-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Content image - Phnom Penh Post
​រូបភាព​តំណាងៈ នារី​មាន​រស​និយម​ច្រើន​នៅពេល​និយាយ​ពី​សិច​ ហើយ​នារី​គ្រប់រូប​មាន​លក្ខណៈ​ខុស​ប្លែក​ចំពោះ​ចំណង់​ផ្លូវ​ភេទ​​។

សិច​ ៥ ចំណុច​ដែល​មនុស្ស​ស្រី​ពេញ​ចិត្ដ​ពេញ​ថ្លើម

ក្រុងញូវយ៉ក: ជា​ទូទៅ ពេល​ឈាន​ដល់​ការ​រួមភេទ បុរស​តែងតែ​អាច​សម្រេច​គោល​ដៅ​ មិន​ថា វាជា​ក្បាច់ឈីកាហ្គោ​ ប្រូកលីន ឬ​ក្បាច់ឆ្កែ​ឡើយ បើ​ភាគី​នារី​បម្រើ​ហើយ បុរស​សុទ្ធតែ​ពេញចិត្ដ​។ ខណៈ​បុរស​ភាគ​ច្រើន​ពេញចិត្ដ​ពេញ​ថ្លើម​នឹងចំណង់​ ចូរ​ចងចាំ​ថា ការ​បំពេញ​ចិត្ដ​ភាគី​នារី​មិន​មែន​ជារឿង​ងាយស្រួល​ឡើយ។
ជាក់ស្ដែង នារី​មានរស​និយម​ច្រើន​នៅពេល​និយាយ​ពីសិច​ ហើយ​អ្នក​នឹងបាន​ដឹងថា នារី​ៗគ្រប់​រូបមាន​លក្ខណៈ​ខុសប្លែក​គ្នា​ចំពោះ​ចំណង់​ផ្លូវភេទ។ យ៉ាង​ណាមិញ នៅ​មាន​យុទ្ធវិធី​ច្រើនទៀត​ដែល​នារី​ភាគច្រើន​នៅ​តែប្រាថ្នា​ចង់សាក​ល្បង​។ ខាង​ក្រោមនេះ​គឺជា​វិធី​សាស្ដ្រ ៥ ចំណុច​សម្រាប់​បំពេញ​ចំណង់​ភាគីនារី។ ​
១. សិច​គ្មាន​ការ​គ្រោង​ទុក​
ចូរចង​ចាំថា ស្ដ្រី​ប្រាថ្នា​នូវ​ភ្លើង​តណ្ហា​ដែល​បញ្ឆេះ​ដោយ​ដៃគូ ដូចជា ចំណង់​ចង់​រួមភេទ​ភ្លាមៗ​នៅលើ​ជណ្ដើរ​ក្នុងផ្ទះ​ជាដើម​។ សិច​គ្មាន​ការគ្រោង​ទុក​បង្កើន​ចំណង់​ខ្លាំង​ដោយ​បាន​បង្ហាញ​ដៃគូថា អារម្មណ៍​របស់​អ្នកចំពោះ​នាង​កើន​លើស​អ្វីៗ​គ្រប់​យ៉ាង។ បញ្ឆេះ​អារម្មណ៍​នាងដោយ​ការនិយាយ​ប្រាប់​នាង​ថា អ្នកត្រូវ​ការ​ឲ្យ​នាងដឹង​បែបនេះ​បែប​នោះ មិនថា​នៅ​ពេល​ណា ឬ​កន្លែង​ណា​ឡើយ​។
លទ្ធភាព​ស្ថិតក្រោម​កន្ទុយ​ភ្នែក​អ្នក​ដទៃ កាន់តែ​បន្ថែម​ភាព​រំជើប​រំជួលមួយ​កម្រិតទៀត​។ ប្រាកដ​ណាស់ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ដ្រ​សិចសាស្ដ្រ បាន​បង្ហាញ​ថា ការ​រួមភេទ​នៅ​ទីសាធារណៈ​គឺជា​ចំណង់​ដល់​កម្រិត​កំពូលមួយ​របស់​នារី។
២. សិច​នៅ​សណ្ឋាគារ
គ្មាន​នរណា​មិន​ចូលចិត្ដ​ការ​រួមភេទ​ក្នុង​សណ្ឋាគារ​ឡើយ​។ វា​ស្ងប់ស្ងាត់ គ្មាន​ការរំខាន​ សម្ភារ​ប្រើ​ប្រាស់​សុទ្ធតែ​ស្អាតៗ និងខុស​ប្លែកពី​បន្ទប់​គេង។
កម្រាល​ពូកថ្មីៗ សេវាកម្ម​ម្ហូបដល់​ក្នុង​បន្ទប់ ហើយ​មាន​អ្នករង់​ចាំសម្អាត​ក្រោយ​ពីប្រឡាក់​ប្រឡូស​។ លើស​ពីនេះ នៅពេល​អ្នក​បើកឆាក​ប្រយុទ្ធ​ក្នុង​បន្ទប់​ឯកជន​នៃ​សណ្ឋាគារ​ អ្នកអាច​ទម្លាក់​រឿងរ៉ាវ​ស្មុគស្មាញ​ចោល​ទាំងអស់​ ដោយ​មិនខ្វល់​ពី​កិច្ចការ​ផ្ទះ មើល​ថែទាំ​សត្វចិញ្ចឹម​ ជាពិសេស​ កូនតូច​ៗ​ ដោយ​គ្រាន់តែ​ដាក់​ស្លាក​សញ្ញា «កុំរំខាន​»។
៣. សិច​ធម៌​ក្ដៅ​
សុភាព​បុរសគឺជា​បុគ្គល​ដែល​មិនគួរ​បង្ក​គ្រោះថ្នាក់​ដល់នារី។ វា​ជា​ច្បាប់ដ៏​ត្រឹមត្រូវ​។ ​លុះ​ត្រាតែ​មាន​រឿង​មួយ​ដែល​នាង​ប្រាថ្នាចង់​ឲ្យ​លេងខ្លាំង​ដៃ​នៅលើ​គ្រែ​។
ជារឿយ​ៗ នារី​ភាគ​ច្រើន ចង់ឲ្យ​ដៃគូ​ខ្លួនជាអ្នក​គ្រប់​គ្រង​ស្ថានការណ៍​។ ការ​ប្រើកម្លាំង​ធ្ងន់ៗ​បន្ដិច​អាច​ផ្ដល់ការ​សប្បាយ និង​រំជើប​រំជួល​លើស​ធម្មតា​។ លើស​ពីនេះ ចូរ​ប្រាកដ​ថា នាងពិត​ជាត្រូវ​ការ​សិចធម៌​ក្ដៅ​ ឬហិង្សា​បន្ដិច​មែន​។ អ៊ីចឹង អ្នកអាច​ចាប់​បោច​សក់នាង​តិច​ៗ ទះ​កំប៉េះ​គូទ​ ឬ​លេង​ក្បាច់​កន្សែង​ចងបិទ​បាំង​ភ្នែក​ និងដាក់​ខ្នោះ​ បើអ្នក​ទាំងពីរ​ចង់​ភ្លក្ស​រសជាតិ​នេះ។
៤. សិច​រោល​រាល
សិច​ប្រភេទ​នេះ​ដែល​បុរសភាគ​ច្រើន​ផ្ដល់​ឲ្យ​ដៃគូ​។ ភ្លើង​ទៀន ការសម្រាក​ក្នុង​បាញ័រ​ពពុះ​សាប៊ូ ម៉ាស្សា​ពេញ​រាងកាយ និង​សំឡេង​តន្ដ្រីសូរ​រងំសុទ្ធ​តែជា​គ្រឿង​ជំរុញ​ដ៏​ស័ក្ដិសិទ្ធិ។ ផ្ដើម​ពីការ​សម្អាត​តារាង​កាលវិភាគ​ដ៏មមា​ញឹក​របស់​អ្នក​ទាំង​ពីរ រៀបចំ​បរិយាកាស​រ៉ូមែនទិក និងឲ្យ​នាងបាន​ដឹងថា រាត្រីដ៏​ស្រស់​ត្រកាល​នេះជា​ឱកាស​សម្រាប់​តែ​រូបនាង​តែ​ម្នាក់​ប៉ុណ្ណោះ​។ បិទ​ទូរស័ព្ទ ទូរទស្សន៍ និងអ្វី​ៗ​គ្រប់​យ៉ាង​ដែលនឹង​អាច​រំខាន​អារម្មណ៍​។
ចូរចាំ​ថា វគ្គ​កម្ដៅ​សាច់ដុំ​គឺជា​នំប៉័ង និងប៊័រ (សកម្មភាព​ដ៏ចាំ​បាច់​បំផុត​)​ នៅពេល​ប្រាថ្នា​រាត្រី​ដ៏រោល​រាល។ដូច្នេះ គួរ​ចេះ​អូសក្រឡា​បន្ដិច​ សន្សឹម​ៗ និង​ស្វះ​ស្វែង​រក​តំបន់ស្រៀវ​ស្រើប​លើរាង​កាយ​របស់​នាង​ដែល​អ្នក​ធ្លាប់​មើល​រំលង។
៥. សិច​តាម​មាត់​
បើសិច​ដូចជា​ភីហ្សា អ៊ីចឹង​សិច​តាមមាត់​គឺជា​ការ៉េម។ វាកាន់​តែ​បង្កើន​ចំណង់​ពុះ​កញ្ជ្រោល​ខ្លាំង​ តែវា​ក៏គ្រោត​គ្រាត​ដែរ បើអ្នក​មិន​ប្រសប់​នោះ។
តើជឿ​ឬទេ? យោងតាម​ការ​សិក្សា​ថ្មី​ៗ បុរស​នៅតែ​មិន​ប្រាថ្នា​ប្រើ​មាត់ និងអណ្ដាត​ជួយ​ដៃគូ​ស្មើភាគី​នារីធ្វើ​មកលើ​ខ្លួន​ឡើយ។ តើអ្នកបាន​ប្រើ​វិធី​កម្ដៅ​សាច់ដុំ​បែប​នេះ​ហើយ​ឬនៅ? អ៊ីចឹង​ជ្រើស​រើសក្បាច់​ណាមួយ​ដែល​ងាយ​ស្រួល​សម្រាប់​អ្នក​ទាំងពីរ​អនុវត្ដ​ ហើយការ​ប្រញាប់​ប្រញាល់​ឲ្យដល់​គោល​ដៅ​គឺជា​កំហុស​ឆ្គង​ដ៏ធំ​បំផុតមួយ​ដែល​ភាគី​បុរស​តែងតែ​ប្រព្រឹត្ដ​នៅ​លើគ្រែ។
ដូច្នេះ នៅ​ក្នុងឱកាស​លើក​ក្រោយ​ អ្នក​កាន់តែ​កញ្ជ្រោល​ និង​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ ហើយ​ចូរ​ចងចាំ​ថា មាន​ស្ទីល​សិចប្លែកៗ​ដែល​មិន​ត្រឹមតែ​អាចបំពេញ​ចំណង់​របស់​អ្នកបាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​អាច​ផ្គាប់​ចិត្ដនាង​ផង​ដែរ៕
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code