-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ថវិកា ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា គិត​មក​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០១៨ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត ៧​ពាន់​លាន​ដុល្លារ (៦.៨២៥,៣) ក្នុង​នោះ​បំណុល​ជិត​ពាក់​កណ្ដាល (៤៨.៣%) គឺ​កម្ពុជា​ជំពាក់​ចិន។ បើ​តាម​តួលេខ​នេះ កម្ពុជា​ជំពាក់​បំណុល​ចិន គឺ​ជាង ៣​ពាន់​លាន​ដុល្លារ (៣.២៩៦,៦១)។លោក​បណ្ឌិត អៀរ សុផល ដែល​ជា​អ្នកនិពន្ធ​សៀវភៅ មាន​ចំណងជើង​ថា «ការ​ពឹង​ផ្អែកលើ​ជំនួយ​នៅ​កម្ពុជា៖ តើ​ជំនួយ​បរទេស ធ្វើ​ឲ្យ​ខ្សោយ​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ដូចម្ដេច?» ឆ្ងល់​ថា តើ​កម្ពុជា​ជំពាក់​បំណុល​ចិន ដ៏​ច្រើន​លើសលប់​បែបនេះ តើ​របប​លោក ហ៊ុន សែន យក​លុយ​ទាំង​នោះ​មក​ធ្វើ​អ្វី​បាន​ខ្លះ ស្រប​ពេល​ដែល​ដី​ខ្មែរ​ជាច្រើន ក្លាយ​ជា​ដី​សម្បទាន ជួល​ឲ្យ​ចិន​រហូតដល់ ៩៩​ឆ្នាំ និង​ខ្សាច់​ខ្មែរ ត្រូវ​គេ​កើប​លក់​ឲ្យ​បរទេស​រាប់​រយ​លាន​ដុល្លារ បែបនេះ​នោះ៕ ប្រភពRFA


More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code