-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ភ្នំពេញ​៖ តារាចម្រៀងអ្នកនាង ពេជ្រ សោភា ដែលផ្អើលឈឺធ្ងន់ធ្វើឱ្យអ្នកគាំទ្របារម្ភខំនាំគ្នា Share រូបនាងឱ្យល្បីនោះ ពេលនេះកំពុងលេចមុខហាត់សមនៅ ស្តាតអូឡាំពិក ដើម្បីត្រៀមការសម្តែងនិងច្រៀងបទ “រាំញីកែងជើង”។ ការបង្ហាញមុខរបស់នាងពេលនេះបានធ្វើឱ្យអ្នកគាំទ្រ និង អ្នកងឿយឆ្ងល់កន្លងមកអស់បារម្ភផង សោកស្តាយផង និង ខកចិត្តចំពោះព័ត៌មានរបស់នាងដែលផ្អើលលើសពីការពិត។
13335672_10206272212875332_7363467134600554962_n
តាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មាន Khmer Best News ដែលចុះយកទិដ្ឋភាពមុនការប្រកួតបាល់ទាត់មិត្តភាពរវាង កម្ពុជា និង ទីម័រខាងកើត នាល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ផ្ទុយពីការចុះផ្សាយ និង ការរាយការណ៍របស់អ្នកលេងហ្វេសប៊ុកកន្លងមក ដែលផ្អើលថា នាងមានឈឺធ្ងន់ រហូតអាចបាត់បង់ជីវិត។ វត្តមានរបស់នាងដែលលេចមុខ កំពុងហាត់សមនៅលើឆាកតន្រ្តីក្នុងស្តាតអូឡាំពិក ជាមួយ តារាចម្រៀង លោក ជីឌេវិត  ក៏បានបង្ហាញផ្ទុយពីការបកស្រាយ ដែលនាងបានឈឺធ្ងន់នោះដែរ។
IMG_4906
តាមការបញ្ជាក់របស់ភ្នាក់ងារព័ត៌មាន បានរាយការថា សកម្មភាព និង ការហ្វឹកហាត់របស់នាង ជាមួយ លោក ជីឌេវិត ពេលនេះមានស្ថានភាពធម្មតា និង រឹងមាំ ដែលអាចលោតច្រៀងរាំដូចរាល់ដង ដែលមើលទៅផ្ទុយទៅនឹងការថានាងជាអ្នកជម្ងឺ ឬ មានជម្ងឺធ្ងន់ធ្ងរ។
IMG_4905
សូមរំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង ពេជ្រ សោភា ត្រូវបានឃើញថា បង្ហាញអាការៈមិនស្រួលដេកលើគ្រែ ដែលធ្វើអ្នកគាំទ្ររបស់នាងច្រើននាំគ្នាបារម្ភ និងជូនពរឱ្យនាងមានសុខភាពល្អប្រសើរឡើងវិញ។  ប៉ុន្តែសម្រាប់អ្នកលេងមួយចំនួនបានរាយការណ៍ថា នាងជាមនុស្សដែលពូកែសម្តែងនិងបោកមហាជនប៉ុណ្ណោះ ដើម្បីបង្កើនប្រជាប្រិយភាព និង ចង់បានទទួលការអាណិតអាសូរ។
IMG_4903 copy
ជាមួយគ្នានោះមានអ្នកលេងម្នាក់នៅក្រុងប៉ោយប៉ែតបានរាយការណ៍ មុនថ្ងៃអ្នកនាង ពេជ្រេះ សោភា ធ្លាយដំណឹងធ្លាក់ឈឺដេកលើគ្រែម្តងទៀតនោះ នាងត្រូវបានឃើញមានវត្តមានក្នុងក្លឹបកម្សាន្តដែលគេអញ្ជើញមកច្រៀងរាំ។
13325645_10206272213035336_3566622771307868556_n
សូមបញ្ជាកថា ក្រោយពីរៀបការរួចបានប្រមាណ២សប្តាហ៍អ្នកនាង ពេជ្រ សោភា កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ឆ្នាំ២០១៥  បានដួលសន្លប់បាត់ស្មារតី នៅខេត្តព្រះសីហនុ ខណៈនាងនិងក្រុមគ្រួសារ បានដើរលំហែរកាយ ហើយក៏ដួលសន្លប់ភ្លាប់ដោយសារតែអាកាសធាតុក្តៅ គាប់ជួបនាងមានសុខភាពខ្សោយ។
13265976_10206272213955359_7919564566556129024_n
តារាចម្រៀងរូបនេះមានបញ្ហាជម្ងឺ​គ្រាប់​ឈាម​ក្រហមរបស់នាង​បានធ្លាក់​ចុះ​ខ្លាំង ស្រប​ពេល​ដែល​ចង្វាក់​បេះដូង​ខ្សោយ​ ទើប​បណ្ដាល​ឲ្យ​អ្នក​នាង​ដួល​សន្លប់​តែ​ម្ដង៕

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code