ពេលខ្លះ ក្នុងទំនាក់ទំនងស្នេហាមានរឿងរ៉ាវជាច្រើនដែលអាចបង្កើតទៅជាការយល់ច្រឡំ បញ្ហាស្មុគស្មាញដែលពិបាកក្នុងការដោះស្រាយអោយដាច់ស្រឡះ។អត្ថបទនេះ ពួកយើងនឹងចែករំលែកលោកអ្នកនូវពាក្យពេចន៍ខុសពីចិត្តមួយចំនួនរបស់នារីៗភាគច្រើនបំផុត ដែលតែងតែធ្វើអោយបុរសៗយល់ច្រឡំ។ មនុស្សស្រីចូលចិត្តណាស់ខាងនិយាយមាត់ផ្សេងចិត្តផ្សេង ដែលគោលបំណងចង់អោយគេលួង។
នារីៗចូលចិត្តនិយាយបញ្ឆិតបញ្ឆៀងក្នុងគោលបំណងចង់អោយបុរសជាដៃគូយល់ពីអ្វីដែលនៅក្នុងចិត្តនាងពិតប្រាកដ។ នាងមិនចូលចិត្តការនិយាយចំៗពីក្នុងចិត្តរបស់នាងឡើយ។ ជួនកាលបើនាងនិយាយថា “No” មានន័យថា “Yes” ឯពេលខ្លះ “Yes” បែរជាមានន័យថា “No” វិញ។ វាពិតជាពិបាកយល់មែនទែន។ បុរសៗ ត្រូវតែប្រយ័ត្នប្រយែងបន្តិចៗបានបាន។
ចង់ដឹងថាពាក្យពេចន៍ខុសពីចិត្តរបស់នាងមានភាពរញ៉េរញ៉ៃយ៉ាងណានោះ ចូរបន្តអានអត្ថបទនេះដូចតទៅ។ ពួកយើងប្រាកដថាលោកអ្នកនឹងយល់ស្របនឹងពាក្យសម្ដីទាំងនោះ ហើយអ្នកខ្លះទៀតក៏ប្រហែលជួបប្រទះវាសឹងរៀងរាល់ថ្ងៃទៀតផង។
១. ចង់ទៅណាក៏ទៅទៅ
សូមបុរសៗកុំគិតអោយសោះថា នេះជាការអនុញ្ញាតរបស់នាង។ នេះគឺជាភាពរឹងរូសរបស់នាងដើម្បីចង់ដឹងថាអ្នកផ្គើននាងដោយការទុកនាងចោល លែងរវល់ជាមួយនាងឬក៏អត់តែប៉ុណ្ណោះ។ ម៉្យាងទៀត ប្រសិនបើនាងនិយាយថា “Yes” ជួនកាលនាងចង់មានន័យថា “NO”។ ម្ល៉ោះហើយ បុរសឆ្លាតទាំងឡាយតែងតែដឹងពីអត្ថន័យពិតប្រាកដរបស់នាង។
២. តាមចិត្ត

លោកអ្នកជឿចុះថានាងកុំតែម៉ូវក្នុងចិត្ត ហើយព្យាយាមសម្របតាមអ្នកទាំងដែលខ្លួននាងមិនចង់។នាងព្យាយាមធ្វើជាចិត្តល្អ ហើយអោយអ្នកធ្វើអ្វីក៏ធ្វើទៅ តែនៅពេលដែលអ្នកធ្វើមែន នាងក៏កាន់តែខឹងខ្លាំងឡើង។ ចូរប្រយ័ត្នអោយបានច្រើន!
៣. មិនអីទេ

បន្ទាប់សង្គ្រាមមួយយ៉ាងក្ដៅគគុករវាងអ្នកទាំងពីរបានកើតឡើង ឬក៏មានរឿងអ្វីមោហ៍បាំងក្នុងចិត្ត ហើយនាងនិយាយពាក្យនេះ លោកអ្នកត្រៀមខ្លួនអោយហើយទៅ។ ចាំថាមនុស្សស្រីមាត់រឹងតែចិត្តទន់។ នាងខឹង នាងអន់ចិត្តពិតមែន តែចិត្តនាងមិនដែលចង់ឃ្លាតពីអ្នកឡើយ នាងតែងរង់ចាំអ្នកខលមក ឬផ្ញើសារមកលួងនាងជានិច្ច។
៤. មានស្ដាប់ខ្ញុំនិយាយអត់?

នៅពេលដែលលោកអ្នកលឺនាងចោទជាសំណួរមួយនេះ ចូរប្រុងប្រៀបស្ដាប់អ្វីដែលនាងនិយាយអោយល្អបំផុត។ យកចិត្តទុកដាក់រាល់ពាក្យសម្ដីរបស់នាងពេលមានរឿងនិយាយគ្នាម្ដងៗ កុំធ្វើព្រងើយកន្តើយ។
៥. ស្រេចតែបងទេ

វាគឺការនិយាយផ្ទុយពីចិត្ត១០០%តែម្ដង។ បើនាងអោយអ្នកទៅ ចូរកុំទៅអោយសោះ! បើនាងថាម៉េចក៏បាន ស្រេចតែបងតើ! ចូរសួរយោបល់នាងភ្លាម! ចូរប្រើភាពឈ្លាសវៃរបស់អ្នក!
៦. ៥នាទីទៀតទៅដល់ហើយ

នៅពេលដែលនាងថា៥នាទីទៀតទៅដល់ ត្រៀមខ្លួនអង្គុយញ៉ាំទឹកតែសិនទៅ។
៧. អរគុណច្រើន

មួយឃ្លានេះតែងត្រូវបានប្រើនៅពេលដែលនាងដល់ចិត្តឬឆ្អែតចិត្តខ្លាំងដោយប្រការណាមួយ។ កុំត្រេកអរអោយសោះពេលលឺពាក្យនេះ។
តើពាក្យណាខ្លះដែលមិត្តស្រីរបស់លោកអ្នកតែងប្រើជាមួយនឹងអ្នក? ចែករំលែកអោយនាងដឹងផង!
ប្រភពៈ boldsky
ដោយៈ Gemini Fleta