រថក្រោះចំនួន៨៧គ្រឿង និងរថយន្តយោធា១៤៤គ្រឿងជាលើកដំបូង ត្រូវបានដឹកមកដល់កំពង់ផែ ប្រេមើហាវេននៅភាគខាងជើងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ដើម្បីការពារអង្គការណាតូ ប្រឆាំងនឹង រុស្ស៊ី ចាប់តាំងពីការដួលរលំសហភាពសូវៀត។
គ្រឿងសព្វាវុធ និងកងទ័ពអាមេរិកចំនួន៣៥០០នាក់ ត្រូវបានដាក់ពង្រាយនៅសមរភូមិជួរមុខក្នុងតំបន់អឺរ៉ុបខាងកើត ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។
អ្នកខ្លះព្រួយបារម្ភថាចំនួនច្រើននេះនឹងបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងម៉ូស្គូ។ ក្រុមមេដឹកនាំរដ្ឋាភិបាលឆ្វេងនិយមប្រចាំតំបន់ប្រានដេនប៉ើក បានអំពាវនាវឲ្យមានការចរចាបន្ថែមទៀតជាមួយរុស្ស៊ី។ (BBC)