សណ្ដែកបណ្ដុះជាបន្លែមួយប្រភេទដែលត្រូវបានបណ្ដុំដោយគ្រាប់សណ្ដែកបាយ។ហើយត្រូវបានដាក់បណ្ដុំនៅក្នុងក្អមប្រអប់ឬវត្ថុផ្សេងទៀតដែលអាចធ្វើទៅបាននិងអស់រយៈពេល3ទៅ4និងទទួលបានផល។សណ្ដែកបណ្ដុះត្រូវបានយកមកប្រើប្រាស់ជាបន្លែផ្សំនិងមុខម្ហូបបានជាច្រើនមុខតាមតម្រូវការនិងចំណង់ចំណូលចិត្ត។ហើយមិនត្រឹមតែជាបន្លែផ្សំ វាក៏មានប្រយោជន៍ដល់សុខភាពដែលជួយឲ្យមានភាពរឹងមាំនិងប្រឆាំងជាមួយជំងឺផងដែរ។ដូច្នេះសណ្ដែកបណ្ដុះបានផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចខាងក្រោម៖

-មានផ្ទុកដោយជាតិសរសៃដែលបានជួយពង្រឹងប្រព័ន្ធរំលាយអាហារឲ្យមានដំណើរការល្អ
-អាចជួយកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយនិងកាត់បន្ថយនូវកូឡេស្តេរ៉ុលក្នុងសរសៃឈាម
-ជួយការពារនិងព្យាបាលជំងឺមាត់ធ្មេញ
-ជាតិដែកបានជួយពង្រឹងប្រព័ន្ធភាពសុំានៃរាងកាយប្រឆាំងជំងឺឱកាសនិយម
-សម្បូរដោយសារធាតុរ៉ែដែលជួយរក្សាស្ថេរភាពនៃខួរក្បាលឲ្យដំណើរការប្រក្រតី

-ជួយបង្កើនអ័រម៉ូនសម្រាប់ផ្គត់ផ្គង់រាងកាយឲ្យមានភាពរឹងមាំនិងសុខភាពល្អ
-ផ្ទុកដោយវីតាមីនKដែលមានតួនាទីយ៉ាងសំខាន់ជួយឲ្យមុខរបួសឆាប់កកឈាម
-វីតាមីនCបានជួយប្រឆាំងនិងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក
-វីតាមីនBដែលបានជួយបង្កើនការចង់ចាំរបស់ខួរក្បាលនិងជួយបង្កើតកោសិកាឈាមក្រហម
-វីតាមីនE បានជួយប្រឆាំងជាមួយអុកស៊ីតកម្មនិងការពារកាំរស្មីUVដែលធ្វើឲ្យខូចកោសិកាស្បែ
-ជាតិប្រូតេអ៊ីនដែលមានមុខងារផ្ដល់កម្លាំងនិងជួយពង្រឹងសាច់ដុំឲ្យរឹងមាំ
-ជួយការពារនិងព្យាបាលស្បែកឲ្យមានសំណើមហើយស្រស់ស្អាត
អត្ថបទ ៖ Mr.Samrach

