-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦
បច្ចុប្បន្ន​ប្រទេស​ជា​ច្រើន​កំពុង​តែ​សំងំ​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន​ ​ហើយ​សម្រាប់​ដែន​ដី​ដែល​មាន​កម្លាំង​យោធា ​និង​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​បាន​កើន​ឡើង​លើស​ពី​កម្លាំង​ទាហាន​ នា​ពេល​អតីត​កាល​ដូច​ជា​សង្គ្រាម​លើក​លើក​ទី​ពីរ​ជា​ដើម​។ 

ប្រទេស​មហាអំណាច​យោធា​ខ្លះ​ៗ​ដែល​គ្រប់​គ្រង​ពិភពលោក​យូរ​មក​ហើយ​បាន​ធ្លាក់​ចំណាត់​ថ្នាក់។​ ដោយ​ឡែក​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ បាន​ក្លាយ​ជា​មហា​អំណាច​ដែល​មាន​កម្លាំង​យោធា​ច្រើន​ជាង​គេ​ទី​១០​ក្នុង​ពិភពលោក​ ទោះ​បី​ជា​បច្ចេកវិទ្យា​អាវុធ​មិន​ទំនើប​ដូច​មហា​អំណាច​ចាស់​វស្សា​ផ្សេង​ទៀត​ក៏​ដោយ។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ដប់​មាន​កម្លាំង​ទាហាន​ច្រើន​ជាង​គេ៖

១០-វៀតណាម ទាហាន​សកម្ម ៤៨២០០០​នាក់
អាយុ​បុរស​វៀតណាម​ចាប់​ពី​១៨​ដល់​២៥​ឆ្នាំ​មាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​កាល​មួយ​ឆ្នាំ​កន្លះ​ចុង​ក្រោយ​នេះ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ទាហាន​វៀតណាម​មាន​ចំនួន​តិច​ជាង​ទាហាន​មហា​អំណាច​ពិភពលោក​លេខ​មួយ​៤​ដង​កន្លះ​។

០៩-ទួរគី  ទាហាន​សកម្ម ៥១០៦០០​នាក់
ទួរគី​ជា​ប្រទេស​ធំ​បំផុត​ទី​ពីរ​ដែល​ជា​សមាជិក​របស់​អង្គការ​ណាតូ ​ដែល​មាន​ទាហាន​៥១០០០០​នាក់​ជា​ទាហាន​សុទ្ធ​។​ប្រទេស​មួយ​នេះ​មាន​គ្រាប់​បែក​នុយក្លែអ៊ែរ B61 ៩០​គ្រាប់​ ​និង​មាន​ជើង​ទម្រ​បាញ់​គ្រប់​គ្រាន់​ហើយ​ពេល​នេះ​​ទួរគី​ចង់​ឲ្យ​អង្គការ​ណាតូ​ទទួល​ស្គាល់​ក្នុង​ការ​ប្រើប្រាស់​អាវុធ​នេះ។
០៨-អ៊ីរ៉ង់ ទាហាន​សកម្ម ៥៣៤០០០​នាក់
តាម​របាយការណ៍​មួយ​បាន​សន្និដ្ឋាន​ថា ​អ៊ីរ៉ង់​បាន​អភិវឌ្ឍន៍​យន្តហោះ​ពិឃាត​គ្មាន​មនុស្ស​បើក​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ភាព​ខ្លាំង​របស់​ប្រទេស​មហា​សេដ្ឋី​ប្រេង​កាត​នៅ​មជ្ឈិមបូព៌ា​មួយ​នេះ​ ប៉ុន្តែ​មាន​តម្លៃ​ថោក​ជាង​មីស៊ីល​មួយ​គ្រាប់​ដល់​ទៅ​១៤​ដង។ កងទ័ព​អ៊ីរ៉ង់​បាន​ឡើង​មក​ចំណាត់​ថ្នាក់​លេង​៨​មាន​ទាហាន​សកម្ម​៥៣៤០០០​នាក់។
០៧-កូរ៉េខាងត្បូង ទាហាន​សកម្ម ៦៣០០០០​នាក់
ការ​រីក​រាល​ដាល​ និង​ភាព​មិន​ត្រូវ​គ្នា​រវាង​ទី​ក្រុង​ព្យុងយ៉ាង ​និង​សេអ៊ូល​បាន​ធ្វើ​ឲ្យ​កូរ៉េ​ទាំង​ពីរ​បង្កើន​កម្លាំង​យោធា​ក្នុង​កម្រិត​ខ្ពស់​មួយ​ ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​មាន​ប្រជា​ជន​តិច​ក៏​ដោយ​បើ​ប្រៀបធៀប​ជាមួយ​មហា​អំណាច​ដទៃ។ 
០៦-ប៉ាគីស្ថាន ទាហាន​សកម្ម ៦៣០៤០០​នាក់
ប៉ាគីស្ថាន​ធ្លាប់​មាន​សង្គ្រាម​ជាមួយ​ឥណ្ឌា​កាល​ពី​ឆ្នាំ​១៩៦០​​ ប៉ុន្តែ​ពេល​នេះ​ប្រទេស​មួយ​នេះ​អាច​និយាយ​បាន​ថា​ជា​ខ្លា​លាក់​ក្រចក​ដោយ​សារ​មិន​សូវ​សកម្ម​លើ​ឆាក​អន្តរជាតិ។​ ប៉ុន្តែ​ភាព​ស្ងប់ស្ងាត់​របស់​ប្រទេស​មួយ​នេះអាច​ជា​មូល​ហេតុ​អាច​រក្សា​សន្តិភាព​ពិភពលោក​បាន​មួយ​ផ្នែក​ដែរ។
០៥-រុស្សី ទាហាន​សកម្ម ៧៦៨៥០០​នាក់
មិន​ចាំ​បាច់​និយាយ​ច្រើន​សម្រាប់​ប្រជា​ជាតិ​មួយ​នេះ​ ល្បី ​ខ្លាំង​ និង​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ជាង​បណ្ដា​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត។
០៤-កូរ៉េខាងជើង ទាហាន​សកម្ម ១១៩០០០០​នាក់​ 
ពេល​នេះ​កូរ៉េខាងជើង​ឡើង​មក​លេខ​បួន​ក្នុង​ពិភពលោក​ហើយ​។ ​ក្នុង​ចំណោម​ប្រជា​ជន​១០​នាក់​មាន​៤​នាក់​ជា​ទាហាន។

០៣-ឥណ្ឌា   ទាហាន​សកម្ម ១៣២៥០០០​នាក់
ចំនួន​យោធា​សកម្ម​ដល់​ទៅ​ជាង​មួយ​លាន​បី​សែន​នាក់​​ប្រទេស​មួយ​នេះ​ ក៏​អាច​និយាយ​បាន​ថា​ជា​ខ្លា​សំងំ​ក្នុង​រូង​មួយ​ដែល​ប្រទេស​ដទៃ​គួរ​ញញើត។ អាវុធ​ទំនើប​មិន​ដែល​បញ្ចេញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​អស់​នៅ​ឡើយ​ទេ​រួម​ទាង​ជា​ស្ដេច​បច្ចេកវិទ្យា​ទៀត​ផង​។
០២-សហរដ្ឋអាមេរិក  ​ទាហាន​សកម្ម ១៤៣១០០០​នាក់
មិន​គួរ​ឲ្យ​ជឿ​ថា​អាមេរិក​ធ្លាក់​មក​លេខ​២ ​ប៉ុន្តែ​អាវុធ​វិញ​ទំនើប​ដាច់​គេ​ គ្រាន់​តែ​មាន​ចំនួន​ទាហាន​តិច​ជាង​ចិន​ប៉ុណ្ណោះ។

០១-ចិន ​ទាហាន​សកម្ម​២២៨៥០០០​នាក់
ពេល​នេះ​ចិន​ឡើង​មក​លេខ​មួយ​ហើយ ​​ដោយ​មាន​ទាហាន​សកម្ម​២២៨៥០០០​នាក់។ ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច យោធា ធ្វើ​ឲ្យ​មហាយក្ស​នៅ​អាស៊ី​មួយ​នេះ​ ក្លាយ​ជា​ស្ដេច​ត្រាញ់​ពិភពលោក​ តែ​យ៉ាង​ណា​បច្ចេកវិទ្យា​អាវុធ​មិន​ទាន់​អាច​ប្រៀប​ជាមួយ​អាមេរិក ​និង​រុស្សី​នៅ​ឡើយ។

ចំណាំ៖ ចក្រភព​អង់គ្លេស​ធ្លាក់​មក​លេខ​ ៣៨​​ ដោយ​សារ​តែ​នយោបាយ​កាត់​រំសាយ​ទាហាន​របស់​រដ្ឋាភិបាល ​ហើយ​ប្រទេស​ដទៃ​ទៀត​ដូច​ជា៖ ក្រិក មីយ៉ាន់ម៉ា និង​ស្រី​លង្កា​ ក៏​រីក​ចម្រើន​ខាង​យោធា​នេះ​ដែរ ​តែ​មាន​ចំនួន​ទាហាន​តិច​ជាង។







ប្រភព៖ ​ the express
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code