-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Content image - Phnom Penh Post
រូបភាព​ពី​ វិដឺអូ​ របស់​គណនី Tommy Angkor II ផ្សាយ​តាម​ហ្វេសបុកកាល​ពី​សប្តាហ៍មុន​នៅពី​មុខ​​អាង​ស្តុក​ទឹកកំពីងពួយ​នៅ​ខេត្ត​បាត់ដំបង។ រូបភាព សហការី

ម្ចាស់គណនី​ហ្វេសបុក Tommy Angkor II ​ចោទ​គេ​លក់​អាង​កំពីងពួយ​​ធ្វើ​ការ​សុំ​អភ័យ​ទោស

ម្ចាស់គណនី​ហ្វេសបុក Tommy Angkor II ដែលបាន​ផ្សាយ​វិដេអូ​មួយ បាន​ចោទប្រកាន់ថា ក្រុម​មន្រ្តី​បាន​លក់​អាង​ស្តុក​ទឹកកំពីងពួយ​នៅ​ខេត្ត​បាត់ដំបង​​បង្កើត​​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ពី​អជ្ញា​ធរ ​​បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ចំពោះ​ការ​លើក​ឡើង​របស់​រូប​គេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
ចំពោះ​រឿងលក់​នេះ បុរសវ័យ​៣២ ឆ្នាំ ដែល​សុំ​លាក់​ឈ្មោះ​ពិត​រូប​នេះបាន​ឲ្យ​ដឹង​តាម​រយៈ​បទសម្ភាសន៍​មួយ​នៅ​ថ្ងៃ​ម្សិល​មិញ​ថា៖ «ខ្ញុំ​មិ​នដឹង​ថា វា​ជាការ​ពិតឬក៏​អត់​នោះទេ។ ខ្ញុំ​ចង់​ធ្វើ​វីដេអូនេះ ព្រោះ​ប្រជាជន​នៅ​ក្នុង​តំបន់មាន​ការ​ភ័យ​ខ្លាច [មិន​ហ៊ាន​តតាំងចំពោះរឿងនេះ]។ បើសិនជាពួក​គាត់​ហ៊ាន​ចេញមុខ ពួក​គាត់នឹង​ជួប​បញ្ហា​នៅ​ពេល​ខាង​មុខ។ ខ្ញុំ​គ្រាន់​តែ នាំពាក្យ​ពី​ប្រជាជន​ដែល​បានប្រាប់​ខ្ញុំ​យ៉ាង​ដូច្នេះ​តែ​ប៉ុណ្ណោះ»។
នៅពេល​ដែល​ត្រូវ​បាន​សួរ​ថា តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​យល់​បែបនេះ Tommy បាន​និយាយ​ថា ក្រុម​អ្នក​ភូមិបាន​ប្រាប់​គេថា៖ «ពួក​គេបាន​ឃើញជនជាតិ​ចិន និង​ជនជាតិ​កូរ៉េ» ក៏​ប៉ុន្តែ​ពុំ​បាន​បកស្រាយ​បន្ថែម​ទៀត​ឡើយ​ដោយ​គ្រាន់​តែ​ឲ្យ​ដឹង​ថា មានមិត្ត​ភក្តិ​មួយ​ចំនួន​បាន​ប្រាប់​គេ​ដូច្នេះ​ដែរ។ រូប​គេ​បាន​បន្ត​ថា៖ «​ខ្ញុំ​ពុំ​បាន​សួរ​នោះ​ទេ។ ប្រជាជន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ផ្តល់​ពត៌មាន»។
Tommy ដែល​រស់​នៅទី​ក្រុង​ភ្នំពេញ បាន​ទៅបំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា រូប​គេ​ពុំ​មាន​បំណង​ធ្វើ​ការបរិហា​កេរ្តិ៍អ្វី​នោះ​ឡើយ។ រូប​គេ​បាន​និយាយថា៖ «ខ្ញុំ​ពុំ​មានបំណង​និយាយ​អ្វី​អាក្រក់​ពី​រដ្ឋាភិបាល​នោះទេ។ ខ្ញុំ​ពុំ​បាន​និយាយ​ថានរណា​បាន​លក់​វា​នោះទេ ហើយ​ក៏​ពុំ​បាន​បំផ្លាញឈ្មោះ​របស់​នរណា​ម្នាក់​ដែរ។ បើ​សិនជា​ខ្ញុំ​បាននិយាយ​អ្វី​ខុស​ពី​រដ្ឋាភិបាល សូម​អភ័យទោស​ឲ្យ​ខ្ញុំ​ផង»។
នៅ​ក្នុង​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា មន្ទីរ​ធនធានទឹក និងឧតុនិយម​ខេត្ត​បាត់​ដំបង​បានប្តឹង​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​តាម​ឃាត់​ខ្លួន​អ្នក​លេង​ហ្វេសបុក​រូប​នេះ​ពី​បទ​បរិហាកេរ្តិ៍​រដ្ឋាភិបាល។
លិខិត​នោះ​បាន​ថ្លែង​ថា៖ «Tommy Angkor II បាន​និយាយ​ពន្លើស​ ឬបំភ្លៃ​ការ​ពិត ដែល​ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ​ថា អាងស្តុក​ទឹក​នោះ​ត្រូវ​បាន​គេ​លក់។ ការ​ចោទ​ប្រកាន់​របស់ Tommy Angkor II បាន​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​កិត្តិយស​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​រដ្ឋាភិបាល»។
ភ្នំពេញ​ប៉ុស្តិ៍​ពុំ​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​មន្ទីរធនធាន​ទឹក​ខេត្ត​បាត់​ដំបង​បានឡើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។
លោក ហេង សាយហុង មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្សលីកាដូ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​ធ្វើ​ការ​បញ្ជាក់​ថា Tommy បាន​ទូរស័ព្ទ​មក​សុំ​ជំនួយ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រជុំ​តទល់​មួយ​នឹង​ត្រូវ​បាន​ធ្វើ​ឡើងដើម្បី​ឲ្យ​អង្គការ​លីកាដូ​ធ្វើ​អន្តរាគមន៍​ជា​ផ្លូវការ។
លោក​បាន​និយាយ​ថា៖ «​យើង​មិន​ដឹង​ថា តើ[អាជ្ញាធរ​]នឹង​មាន​វិធានការ​ច្បាប់​ ​ចំពោះ​រូប​គេ ឬ​ក៏​អត់​នោះទេ។ ពេល​ខ្លះ ពួក​គេ​គ្រាន់​តែ និយាយ​តែ​ប៉ុណ្ណោះ»។
យើង​ពុំ​អា​ច​ទាក​ទង់​ទៅ​សមត្ថកិច្ច​ប៉ូលីស​ខេត្ត​បាត់​ដំបង​ដើម្បី​សួរ​ថា ពួក​គេ​នឹង​ធ្វើ​ការ​ចាប់​ខ្លួន Tommy តាម​ពាក្យ​បណ្តឹង​របស់​មន្ទីរធនធាន​ទឹក​ដែរ​ឬអត់​នោះទេ៕ TN
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code