន៍របស់ខ្លួនឯង។ តើខ្មែរមានដើមកំណើតពីណា? តើខ្មែរទទួលរងឥទ្ធិពលពីប្រទេសណា? តើប្រទេសដទៃពិតជាលួចចម្លងសិល្បៈ វប្បធម៌ខ្មែរ ឬថាពួកគេទាំងនោះ ទទួលរងឥទ្ធិពលពីប្រទេសផ្សេងដូចខ្មែរដែរ?
ប្រជាជាតិខ្មែរ ស្រឡាញ់ជាតិ និងមានមោទនភាពជាតិខ្ពស់។ គេបាននិពន្ធបទចម្រៀង និងសរសេរពាក្យពេចន៍ឃោសនាស្រាបៀរជាច្រើន ដើម្បីផ្សារភ្ជាប់នឹងឧត្តមគតិនេះ។ ប៉ុន្តែក្រៅពីសម្ដីអស់ទាំងនេះ មនុស្សខ្មែរហាក់ដូចជាមិនបានសម្ដែងកាយវិការណាមួយ ដើម្បីឆ្លុះបញ្ចាំងឲ្យបានពិតប្រាកដអំពីទឹកចិត្តនៃមនោសញ្ចេតនាស្នេហាជាតិរបស់ខ្លួនឡើយ។
គេថា គេមានមោទនភាពដែលបានកើតជាខ្មែរ។ គេថា គេស្នេហាជាតិ! ប៉ុន្តែភាសានិងអក្សរខ្មែរ ហាក់ដូចជាត្រូវពលរដ្ឋខ្មែរមើលរំលង ទៅហើយ។ យុវជនមួយចំនួន មិនសូវប្រើប្រាស់និងឲ្យតម្លៃអក្សរនិងភាសាខ្មែរនោះទេ។ ពួកគេនិយមចូលចិត្តយកអក្សរនិងភាសាបរទេសមក ប្រើប្រាស់ប្រចាំថ្ងៃទៅវិញ។ នេះគឺជាគ្រោះថ្នាក់មួយដ៏ធំធេង ដែលអាចសម្លាប់អត្តសញ្ញាណជាតិខ្មែរបាន។
គេថា គេមានមោទនភាពដែលបានកើតជាខ្មែរ។ គេថា គេស្នេហាជាតិ! ប៉ុន្តែទម្រង់សិល្បៈបុរាណរបស់ខ្មែរ មិនត្រូវបានគាំទ្រ និងលើកតម្កើងដូចសិល្បៈបរទេសដែលហូរចូលមកក្នុងប្រទេសខ្មែរឡើយ។ សិល្បករខ្មែរដែលស្រឡាញ់និងត្រដរថែរក្សាទម្រង់សិល្បៈបុរាណរបស់ខ្មែរ ត្រូវបង្ខំចិត្តរស់ក្នុងជីវភាពយ៉ាងលំបាក។
គេថា គេមានមោទនភាពដែលបានកើតជាខ្មែរ។ គេស្រឡាញ់ខ្មែរ និងចង់ឃើញខ្មែរមានសន្តិភាព។ ប៉ុន្តែខ្មែរនៅតែបន្តឈ្លោះគ្នាដណ្ដើមអំណាច ជាជាងចាប់ដៃគ្នាធ្វើការដើម្បីផលប្រយោជន៍ជាតិ។
ទាំងនេះជាអ្វីដែលគេហៅថា ស្នេហានិងមោទនភាពជាតិ។ ជាការពិត វាជាមោទនភាពជាតិ ជាស្នេហាជាតិ ដែលមានត្រឹមតែបបូរមាត់ ខ្វះការអនុវត្តជាក់ស្ដែង! វាជាស្នេហានិងមោទនភាពក្លែងក្លាយ ដែលមិនត្រឹមតែមិនជួយឲ្យជាតិរីកចម្រើនទេ វាថែមទាំងអាចបំផ្លាញជាតិឲ្យវិនាសហិនហោចថែមទៀតផង។
ជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ ប្រទេសមួយអាចរីកចម្រើននិងអភិវឌ្ឍយ៉ាងពិតប្រាកដបាន លុះត្រាតែមានការរួមចំណែកចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅ។ វាពុំមែនកើតឡើងដោយការបង្ខិតបង្ខំណាមួយទេ ប៉ុន្តែវាផុសចេញពីទឹកចិត្តស្រឡាញ់ និងចង់រួមចំណែកក្នុងការថែរក្សានិងអភិវឌ្ឍប្រទេសជាតិ។ ស្នេហាជាតិ មោទនភាពជាតិ មិនមែនស្ថិតនៅលើបបូរមាត់នោះទេ។ វាគឺជាការរួមចំណែករបស់ពលរដ្ឋម្នាក់ៗ ដែលផ្ដល់ប្រយោជន៍ចំពោះសង្គមជាតិ តាមលទ្ធភាពដែលអាចធ្វើទៅបាន៕