ខេត្តកោះកុង ៖ ប្រភពបានអោយដឹងថា លោក ដួង សាវឿន ប្រធានធម្មការ ខេត្តកោះកុង ដែលនឹងត្រូវចូលនិវត្តន៏ នៅដើមខែ មេសា ២០១៦ ខាងមុខនេះ បច្ចុប្បន្នបានប្រឹងប្រែងរត់ការ អោយកូនស្រីរបស់ខ្លួន ដែលជាអនុប្រធានមន្ទីរ របស់គាត់ឈ្មោះ វ៉ា រ៉ាវី អោយឡើងជាប្រធានមន្ទីរជំនួសរូបគាត់។
តាមប្រភពបានអោយដឹងបន្តថា ខណ:ពេលដែលលោក ដួង សាវឿន ត្រូវចូល និវត្តន៏នោះគឺរូបគាត់បានទំនាក់ទំនង ជាមួយមន្ត្រីមានអំណាចនៅក្នុងខេត្ត និង មន្ត្រីសំខាន់ៗ នៅក្រសួងធម្មការដើម្បី សុំអោយតែងតាំង លោកស្រី វ៉ា រ៉ាវី ជា ប្រធានមន្ទីរ ហើយការត់ការនេះ គឺរូបគាត់បានចំណាយថវិការ ដ៏ច្រើនសន្ធឹក សន្ធាប់ ។ទន្ទឹមគ្នានោះលោកប្រធានមន្ទីរ ដួង សាវឿន បានដើរបន្ទោស បង្អាប់ ទៅលើអនុ ប្រធានមន្ទីររបស់គាត់ លោក សំ ធឿន ដែលជាអនុប្រធានមន្ទីរ យូរ ឆ្នាំថាជា មនុស្សមិនចេះធ្វើការ នឹងមិនសាកសមធ្វើជាប្រធានមន្ទីរនោះឡើយ។ ចំពោះ ការងារនៅក្នុងមន្ទីរទាំងអស់បច្ចុប្បន្នរូបគាត់ បានផ្តល់ទៅអោយកូនស្រី ដែលជា អនុប្រធានមន្ទីរ រំលងលោក សំ ធឿន ដែលជា អនុប្រធានមន្ទីរយូរឆ្នាំ តាំងពី លោកស្រី វ៉ា រ៉ាវី មិនទាន់បានចូលក្របខណ្ខ ជាមន្ត្រីរាជការមកម៉្លេះ។ហើយចំពោះ ការដឹកនាំមន្ទីររបស់ លោក ដួង សាវឿន ឃើញថា មានអំពើពុក រលួយ ដ៏ ធ្ងន់ធ្ងរ កិបកេងថវិការជាតិជាពិសេស ថវិការសំរាប់ថែទាំ និងជួសជុល ក្នុងរយះពេលប៉ុន្មានឆ្នាំមកនេះលោកដួងសាវឿន និងកូនស្រីរបស់គាត់ដែលជា អនុប្រធានមន្ទីរ ទទួលបន្ទុកការងាររដ្ឋបាលនិងហិរញ្ញវត្ថុ បានរួមដៃគ្នាកិបកេង ថវិការអស់មិនតិច ជាង៥០០ ទៅ៦០០រយលានរៀល។ ចំនែកមន្ត្រីផ្សេង ទៀត នៅក្នុងមន្ទីរគឺពុំបានទទួលប្រយាជន៏អ្វីទាំងអស់ ក្រៅពីប្រាក់បៀវត្សន៏របស់ខ្លួន រីឯ ខ្ទង់ចំណាយផ្សេងៗ ក៏ត្រូវបានពួកគាត់ឪពុកកូន លាក់លៀមមិនបញ្ចេញ អោយថ្នាក់ក្រោមដឹងទាល់តែសោះ។ប៉ុន្តែអ្វីដែលលោកប្រធានមន្ទីរដួងសាវឿន អាច ឈរជើងបានមកដល់ពេលនេះគឺគេដឹងថាមានការគាំទ្រពី លោក ស្រី កែវ សុធារី ដែលជាអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ជាពិសេស គឺលោកស្រី ភរិយា របស់លោករដ្ឋមន្ត្រីក្រសួងធម្មការ មិន ឃិន ។ មកដល់ពេលនេះព្រះសង្ឃ មន្ត្រី រាជការ និងពលរដ្ឋ នៅខេត្តកោះកុង កំពុងតែទទឹមរងចាំមើលថា តើក្រោយពី លោកដួងសាវឿនចូលនិវត្តន៏ទៅតើអាជ្ញាធរខេត្តនិងក្រសួងធម្មការមានយុត្តិធម៍ ទេក្នុងការ តែង តាំង ប្រធានមន្ទីរថ្មី ព្រោះថាលោកអនុប្រធាន សំ ធឿនគាត់ បម្រើ ការងារ រដ្ឋយូរឆ្នាំ និងនៅសល់តែ០៨ឆ្នាំទៀតនឹងត្រូវចូលនិវត្តន៏ហើយ។ ចំណែក លោក ស្រី វ៉ា រ៉ាវី បច្ចុប្បន្ន គឺមានអាយុត្រឹមតែ៣០ឆ្នាំស្តើង បើនិយាយ អោយចំ ពេលលោក ស្រី វ៉ា រ៉ាវី កើតគឺលោក សំ ធឿន បានចូលបម្រើជាមន្ត្រី រាជការហើយហើយបើខេត្តនិងក្រសួងតែងតាំងលោកស្រី វ៉ា រ៉ាវី ជាប្រធានមន្ទីរ បន្តវេណ ពីឪពុកនោះ មន្ទីរធម្មការខេត្តកោះកុង និងក្លាយជាអាណាចក្រ មន្ទីរ ធម្មការជាមិនខានសំរាប់មន្ត្រីនៅក្នុងមន្ទីរក៏នឹង លែងមានទឹកចិត្តបម្រើ ការងារ ទៀតទេ។ ចំណែកលោក សំ ធឿន បច្ចប្បន្នទោះបីរូបគាត់ មិនមានប្រាក់និង ជីវភាពធូរធារដូចលោកប្រធាន មន្ទីរ ដួង សារឿន និងកូនស្រីមែនប៉ុន្តែកន្លងរូប គាត់បានប្រឹងប្រែងបម្រើការងារយ៉ាងអស់លទ្ធភាពហើយក៏ទន្ទឹងរងចាំ អាជ្ញាធរ ខេត្តនិងក្រសួងផ្តល់តំណែងជូនគាត់ ជាប្រធានមន្ទីរទៅតាមអ្វី ដែលគាត់ខិតខំ កន្លងមក។ ហើយបើអាជ្ញាធរខេត្ត និង ក្រសួងតែងតាំងលោកស្រី វ៉ា រ៉ាវី ជា ប្រធានមន្ទីរដោយសារតែអំណាចទឹកប្រាក់មែននោះគឺពិតជាអយុត្តិធម៍និងមាន អំពើពុករលួយក៏គួតែអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតដែរនិង ផ្ទុយពីអនុសាសន៏ សម្តេចតេជោ ហ៊ុន សែន ទៀតផង។សុំបញ្ជាក់ថាបេក្ខជន លោកស្រីវ៉ារ៉ាវីបច្ចប្បន្នគឺមិនសូវមានការគាំទ្រពីសំណាក់ព្រះសង្ឃអាចារ្យគណ: កម្មការវត្ត នៅទូរទាំងខេត្តកោះកុង នោះ ទេ ដោយសារតែលោកស្រីអនុប្រធាន មន្ទីររូបនេះមិនសូវចេះដឹងផ្នែកព្រះពុទ្ធសាសនាសូម្បីតែនិយាយស្តី ជាមួយព្រះ សង្ឃ ក៏មិនសូវចេះនិយាយដែរ៕