-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

​នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០១៦​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​មន្ត្រី​មួយចំនួន ចុះ​ជួប​សួរសុខទុក្ខ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​នាក់ នៅ​មណ្ឌល​​អប់រំ​កែ​ទី​១(​ព្រៃ​ស​)​។ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ការសួរសុខទុក្ខ​សកម្មជនរ បស់​ខ្លួន លោក យឹម សុវណ្ណ បាន​អះអាង​ថា សកម្មភាព​កន្លង​ទៅនេះ គឺ​មាន​ការប៉ុនប៉ង​ធ្វើបាប​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ហើយ​ទោះបីជា​គេ​ខំ​ធ្វើបាប ចំពោះ​បុគ្គល​ណា​ម្នាក់​ក៏ដោយ ក៏​មិន​អាច​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​រលាយ​បាន​ដែរ​។​

​លោក យឹម សុវណ្ណ បាន​អះអាង​ថា ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កើនឡើង​បន្ថែម​បើទោះបីជា​មាន​មន្ត្រី​អ្នកមានអំណាច​មួយ​ចំនួន​ប៉ុនប៉ង​ធ្វើបាប​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណាក៏ដោយ​។ បើ​តាម​លោក យឹម សុវណ្ណ បាន​បន្តថា សកម្មភាព​កន្លង​ទៅនេះ គឺ​មាន​ការប៉ុនប៉ង​ធ្វើបាប​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកកាត់ក្តី នៅក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០១៨​ខាងមុខនេះ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូបនេះ បានបញ្ជាក់​ថា ទោះបីជា​គេ​ខំ​ធ្វើ​បាប​ចំពោះ បុគ្គល​ណា​ម្នាក់​ក៏​ដោយ ក៏​មិន​អាច​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រលាយ​បាន​ដែរ​។ មិន​អាច​ធ្វើឲ្យ​រលាយ ដោយ​លោក​បញ្ជាក់ថា ពីព្រោះ គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​ប្រើ​យន្តការ ហើយ​យន្តការ​នៅតែ​ដើរ​គណបក្ស​របស់​លោក នៅតែ​រឹងមាំ​បន្ត​….
សូមបញ្ជាក់​ថា សព្វថ្ងៃ​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប កំពុងតែ​ប្រឈមមុខ​នឹង​ផ្លូវ​ច្បាប់ ដោយ​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញពី​ការ​ជាប់ពន្ធនាគារ នៅក្នុង​ប្រទេស​កម្ពុជា ក្រោយពី​មាន​ពាក្យបណ្តឹង ពី​មន្ត្រី​របស់​រដ្ឋាភិបាល​បាន ធ្លាប់​មក​ជា​បន្តបន្ទាប់​។

​ដោយឡែក លោក កឹម សុខា ដែលជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​កំពុង​ប្រឈម​នឹង​រឿងអាស្រូវ​ផ្លូវភេទ ហើយ​ករណី​របស់​លោក កឹម សុខា​នេះ បាន​ចូល​ដល់​យន្តការ​ផ្លូវច្បាប់ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ ខណៈ​ដែល​រដ្ឋសភាជាតិ ស្នើសុំ​ការឆ្លើយបំភ្លឺ​ពី​លោក​កឹម សុខា ផងដែរ​។​

​ពាក់ព័ន្ធ រឿងអាស្រូវ​ស្នេហា ដែល​គេ​ចោទប្រកាន់​ថា​ជា​រឿង​របស់​លោក កឹម សុខា​នេះ កន្លងមក​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់បាន​ព្រមាន​ប្រើប្រាស់​វិធានការ​តាម​ផ្លូវច្បាប់ បើសិន​រឿងអាស្រូវ​ស្នេហា​របស់​លោក កឹម សុខា​នេះ ធ្លាប់​ចូល​ក្នុង​ដៃ​របស់​រដ្ឋសភា និង​រាលដាល​ដល់​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល​៕
(ដោយ៖គួន សំបូរ)

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code