-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
តារាប្រដាល់ល្បីលំដាប់ពិភពលោកគឺ មែននី ប៉ាក់គឺអៅ បានថ្លែងក្នុងបទសម្ភាសន៏ក្នុងកម្មវិធីទូរទស្សន៏ថា "ទោះបីជាសត្វក៏ដោយ ក៏គ្រាន់បើល្អជាងមនុស្សភេទខ្ទើយនោះទៅទៀត ក៏ដោយសារតែគេអាចបែកចែកដាច់ពីគ្នារវាងមនុស្សប្រុស និងមនុស្សស្រី ដោយភេទខ្ទើយ អាក្រក់ជាងសត្វទៅទៀត" ដោយហេតុថារូបលោកយល់ឃើញថា អ្វីដែលគាត់បាននិយាយនោះ គឺជាការពិត ដោយផ្អែកទៅលើគម្ពីរព្រះមានបន្ទូលយ៉ាងដូច្នេះ។
តបតាមសម្តីនៃការយល់ឃើញខាងដើម ភ្លាមៗក្រុមហ៊ុនម៉ាកល្បីពិភពលោក Nike បានធ្វើការបញ្ចប់កុងត្រារវាងក្រុមហ៊ុនខ្លួន ជាមួយតារាប្រដាល់រូបនោះមួយរំពេច៕ ពាក់ព័ន្ធជុំវិញការយល់ឃើញរបស់ប៉ាក់គីអៅ ទៅលើភេទខ្ទើយមក គេបានឃើញសារខ្លីមួយដែលបានបង្ហោះលើបណ្តាយសង្គមហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថានោះគឺជាគណនីអាខោនផ្ទាល់ខ្លួនរបស់លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្ហាញអារម្មណ៏យល់ឃើញបែបជាគំនិតទស្សនៈវែកញែក ឲ្យឃើញផ្ទុយស្រលះពីអ្វីដែលប៉ាក់គីអៅយល់ឃើញថា៖ " មនុស្សទាំងអស់ក្នុងលោក គ្មានកំហុសព្រោះកើតមកជាពូជសាសន៍អ្វីនោះទេ គ្មានកំហុសព្រោះពណ៌សប្បុរស្បែករបស់ពួកគេនោះទេ គ្មានកំហុសព្រោះរូបរាងមិនស្អាតរបស់ពួកគេនោះទេ គ្មានកំហុសព្រោះត្រកូលតូចទាបឬត្រកូលថោកទាបរបស់ពួកគេនោះទេ គ្មានកំហុសព្រោះពិការភាពរបស់ពួកគេនោះទេ គ្មានកំហុសព្រោះភេទប្រុសស្រីឬខ្ទើយរបស់ពួកនោះឡើយ។ តំលៃពួកគេស្ថិតនៅលើការងាររបស់គេតែប៉ុណ្ណោះ។ អោយតែគេបានចូលរួមចែករំលែកសុខទុក្ខនឺងពិភពលោក និងបានធ្វើចំណែកអោយពិភពលោករីកចំរើន នោះពួកគេនឹងត្រូវតែទទួលបានចំនែកសោយផលពីធម្មជាតិនេះវិញដែរ ព្រមទាំងត្រូវបានទទួលនូវការ ការពារអោយផុតពីការធ្វើបាបនិងការមើលងាយពីប្រភពណាមួយផងដែរ។"
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code