អ្នកប្រដាល់ក្នុងទ្រុងវ័យក្មេង សឹម ប៊ុនស្រ៊ន់ ទទួលបានជ័យជម្នះលើកីឡាករថៃ Veerayuth Priyoporn ដោយពិន្ទុជាឯកច្ឆន្ទ ក្នុងការប្រកួតប្រដាល់ក្នុងទ្រុង Full Metal Dojo ១០ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃសៅរ័ ទី១៩ ខែមីនា កន្លងទៅនេះ។
បន្ទាប់ពីទទួលបានជ័យជម្នះ កីឡាករកម្ពុជារូបនេះបានសរសេរលើ គណនី Facebook របស់ខ្លួនពោរពេញដោយអត្ថន័យនិងខ្លឹមសារស៊ីជម្រៅ។ ប៊ុនស្រ៊ន់បានសរសេរថា ៖«ខំនេះមិនមែនដើម្បីខ្លួនឯងទេ គឺដើម្បីមាតុភូមិដ៏ល្អស្អាត និងជនជាតិដ៏កម្សត់នៃយើង ពិភពលោកគេចាប់អារម្មណ៍អ្នក តាមរយៈខ្ញុំជាបណ្ដើរៗហើយ ចូលអ្នកកសាងខ្លួនឲ្យថ្លៃថ្នូរ ឲ្យមនុស្សក្នុងលោកយល់ជនជាតិខ្មែរជាជាតិមានកំណើត ខ្ញុំខំតាមមធ្យោបាយខ្ញុំឲ្យអស់លទ្ធភាព។ អ្នកត្រូវតែខំតាមមធ្យោបាយអ្នកឲ្យអស់លទ្ធភាពដែរ។ បើ យើងមិនជួយកសាងពូជសាសន៍យើង តើពូជសាសន៍ណាមកជួយកសាងឲ្យខ្មែរយើងរស់មានសុភមង្គលទៅ។ ចូលរួមគ្នាថា ខ្មែរមិនមែនជាពូជកញ្ជះគេទេ ខ្មែរគឺពូជអ្នកជា»។
ចំណែកអ្នកប្រដាល់កម្ពុជា ម្នាក់ទៀត ថៃ រិទ្ធី បានផ្តួលកីឡាករថៃ Veerayuth Uttapan ក្នុងទឹកទី១ឲ្យសន្លប់តែម្តង។
អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ សឹម ប៊ុនស្រ៊ន់
ប្រភព៖ សឹម ប៊ុនស្រ៊ន់