-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Nas Daily មានឈ្មោះពិតថា Nuseir Yassin គាត់គឺជាជនជាតិ​អ៊ីស្រាអែល កើតនៅក្នុងតំបន់ប៉ាលេស្ទីន។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ ហាវើត (Harvard University) ហើយនោះ លោកក៏បានចូលបំពេញការងារជាអ្នកសរសេរកូតកម្មវិធីផ្ទេរប្រាក់ឲ្យក្រុមហ៊ុនលំដាប់ពិភពលោក PayPal នៅក្នុងទីក្រុងញ៉ូយ៉ក ដោយគាត់ទទួលបានប្រាក់បៀវត្តន៍រហូតដល់ទៅជាង ១២ម៉ឺនដុល្លារក្នុងមួយឆ្នាំឯណ្ណោះ។ 
ប៉ុន្តែបើទោះបីជាមានការងារល្អ នៅក្នុងក្រុមហ៊ុនលំដាប់ពិភពលោក និងទទួលបានប្រាក់បៀវត្តន៍ខ្ពស់យ៉ាងណាក៏ដោយ Nas បែរជាមានការធុញទ្រាន់នឹងការងារ ហើយក៏បានសម្រេចចិត្តឈប់ធ្វើការ ហើយងាកមករត់តាមក្ដីស្រមៃរបស់ខ្លួនវិញ ដោយចាប់ផ្ដើមធ្វើដំណើរជុំវិញពិភពលោក ហើយបង្កើតជាវីដេអូអប់រំ និងដើរកំសាន្តដែលមានរយៈពេលត្រឹម ១នាទី រហូតអាចបង្កើតក្រុមហ៊ុនល្បីឈ្មោះ Nas Studios តម្លៃប្រមាណជាង ១០លានដុល្លារ។
បើគិតមកទល់នឹងពេលនេះ Nas បានក្លាយជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់នៅលើសកលលោក ព្រោះបច្ចុប្បន្នគាត់មានអ្នក Followed នៅលើបណ្តាញសង្គម Facebook រហូតដល់ទៅជាង ១៥ លាននាក់ឯណ្ណោះ។ ដូច្នេះហើយ លោកក៏បានបង្ហើបពីអាថ៌កំបាំងមួយចំនួនដែលធ្វើឱ្យគាត់ជោគជ័យផងដែរ។ អាថ៌កំបាំងនៃភាពជោគជ័យ របស់បិតាបង្កើតវីដេអូ និងជាសហគ្រិនវ័យក្មេងរូបនេះ រួមមានដូចខាងក្រោម៖
១. មិនចំណាយលុយទៅលើសម្ភារៈដែលមិនចាំបាច់៖ មនុស្សគ្រប់ៗរូបតែងតែមាននូវតម្រូវការទៅលើសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយតែងតែទិញនូវសម្ភារៈក៏ដូចជារបស់របរជាច្រើន ប៉ុន្ដែប្រសិនបើអ្នកចង់មានសេរីភាពហិរញ្ញវត្ថុ និងសេរីភាពនៃជីវិត ក៏ដូចជាមិនចំណាយពេលខ្វល់ខ្វាយទៅលើរឿងកំប៉ិកកំប៉ុកអត់ប្រយោជន៍ច្រើននោះ អ្នកគួរតែរៀនកាត់បន្ថយនូវការចំណាយលុយទៅលើសម្ភារៈដែលអត់ប្រយោជន៍ចោល ហើយទិញតែសម្ភារៈណាដែលចាំបាច់ដែលយើងត្រូវការប្រើជាប្រចាំឱ្យល្មមទៅបានហើយ។
២. មិនជក់បារី៖ Nas Daily បានលើកឡើងថា លោកបានធំឡើងនៅជុំវិញមនុស្សដែលជក់បារី។ ប៉ុន្ដែ Nas មិនដែលជក់បារីនោះទេ ដោយហេតុថា ការជក់បារីអាចបណ្ដាលឱ្យខូចសុខភាពនិងត្រូវចំណាយលុយអស់ច្រើនថែមទៀតផង។ បើសិនជាយើងសន្សំលុយពីការជក់បារីនោះ យើងនឹងឃើញថាពីក្មេងរហូតដល់យើងចូលនិវត្តន៍ យើងនឹងសល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយជាពិសេសនោះ គឺយើងមានសុខភាពល្អថែមទៀត។
៣. មិនចំណាយពេលអត់ប្រយោជន៍នៅចុងសប្ដាហ៍៖ Nas បាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនឱ្យតែដល់ថ្ងៃចុងសប្ដាហ៍ លោកតែងតែមានកម្មវិធីជប់លាងជានិច្ច។ ប៉ុន្ដែដោយមើលឃើញថាការជប់លាងនៅរាល់ចុងសប្ដាហ៍គឺជាការចំណាយលុយនិងពេលវេលាចោលឥតប្រយោជន៍ លោកបានកែប្រែទម្លាប់ចាស់ចោលហើយចំណាយពេលចុងសប្ដាហ៍របស់លោកសម្រាកនៅផ្ទះជាមួយគ្រួសារ ឬធ្វើកិច្ចការងារណាមួយដែលពាក់ព័ន្ធទៅនឹងគោលដៅជីវិតរបស់លោកវិញ។​ លោកបានបន្ថែមថា យើងគួរតែចំណាយពេលចុងសប្ដាហ៍របស់យើងទៅធ្វើអ្វីមួយឱ្យបានជាប្រយោជន៍ ជាជាងចំណាយពេលចោលអត់បានការ ៕
អត្ថបទដោយ៖ Nava Siri 
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code