-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

ដោយ លោក បូ សាវី​​ | ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧​ 1 ម៉ោងមុន | វប្បធម៌ |  0 |  1480Angelina Jolie ​ក្នុងសន្និសីទសារព័ត៌មានបើកសម្ពោធចាក់បញ្ជាំងរឿង« ដំបូងគេសម្លាប់ឪពុកខ្ញុំ »​(រូបថត៖​ AFP)
Angelina Jolie តារាហូលីវូដ អាមេរិក បង្ហាញក្តីសង្ឃឹមថា ខ្លឹមសារនៃសាច់រឿងរបស់លោកស្រី ដែលនិយាយពីរបបខ្មែរក្រហមនោះ នឹងចូលរួមចំណែកបន្ថែមក្នុងការអប់រំយុជនជំនាន់ក្រោយក្នុងតំបន់សង្គ្រាម និង ពិភពលោកឲ្យយល់ពីសោកនាដកម្មនៃរបបកាប់សម្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។​
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ ក្នុងថ្ងៃបើកសម្ពោធចាក់បញ្ជាំងរឿង«ដំបូងគេសម្លាប់ឪពុកខ្ញុំ​ »ជាលើកដំបូងនៅខេត្តសៀមរាបកាលពីម្សិលមិញលោកស្រី​ Angelina Jolie ថ្លែងថា លោកស្រី សង្ឃឹមថា សាច់រឿងនេះ អាចជួយរំឭកមនុស្សគ្រប់គ្នាទូទាំងពិភពលោក ពិសេសតំបន់មានសង្គ្រាមដូចនៅកម្ពុជា ឲ្យដឹងពីផលអាក្រក់នៃរបបព្រៃផ្សៃ។​
លោកស្រី Jolie បានធ្វើការទំនាក់ទំនងជាមួយកម្ពុជា ចាប់តាំងពីលោកស្រី ចូលរួមធ្វើការសប្បុរសធម៌ជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសខ្លួន​កាលពីឆ្នាំ២០០១។ ចំណែកកូនចិញ្ចឹមរបស់លោកស្រី ដែលមានអាយុច្រើនជាងគេគឺ Maddox អាយុ១៥ឆ្នាំ គឺកូនដែលមានកំណើតនៅកម្ពុជា។​ លោកស្រីក៏បានចូលរួមបង្កើតមូលនិធិ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍន៍នៅតំបន់ជនបទដាច់ស្រយាលផងដែរ។​
លោកស្រី Jolie បានចាត់ទុកកម្ពុជា ជាផ្ទះទី២របស់គាត់​ហើយថា ប្រទេសសំបូរទៅដោយសម្បត្តិវប្បធម៌​ល្អគួរឲ្យស្រលាញ់។​
សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com




More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code