-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ដោយសារ​ប្រកាន់​នូវ​និន្នាការ​គាំទ្រ​គណបក្សនយោបាយ​រៀងៗ​ខ្លួន​រហូតដល់​ថ្នាក់ «​ខ្មែរ​លែង​ស្គាល់​ខ្មែរ​» ទើប​មាន​អ្នកលេង Facebook មួយចំនួន​ព្រោះតែ​ដើម្បី​បង្អាប់បង្អោន ឬ​វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​នៅ​កម្ពុជា ឬ​ចង់​វាយប្រហារ​ផ្ទាល់​ទៅលើ​បេ​ក្ខ​នារី​ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ម​ក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ក៏​នាំគ្នា​ហ៊ាន​ក្លែង​ព្រះរាជក្រឹត្យ​មួយ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពេញទំហឹង​ថា លោកស្រី ឃុន ចន្ទី ជា​បេ​ក្ខ​នារី​ចៅសង្កាត់​ផ្សារកណ្តាល មានកំណើត​ដើម​ជា​ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម​ទើប​ទទួលបាន​សញ្ជាតិ​ខ្មែរ តាម​ការធ្វើ​សញ្ជាតូបនីយកម្ម​រួច​ប្តូរ​ឈ្មោះ​ថ្មី​ជា «​ឃុន ចន្ទី​» ខណៈ​អំពើ​ខិលខូច​របស់​អ្នកលេង Facebook មួយក្រុម​នេះ​មិន​ត្រឹម​ភូតភរ​ដល់​អ្នកលេង Facebook ដូចគ្នា​ប៉ុណ្ណោះ​ទេ គឺ​ឯកសារ​ក្លែងក្លាយ​នេះ​អាច​បោក​បាន «​ទាំង​ស្រស់ៗ​» ទៅលើ​លោក ពេជ្រ ស្រស់ ជា​ប្រធាន​គណបក្សនយោបាយ​មួយ​ឈ្មោះ «​យុវជន​កម្ពុជា​» ទៀតផង ។​
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​អ្នកលេង Facebook ម្នាក់​ផងដែរ បាន Post នៅក្នុង Timeline របស់លោក​នា​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ មាន​ចំណងជើង «​បាត់​ទឹកដី និង​បាត់​ប្រទេស​ដោយសារ​ភាព​ល្ងីល្ងើ​របស់​អ្នកនយោបាយ​ភ្លេច​ពី​កំណើត​ក្រពើ​…» ដោយ​លោក​បាន​បញ្ចេញ​ទស្សនៈ​ភ្ជាប់​ជាមួយនឹង​ព្រះរាជក្រឹត្យ​មួយ​លេខ នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ និង​រូប​លោកស្រី ឃុន ចន្ទី បេ​ក្ខ​នារី​ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ថា «…​ខ្ញុំ​មិន​អស់ចិត្ត​ចំពោះ​មេដឹកនាំ​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានអនុញ្ញាត​ឲ្យ​ជនជាតិដើម​វៀតណាម​មក​ធ្វើ​អ្នក​កាន់ចង្កូត​ប្រទេស​កម្ពុជា​ទៅវិញ ។ ទោះបី​ជនជាតិ​វៀតណាម​ម្នាក់នេះ ត្រូវបាន​បញ្ចូល​ជា​ជនជាតិខ្មែរ​ពី​ព្រះមហាក្សត្រ​ក៏ដោយ ប៉ុន្តែ​ចិត្តគំនិត​របស់​ជនជាតិ​វៀតណាម​មិនដែល​បោះបង់​ក្នុងការ​លេប​យក​ទឹកដី​ខ្មែរ​ម្តងណា​ឡើយ ។ ចំពោះ​មេដឹកនាំ​នយោបាយ និង​ក្រុម​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​មួយ​ម៉ាត់​ណា​ស្អប់​ជនជាតិ​វៀតណាម ប៉ុន្តែ​នៅ​ខណៈ​នេះ យក​ជនជាតិ​វៀតណាម​មក​ធ្វើជា​មេ​របស់ខ្លួន និង​ធ្វើជា​មេ​របស់​ពលរដ្ឋ​ខ្មែរ​ពេញ​មួយ​សង្កាត់​ទៀត ។ សម័យ​លោក ហ៊ុន សែន បាត់​កោះ បាត់​ដី​តាម​ជាយដែន ប៉ុន្តែ​ដល់​សម័យ​ស៊ី និង​ខា គឺ​បាត់​ប្រទេស​កម្ពុជា​ទាំងមូល​ហើយ​មើលទៅ ។​» ។​
​ទស្សនៈ​មតិ​របស់លោក ពេជ្រ ស្រស់ តាម Facebook ត្រូវបាន​គេហទំព័រ​សារព័ត៌មាន​មួយ​ឈ្មោះ «​ដើមអម្ពិល​» ច្បិច​យកមក​ផ្សព្វផ្សាយ​បន្ត ហើយក៏​ត្រូវបាន​លោក ពេជ្រ ស្រស់ ធ្វើការ Share បន្តទៀត​ក្នុង Timeline របស់លោក​នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៧ ។​
​មជ្ឈដ្ឋាន​អ្នកតាមដាន​ឃ្លាំមើល​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើកឡើងថា ទស្សនៈ​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ផ្នត់គំនិត​របស់​វៀតណាម​មកលើ​កម្ពុជា គឺមាន​ភាពត្រឹមត្រូវ​ច្រើន ប៉ុន្តែ​ប្រការ​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត​ផង គួរ​អស់សំណើច​ផង និង​សឹង​មិនគួរ​ឲ្យ​ជឿ​នោះ​ផង គឺ ក្នុងនាម​ជា​ប្រធាន​គណបក្សនយោបាយ​ម្នាក់​បែរជាយក​ព្រះរាជក្រឹត្យ​ក្លែងក្លាយ​កែ​បន្លំ​ដោយ​ក្រុមអ្នកលេង Facebook ខិលខូច​មួយចំនួន​មក​ធ្វើជា​តឹកតាង​ចោទប្រកាន់​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​យក​ជនជាតិដើម​វៀតណាម​មក​ឲ្យ​ធ្វើជា​ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ខ្វះ​ការពិចារណា​ទៅវិញ ។ 
​តាម​ការអង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​បានបង្ហាញ​ឲ្យ​ឃើញថា ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ ដែល​លោក ពេជ្រ ស្រស់ យកមក​ធ្វើជា​តឹកតាង​សម្អាង​ចោទប្រកាន់​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ថា យក​ជាន​ជាតិ​ដើម​វៀតណាម​ឲ្យ​មក​ធ្វើជា​ចៅសង្កាត់​ផ្សារកណ្តាល​នោះ មាន​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​រហូតដល់​ទៅ​យ៉ាងតិច​ចំនួន​៤​ចំណុច ដូចតទៅ ៖ 
១-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ មិនអាច​មាន​ឡើយ ពីព្រោះ​លេខ​នស​/​រកត​/០៣១៧/៣៨៣ គឺ​សម្រាប់​សម្គាល់​ព្រះរាជក្រឹត្យ​ដែល​ចេញ​នៅ​ខែមីនា ឆ្នាំ​២០១៧ ប៉ុន្តែ​ហេតុអ្វី​បានជា​ព្រះរាជក្រឹត្យ​ចុះ​កាលបរិច្ឆេទ​ខែមីនា ឆ្នាំ​២០១៤​ទៅវិញ ?
២-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ មិនអាច​មាន​ឡើយ ពីព្រោះ​ត្រង់ចំណុច​សរសេរថា «​ពរល​.៧៩២៤ ២៣៥» គឺ​សម្រាប់​សម្គាល់​ព្រះរាជក្រឹត្យ​ដែល​ចេញ​នៅ​ឆ្នាំ​២០១៤ និង​ខែមីនា ប៉ុន្តែ​ហេតុអ្វី​បានជា​នៅលើ​ព្រះរាជក្រឹត្យ​បែរជា​បាន​ចុះ​ថា ពរល​.៧៩២៤ ២៣៥ ទៅវិញ ?
៣-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ មិនអាច​មាន​ឡើយ ពីព្រោះ​នៅត្រង់​លេខ និង​កាលបរិច្ឆេទ​សំណៅ​ដែលមាន​តម្លៃ​ជាការ​ចែកចាយ​របស់​អគ្គ​លេខាធិការដ្ឋាន​រាជរដ្ឋាភិបាល គឺ​ដូចគ្នា​បេះបិទ​ទៅនឹង​ព្រះរាជក្រឹត្យ​ពិតប្រាកដ​មួយ​ផ្សេងទៀត លេខ​នស​/​រកត​/០៤១៥/៣៧៩ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ ដែល​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​សញ្ជាតូបនីយកម្ម​ដល់​លោក ឡេ ឌិ​ញ​ប៊ូ (LE DINH BUU) ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម កើត​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​១៩៥៨ នៅ​ស្រុក​តៃ​ស៊ឺន ខេត្ត​បិ​ញ​ឌិ​ញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយ​ប្តូរ​ឈ្មោះ​ជា កែវ តារា (KEO DARA) គ្រាន់​តែមាន​ការកែ​ឆ្នាំ​២០១៥​មកជា​ឆ្នាំ​២០១៤​ប៉ុណ្ណោះ ។​
៤-​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ មិនអាច​មាន​ឡើយ ពីព្រោះ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ មាន​ព្រះរាជក្រឹត្យ​ចំនួន​៧​លេខ​ប៉ុណ្ណោះ​ដែល​បានចេញ និង​បាន​បោះពុម្ពផ្សាយ​នៅក្នុង​សៀវភៅ​រាជកិច្ច​ត្រឹមត្រូវ​ឲ្យ​មានតម្លៃ​គតិយុត្ត​ថែមទៀត (​សៀវភៅ​រាជកិច្ច​ឆ្នាំ​ទី​១៤ លេខ​២៦ សប្តាហ៍​ទី​១ ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៤) គឺ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៤ , ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៥ , ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៦ , ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៧ , ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៨ , ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៩ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣១០ (​ដោយឡែក ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣០៣ គឺ​ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ និង​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៤/៣១១ គឺ​ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤) ។​
​អនុលោម​តាម​ព័ស្តុតាង​ជាក់ស្តែង​ទាំងនេះ គឺ​បានបង្ហាញ​ឲ្យ​ឃើញថា ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១៧/៣៨៣ ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៤ គឺជា​ព្រះរាជក្រឹត្យ​ក្លែងក្លាយ​កែប​ន្លំ​សុទ្ធសាធ ដែល​ជនខិលខូច​លួច​ក្លែង​កែ​បន្លំ​ពី​ព្រះរាជក្រឹត្យ​ពិតប្រាកដ​លេខ​នស​/​រកត​/០៤១៥/៣៧៩ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ ដើម្បី​យកមក​ធ្វើជា​ឯកសារ​ឡប់ឡែ វាយប្រហារ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី ឃុន ចន្ទី ជា​បេ​ក្ខ​នារី​ចៅសង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ម​ក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​បានធ្វើ​ឲ្យ​លោក ពេជ្រ ស្រស់ ដែលជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា «​ចាញ់បោក​» យ៉ាង​ស្រស់ៗ​ចំពោះ​ព្រះរាជក្រឹត្យ​ក្លែងក្លាយ​នេះ ព្រមទាំង​ក៏បាន​បង្ហាញ​ឲ្យ​ឃើញថា អាចជា​លទ្ធផល​ធ្វើ​ជាតិ​រងគ្រោះ​ព្រោះតែ «​ខ្មែរ​មិន​ស្គាល់​ខ្មែរ​ច្បាស់​» ។​
​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បានលើកឡើង​ថា យោងតាម​ព័ស្តុតាង​ជាក់ស្តែង​ដូច​បានបង្ហាញ​ជូន​នេះ និង​ប្រសិនបើ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​មន្ត្រី​តុលាការ​ឯករាជ្យ និង​មាន​សមត្ថភាព​វិជ្ជាជីវៈ​ពិតប្រាកដ គឺ​លោកស្រី ឃុន ចន្ទី អាច​ប្រើប្រាស់​សិទ្ធិ​ដាក់ពាក្យ​បណ្តឹងទាមទារ​រក​យុត្តិធម៌ ដោយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្វែងរក​ជនខិលខូច​ដែល​ថ្លើមធំ​ហ៊ាន​ក្លែងបន្លំ​ព្រះរាជក្រឹត្យ​យកមក​ធ្វើជា​ឧបករណ៍​លេងសើច​បង្អាប់បង្អោន​ដល់​កិត្តិយស​បុគ្គល និង​គណបក្សនយោបាយ​ដទៃ តាម Facebook នោះ បាន​គ្រប់ពេលវេលា ។​
​គួរ​រំលឹក​ជូន​ថា លោកស្រី ឃុន ចន្ទី អាយុ​៤៨​ឆ្នាំ ធ្លាប់បាន​ជាប់ឆ្នោត​ធ្វើជា​ចៅសង្កាត់រង​ទី​២​នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ម​ក​ពី​គណបក្ស សម រង្ស៊ី នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​កន្លងទៅ និង​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ បើ​យោងតាម​លទ្ធផល​ឆ្នោត​បឋម​ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺ​លោកស្រី ឃុន ចន្ទី នឹង​ជាប់ឆ្នោត​ជា​ចៅសង្កាត់​ផ្សារកណ្តាល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ (​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន​៦ ១៨៧​សំឡេង នាំមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ចំនួន​៤ ៨៨៧​សំឡេង​)៕​
http://www.dtn7.com/2017/06/10/19277.html/
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code