12767669_921252877970816_728002830_n
ក្រុមការងារ ខ្មែរ សុវណ្ណភូមិ (Khmer Sovannaphumi´s Team work)
តាមសំដី លោក ឡេង ប៉េង ឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាពបានបញ្ជាក់ថា ៖«ទោះជាលោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនក៏ដោយ ក៏លោក អ៊ុំ សំអាន មិនបានបាត់បង់អភ័យឯកសិទ្ធដែរ»។ នេះមានន័យថា ហ៊ុន សែន បានបញ្ជាឲ្យចាប់លោក អ៊ុំ សំអាន ទាំងមានអភ័យឯកសិទ្ធបំពានច្បាប់។ ដូច្នេះ តើការចាប់បែបនេះមានន័យដូចម្តេចខ្លះ? ជាការយល់ឃើញរបស់ ខ្មែរ សវណ្ណភូមិ ទង្វើនេះគឺ៖
១) តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងជំពូក២ ស្តីពីប្រព័ន្ធបោះឆ្នោត និងការកំណត់ អសនៈ មាត្រា ៦ មានន័យថា ការចាប់ខ្លួនតំណាងរាស្រ្តម្នាក់ទាំងមានអភ័យឯក សិទ្ធស្មើ នឹងការចាប់ខ្លួន ពលរដ្ឋខ្មែរចំនួន៤០០០០នាក់ដាក់គុក នៅក្នុងមណ្ឌលរបស់តំណាងរាស្រ្ តដែលបានជាប់ឆ្នោត។
២) តាមច្បាប់រដ្ឋធម្មនុញ្ញជាតិ៖
– ជំពូកទី៧ អំពីរដ្ឋសភា មាត្រា ៧៦ បានបញ្ជាក់ថា ៖«តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំនាងប្រជាជាតិខ្មែរ ទាំងមូលពុំមែនគ្រាន់តែជាតំណាង ប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ ។» នោះមានន័យថា ការចាប់ តំណាងរាស្រ្តទាំងមានអភ័យឯកសិទ្ធ ស្មើនឹងការចាប់ចង ឬមើលងាយពលរដ្ឋខ្មែរ ទូទាំងប្រទេស។
– ជំពូកទី៧ អំពីរដ្ឋសភា មាត្រា ៨២ បានបញ្ជាក់ថា រដ្ឋសភាបើកសម័យប្រជុំដំបូង ហុកសិបថ្ងៃយ៉ាង យូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ ហើយមុនចាប់ផ្ដើមការងាររបស់ខ្លួន រដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណាត្តិរបស់សមាជិកនីមួយៗ ត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយ ឡែកពីគ្នា នូវប្រធាន អនុប្រធានរដ្ឋសភា និងសមាជិកទាំងអស់ រួចមកដើម្បីបានសុភពលភាពនិង អភ័យឯកសិទ្ធពិតប្រាកដ តំណាងរាស្រ្តត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅមុខព្រះភ័ក្រ្ តព្រះមហាក្សត្រ។ ក្នុងន័យនេះ ទង្វើរបស់ ហ៊ុន សែន ស្មើនឹងការចាប់ព្រះមហាក្សត្រដាក់គុកផងដែរ ព្រោះ អភ័យឯកសិទ្ធរបស់តំណាងរាស្រ្ត ត្រូវបានទទួលស្គាល់ និងផ្តល់ សុភាពដោយព្រះមហាក្សត្រ។
ដូច្នេះ ពលរដ្ឋខ្មែរត្រូវតែដឹង គាំទ្រ និងរួមគ្នារើបំរាស់ ព្រោះបើបងប្អូនចង់បានឲ្យព្រះមហាក្សត្រឈប់ត្រូវបាន ហ៊ុន សែន ប្រមាថ ចង់បានតំណាងរាស្រ្តចេះជួយរាស្រ្ត ចេះគិតរឿងទឹកដី ចេះធ្វើសកម្មភាពការពារ ប្រយោជន៍ ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ ត្រូវតែរួមគ្នាប្រឆាំងនឹងទង្វើនេះ។ តែបើបងប្អូនចង់បាន តំណាងរាស្រ្ត ដូចតំណាងរាស្រ្តបក្សប្រជាជន ដែលពី១អាណ្តិទៅ១អាណត្តិ មិនបានធ្វើអ្វី ក្រៅតែពីមកប្រជុំ ចាំលើកដៃ អង្គុយស្ងាប ចាំបើកតែប្រាក់ខែ ដើររស៊ីចាយសប្បាយ នោះតាមចិត្តបងប្អូនទៅចុះនោះ មិនខុសទេ។ សូមគ្នាគ្នាផ្លាស់ប្តូរ!