មុនពេលឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាដន្លងដងស្នែងជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសច្ចាប្រណិធានក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៣៤៨ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ជំនាន់លោកមេធាវី គី តិច អត្តលេខ១៥៦ ធ្វើជាប្រធានគណៈមេធាវីអាណត្តិទី៥ ព្រមទាំងបុរសខ្លាំងក៏បានធ្វើសច្ចាប្រណិធានក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៣៥០ ដំណាលគ្នានឹងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែរនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តួចផ្តើមគំនិតឲ្យមានក្រុមប្រឹក្សាអ្នកច្បាប់ឋិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនជាប្រធាន ចាប់តាំងពីដើមឆ្នាំ១៩៩៤(ក្រោយមកកែសម្រួលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៤) និងបង្កើតឲ្យមានមេធាវីរាជរដ្ឋាភិបាល(ពីមុនបង្កើតជាអគ្គមេធាវីរាជរដ្ឋាភិបាល) តាំងពីដើមឆ្នាំ២០០៥មកម្ល៉េះ ដោយប្រមែប្រមូលមេធាវីជាច្រើនដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ឲ្យមកបម្រើការងារនៅក្នុងស្ថាប័នក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាមេធាវីរាជរដ្ឋាភិបាល មានទីតាំងនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី តែងតាំងឲ្យមានឋានៈជាឯកឧត្តមជាហូរហែ ។
ក្រោយមក យោងតាមសំណើរបស់លោកមេធាវី គី តិច អតីតប្រធានគណៈមេធាវីដ៏ចម្រូងចម្រាសនោះ នៅចុងឆ្នាំ២០០៦ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដែលបានក្លាយជាសមាជិកគណៈមេធាវីរួចហើយ និងក្នុងនាមជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផង បានចេញសេចក្តីសម្រេចមួយលេខ១៣៤សរ.អជដ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៦ ទទួលស្គាល់លោក-លោកស្រី-នាងកញ្ញាមេធាវីចំនួន៤៥នាក់ ជាមេធាវីប្រចាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ។ លើសពីនេះ ក៏បានទទួលស្គាល់មេធាវីចំនួន១៤នាក់ជាមេធាវីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ(កាលណោះអង្គភាពប្រឆាំងអំពើពុករលួយដែលមានឯកឧត្តម ឱម យ៉ិនទៀង ជាប្រធាន តែឋិតនៅក្រោមឱវាទផ្ទាល់ទីស្តីការគណៈរដ្ឋមន្ត្រី) ។
មេធាវីប្រចាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជំនាន់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ធ្វើជាប្រធាន ដែលមានចំនួនច្រើនសំពីងសំពោងដូចប្រុងបង្កជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនោះ រួមមាន ៖ ១-លោកមេធាវី ផន បញ្ញា អត្តលេខ៣៦១(បច្ចុប្បន្នមរណភាព) ២-លោកមេធាវី ឌីម ឈុនឡេង អត្តលេខ២៩០, ៣-លោកមេធាវី សួស សាមឿន អត្តលេខ២៨៤, ៤-លោកមេធាវី ទូច ធីរិទ្ធ អត្តលេខ៤៧៥, ៥-លោកមេធាវី ជា សុភ័ក្ត្រ អត្តលេខ៣៨២, ៦-លោកមេធាវី ខៀវ សំបូរ អត្តលេខ៣៧៣, ៧-លោកមេធាវី ឃូ ឡុង អត្តលេខ២៥២, ៨-លោកមេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧, ៩-លោកមេធាវី សាន់ ជួយ អត្តលេខ២៩៩, ១០-លោកមេធាវី ច័ន្ទ រ៉ាពិសិដ្ឋ អត្តលេខ៣៨៤, ១១-លោកមេធាវី ចាន់ វណ្ណៈ អត្តលេខ៣៦២, ១២-លោកមេធាវី កោ លីឃន អត្តលេខ៣៩៧, ១៣-លោកមេធាវី ខៀវ វ៉ាន អត្តលេខ៣៧៤, ១៤-លោកមេធាវី អិន វ៉ានឈន អត្តលេខ៣៥១(បច្ចុប្បន្នមរណភាព) ១៥-លោកមេធាវី ទិត សុខវណ្ណា អត្តលេខ៣៥២, ១៦-លោកមេធាវី ឈន សុភាន អត្តលេខ៣៥៣, ១៧-លោកមេធាវី វង្ស មុនាថ អត្តលេខ៤០៣, ១៨-លោកមេធាវី ហង់ សំអន អត្តលេខ៣៩៨, ១៩-លោកមេធាវី សៅ នឿន អត្តលេខ៣៧៥, ២០-លោកមេធាវី យឹម វិស្សុត អត្តលេខ៣៨០, ២១-លោកមេធាវី ពេជ វិសាល អត្តលេខ១៩៦, ២២-លោកមេធាវី កុយ វាសនា អត្តលេខ៣៨៣, ២៣-លោកមេធាវី ហ៊ីន ពិណ្ណារិទ្ធ អត្តលេខ៤០១, ២៤-លោកមេធាវី ពេជ្រ គន្ធាវី អត្តលេខ៣៥៨, ២៥-លោកមេធាវី គឹម ហុងសាន អត្តលេខ៣៥៩, ២៦-កញ្ញាមេធាវី ឆឹង ចន្ថា អត្តលេខ៣៧១, ២៧-លោកមេធាវី ឡុង ប៊ាង អត្តលេខ៣៧២, ២៨-លោកមេធាវី ថាន ថាវរៈ អត្តលេខ៣៩១, ២៩-លោកមេធាវី ឡាយ ស្រ៊ីវ អត្តលេខ១៩៨, ៣០-លោកមេធាវី តាន់ ម៉េងស្រូយ អត្តលេខ៣២៥, ៣១-លោកមេធាវី គូន សារឿន អត្តលេខ៣៦៧, ៣២-លោកមេធាវី នួន ផានិត អត្តលេខ៣៩២, ៣៣-កញ្ញាមេធាវី ទ្រី សំរស់ អត្តលេខ៤០៩, ៣៤-លោកមេធាវី គឹង ចាន់នឿន អត្តលេខ៣៦៤, ៣៥-កញ្ញាមេធាវី អ៊ុង ស៊ីឡេត អត្តលេខ៤០៦, ៣៦-លោកមេធាវី ធុយ សុគន្ធ អត្តលេខ៤២២, ៣៧-កញ្ញាមេធាវី ច័ន្ទ រាសីភ័ក្តិ អត្តលេខ៤៣១, ៣៨-លោកមេធាវី សានតាំង ស៊ីនឿន អត្តលេខ១៩៧, ៣៩-លោកស្រីមេធាវី ណេត ថាវរី អត្តលេខ០២០(បច្ចុប្បន្នជាមេធាវីដែលត្រូវបានហាមឃាត់ការប្រកបវិជ្ជាជីវៈ), ៤០-លោកស្រីមេធាវី គឹម លីឡា អត្តលេខ៤១៥, ៤១-លោកស្រីមេធាវី សែ គុត្តកូលា អត្តលេខ៤០២, ៤២-លោកមេធាវី ចាប កែវ អត្តលេខ៤១៨, ៤៣-លោកមេធាវី ដៀប គុយឡាំ អត្តលេខ៤១៩, ៤៤-លោកមេធាវី អ៊ឹម កុយ អត្តលេខ១៧៨ និង៤៥-លោកស្រីមេធាវី យឹម ថាវី អត្តលេខ៤២៤ ។
មេធាវីអង្គភាពប្រឆាំងអំពើពុករលួយដែលកាលណោះឋិតនៅក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី រួមមាន ៖ ១-លោកមេធាវី ខេង លី អត្តលេខ៤១០, ២-លោកមេធាវី ឈី សម្បត្តិ អត្តលេខ២៩៨, ៣-លោកមេធាវី ច័ន្ទ វិចិត្រ អត្តលេខ២៧៤, ៤-លោកមេធាវី សែ យូរ៉ាន់ អត្តលេខ២៥៨, ៥-លោកមេធាវី យិច សមិទ្ធិ អត្តលេខ៣៦០, ៦-លោកមេធាវី សោ បេងថារុណ អត្តលេខ៤១២, ៧-លោកមេធាវី វង្ស ភក្តី អត្តលេខ៣៦៣, ៨-លោកមេធាវី ខូវ ណារ៉ូ អត្តលេខ៣០៧, ៩-លោកមេធាវី យ៉ោក សម្បូណ៌ អត្តលេខ៤០៤, ១០-លោកមេធាវី ទិត សាវុឌ្ឍី អត្តលេខ៤១៦, ១១-លោកមេធាវី ថាន ផានិត អត្តលេខ៤១៣, ១២-លោកមេធាវី កេង សុម៉ាឡា អត្តលេខ៥០៧, ១៣-លោកស្រីមេធាវី ស៊ាង បូរ៉ាវី អត្តលេខ១៦៥ និង១៤-លោកមេធាវី សាយ ប្រសិទ្ធ អត្តលេខ២៦៨ ។ នេះមិនទាន់និយាយដល់មេធាវីមួយចំនួនដែលត្រូវបានតែងតាំងឲ្យធ្វើជាទីប្រឹក្សាថ្នាក់ដឹកនាំមានឋានៈជាឯកឧត្តមផង ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានដំណើរការវិស័យយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ការប្រមែប្រមូលមេធាវីយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យមកធ្វើជាមេធាវីប្រចាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាមេធាវីអង្គភាពប្រឆាំងអំពើពុករលួយ ជាមេធាវីរាជរដ្ឋាភិបាល ជាអនុប្រធាន ឬជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី គឺជាល្បិចកល ឬជាវិធីសាស្ត្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងការលួងចិត្តដល់ក្រុមមេធាវីដែលធ្លាប់គាំទ្រលោកមេធាវី គី តិច ធ្វើជាប្រធានគណៈមេធាវីអាណត្តិទី៥-៦ និងលោកមេធាវី គី តិច អតីតប្រធានគណៈមេធាវីដ៏ចម្រូងចម្រាស បានគាំទ្រ និងបើកផ្លូវឲ្យថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដូចជាបុរសខ្លាំង និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ខ្លួនឯងផ្ទាល់តែម្តង ។ មិនតែប៉ុណ្ណោះ រូបភាពនេះក៏ជាវិធីសាស្ត្របន្សុទ្ធកម្មសមាសភាពមេធាវីដែលដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ទុកប្រើប្រាស់ផងដែរ ដោយមិនខ្ចីខ្វល់នូវផលប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈមេធាវីដែលជាស្ថាប័នឯករាជ្យមួយដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវីនោះឡើយ ៕