សូមលោក-លោកស្រី ចូលរួមទស្សនាទូរទស្សន៍អ៊នឡាញ (CNRP TV Online) នឹងជួយផ្ដល់មតិយោបល់ ដើម្បីកែលម្អ “កម្មវិធី៧នាទី ជាមួយថ្នាក់ដឹកនាំ” ដែលមានលោក យ៉ែម បុញ្ញឫទ្ធិ Yem Ponhearith ជាវាគ្មិន ផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦។
យើងកំពុងរៀបចំកែសម្រួលជាថ្មី នូវប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ រួមមានការផ្សាយតាមវិទ្យុ គេហទំព័រ(Website) បណ្ដាញសង្គម(facebook) ទូរទស្សន៍អ៊នឡាញ (CNRP TV Online) ដែលក្នុងនោះមាន “បទយកការណ៍” “ព័ត៌មានខ្លី” “កម្មវិធីសកម្មជនមូលដ្ឋាន” “កម្មវិធី៧នាទី ជាមួយថ្នាក់ដឹកនាំ” ។ល។ ជាកិច្ចចាប់ផ្ដើម យើងមានផ្សាយជូនរៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ នូវ “កម្មវិធី៧នាទី ជាមួយថ្នាក់ដឹកនាំ” ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦ នេះតទៅ។