-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
នយោបាយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងថ្មីៗនេះ ត្រូវបានគេដឹងថា ព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនដើម្បីក្តោបក្តាប់ប្រទេសមួយ តាមរយៈអាណានិគមថ្មី គឺសំដៅដល់ការផ្តល់ប្រាក់កម្ចីទៅប្រទេសដែលមិនមានលទ្ធភាពអាចសងវិញបាន។ ជាទឡ្ហីករណ៍នេះហើយ ដែលធ្វើប្រទេសក្រីក្រទាំងនោះ មិនងាយរើបម្រាស់ខ្លួនចេញពីការជំពាក់បំណុលចិននេះណាស់។ ជាថ្នូរនិងការដោះខ្លួនមិនចេញ ប្រទេសចិនជារើយៗតែងតែស្នើសុំកាន់កាប់តំបន់សេដ្ឋកិច្ចនៅក្នុងប្រទេសទំាងនោះដោយស្រប់ច្បាប់។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាល Zambia បានចុះហេត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសចិន ខណៈដែលចិនបានស្នើសុំសិទ្ធិកាន់កាប់អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន បើសិនរដ្ឋាភិបាលមិនសងបំណុលបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ឱ្យបានទាន់ពេលវេលាទេនោះ។
ជុំវិញបញ្ហានេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលនៃប្រទេស Zambia ពុំអាចមានលទ្ធភាពដោះបំណុលចិនឱ្យបានទាន់ពេលកំណត់ឡើយ។ យ៉ាងណាក៏ដោយ បញ្ហានេះវាគឺជាយុទ្ធសាស្ត្ររបស់ចិនតែប៉ុណ្ណោះ។
លើសពីនេះទៀត យុទ្ធសាស្ត្រមហិច្ឆតាក្តោបក្តាប់ទៅលើប្រទេសក្រីក្រមិនមែនតែប្រទេស Zambia តែមួយប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ពីបំណុលចិន។
ក្រុមហ៊ុនចិនបានបោះភាគហ៊ុនក្នុងអត្រា៦០ ភាគរយនៃសាជីវកម្មនៅក្នុងប្រទេស Zambia មានន័យថាចិនមានឥទ្ធិពលក្នុងការកំណត់អ្វីដែលត្រូវធ្វី ឬអ្វីដែលមិនចង់ធ្វើនៅអ្វីដែលជាការកំណត់របស់ពួកគេ។
មេដឹកនាំនៃប្រទេសហ្កាណា (Ghana) ក៏ត្រូវបានប្រទេសចិនអូសទាញឱ្យយល់ព្រមចុះកិច្ចសន្យា ដើម្បីឱ្យក្រុមហ៊ុនចិន STARTIME ដែលកំពុងបានក្តោបក្តាប់ស្ថានប័នធំៗ ដូចជាក្រុមហ៊ុនរ៉ែ នឹងត្រូវបានក្រុមហ៊ុនចិនយកមកកាន់កាប់នាពេលឆាប់ៗនេះដែរ។
យុទ្ធសាស្ត្រជើងព្រូលរបស់រដ្ឋាភិបាលចិន ដើម្បីក្តោបក្តាប់តំបន់សេដ្ឋកិច្ចពិសេសៗនៃប្រទេសក្រីក្រី គេប្រៀបធៀបបីដូចជាសត្វកង្កែបដែលត្រូវបានគេដាក់ដាំទឹកក្តៅនៅក្នុងខ្ទះយឺតៗអីចឹងឯង។ បើសិនអ្នកទម្លាក់កង្កែបចូលទៅក្នុងទឹកក្តៅកំពុងតែពុះ វានឹងលោតចេញមកក្រៅវិញ ប៉ុន្តែបើអ្នកយកវាទៅដាក់ក្នុងខ្ទះទឹក ដោយចាប់ផ្តើមដាក់កំដៅបន្តិចម្តងៗ វានឹងអាចរក្សាសីតុណ្ហាភាពនោះ រហូតដល់វាស្លាប់ទំាងភាពល្ងង់ខ្លៅ។
គួររំឭកថា ប្រទេសស្រីលង្កាជាប់បំណុលចិនជាង១ពាន់លានដុល្លារ ហើយដោយមិនមានលទ្ធភាពសងប្រាក់កម្ចីដល់ចិន រដ្ឋាភិបាលស្រីលង្កាក៏បានសម្រេចប្រគល់ផែមួយទៅឱ្យក្រុមហ៊ុនរដ្ឋាភិបាលចិនកាន់កាប់ស្របច្បាប់រយៈពេល៩៩ឆ្នាំ៕

សម្រួលដោយ៖ សុវណ្ណ វីរៈ
ប្រភព៖ Daily Rant Ghana
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code