១៨ មិថុនា ២០១៨
(រាជធានីភ្នំពេញ)៖ បើនិយាយពីសមត្ថភាព ក្នុងជួគណបក្សប្រជាជនកម្ពុជាវិញ មានមនុស្សច្រើននាក់ណាស់ ត្រូវឡើងមកកាន់តំណែងជាអភិបាលខេត្តកោះកុង ជាពិសេសមនុស្សវ័យចំណាស់ៗដែលបានតស៊ូជាច្រើនជាមួយបក្សយូរមកហើយ។ តែគួរឲ្យអនិច្ចា ពួកអ្នកតស៊ូពេលនេះបានត្រឹមអង្គុយហិតក្លិនខាងក្រោយលោកស្រី ភូថង មិថុនា តែប៉ុណ្ណោះ។
(រាជធានីភ្នំពេញ)៖ បើនិយាយពីសមត្ថភាព ក្នុងជួគណបក្សប្រជាជនកម្ពុជាវិញ មានមនុស្សច្រើននាក់ណាស់ ត្រូវឡើងមកកាន់តំណែងជាអភិបាលខេត្តកោះកុង ជាពិសេសមនុស្សវ័យចំណាស់ៗដែលបានតស៊ូជាច្រើនជាមួយបក្សយូរមកហើយ។ តែគួរឲ្យអនិច្ចា ពួកអ្នកតស៊ូពេលនេះបានត្រឹមអង្គុយហិតក្លិនខាងក្រោយលោកស្រី ភូថង មិថុនា តែប៉ុណ្ណោះ។
តាមពិត លោកស្រី ភូថង មិថុនា គ្មានគុណសម្បត្តិអ្វីទេ សមត្ថភាពក៏គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ដែរ តែទាស់ត្រង់ថា លោកស្រីគឺជាកូនស្រីលោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្មបច្ចុប្បន្ន ហើយជាអតីតចៅហ្វាយខេត្តកោះកុង។ តែអ្វីដែលពិសេសជាងនេះទៅទៀត គឺ ភូថង មិថុនា ត្រូវជា ចៅស្រីរបស់ លោក សាយ ភូថង អនុប្រធានរដ្ឋសម័យសាធារណៈខ្មែរ។
ការតែងតាំង លោកស្រី ភូថង មិថុនា ជាចៅហ្វាយខេត្តកោះកុង មនុស្សក្នុងបក្សប្រជាជនទាំងអស់សុទ្ធតែដឹងថានេះគ្មានអ្វីក្រៅអំពីការសងថ្លៃជំពាក់គុណលោក សាយ ភូថង ដែលជាអ្នកគាំទ្រគ្រប់សកម្មភាពក្បត់របស់ ហ៊ុន សែន កំទេចលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ហើយក៏ជាមនុស្សតែម្នាក់គត់ដែលបានជួយទាមទារឲ្យយួនតែងតាំង ហ៊ុន សែន ជារដ្ឋមន្ត្រីទីមួយក្រោយការធ្វើឃាតលោក ចាន់ ស៊ី (២៦ ធ្នូ ១៩៨៤) ផងដែរ។ កាលនោះមានតែលោក សាយ ភូថង ម្នាក់គត់ដែលគាំទ្រ ហ៊ុន សែន ហើយយួនបានស្តាប់ដោយសារគាត់ (សាយ ភូថង) ជាអ្នកមានអំណាចក្នុងជួរអ្នកដឹកនាំយួនបណ្តុះបណ្តាល និងជាមនុស្សយួនទុកចិត្តជាងគេនាពេលនោះ។ និយាយរួម សាយ ភូថង ជាអ្នកមានគុណទីពីរ (បន្ទាប់ពីយួន) ក្នុងមួយជីវិតរបស់ ហ៊ុន សែន។
សម្រាប់វង្សត្រកូល ភូថង វិញ ពួកគេសព្វថ្ងៃមានមុខរបរជំនួញធំៗរកស៊ីនៅស្រុកថៃ ពួកគេហុតឈាមពីខ្មែរ យកទៅរកស៊ីជួយសេដ្ឋកិច្ចថៃ រស់នៅជាថៃ និយាយភាសាថៃក្នុងគ្រួសារ កូនចៅឈឺថ្កាត់ទៅព្យាបាលនៅថៃ មានផ្ទះ មានដី នៅថៃ អ្វីៗជាថៃ។ ពួកគេគ្មានមោទនភាពស្អីជាខ្មែរទេ ក្រៅតែពីរស់នៅយកមុខតំណែង ទាញប្រយោជន៍ដើម្បីភាពហឺហារ សុខស្រួល និងមុខមាត់ពួកគេនៅថៃតែប៉ុណ្ណោះ។ មាតុភូមិកម្ពុជា មិនគួរមានក្រុមមនុស្សជំពូកនេះមកកាន់កិច្ចការជាតិឡើយ៕
ដោយ៖ ខ្មែរ សុវណ្ណភូមិ