-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

នៅក្នុងព្រៃភ្នំដ៏ស្រស់បំព្រងលាយឡំជាមួយនឹងសម្លេងសត្វយំ ដ៏ពិរោះក្រលួច ហើយអ្នកសម្លឹងពីចម្ងាយ ឃើញកំផែងមួយដែលមានរាងមូល ហើយអ្នកនឹងគិតថា វាគឺជាប្រាសាទបុរាណជាមិនខានឡើយ។ តាមពិតនោះគឺមិនដូចអ្វីដែលអ្នកបានគិតនោះឡើយ តាមពិតវាគឺជាកន្លែងមួយដែលគួរអោយរន្ធត់ ដែលក្នុងនោះគឺសុទ្ធតែជាសាកសពមនុស្សស្លាប់ ដែលគេបានបោះចោល។
វាគឺជាប៉មមួយសម្រាប់បោះសាកសពមនុស្សចូលទៅក្នុងនោះក្រោយពេលស្លាប់ ដែលវាត្រូវបានបង្កើតឡើង នៅក្នុងអំឡុងទសវត្សទី ១៩ នៃគ.ស ដែលត្រូវបានប្រើប្រាស់ដោយក្រុមសាសនា Zoroastrians ដែលមានទីតាំងស្ថិតនៅប្រទេសអ៊ីរ៉ង់ និងប្រទេសឥណ្ឌានៅទីក្រុង ប៉ុមប៉ៃ។
នៅពេលដែលមានមនុស្សស្លាប់នោះពួកគេមិនយកទៅបូជានោះទេ ដោយពួកគេបានយកសាកសពទាំងនោះដាក់ចោលអោយសត្វស៊ីនៅឯក្នុងព្រៃ ព្រោះពួកគេគិតថា វាគឺជារឿងដែលល្អប្រសើរខ្លាំងណាស់សម្រាប់ការបរិច្ចាគសាច់មនុស្សដែលស្លាប់ទៅអោយសត្វស៊ីជាចំណី។ តែដោយសារយពួកគេគិតថា បើសិនជាដាក់មនុស្សដែលស្លាប់ចោលអោយសាច់ស៊ីពាសវាលពាសកាល វាហាក់ដូចជាគ្មានមនុស្សធម៌ ហើយនិងសាហាវពេកនោះ ពួកគេបានសម្រេចចិត្តធ្វើប៉មសម្រាប់ ដាក់ទុកសាកសពតែម្តង។
កាលពី ៣ពាន់ឆ្នាំមុន ទីលានបោះសាកសពកណ្តាលព្រៃនេះត្រូវបានគេរៀបចំជាបីកន្លែង ដែលក្នុងនោះ សម្រាប់បុរសគឺគេដាក់នៅ ខាងក្រៅគេបង្អស់ ហើយបន្ទាប់មកស្ត្រី ហើយខាងក្នុងគេគឺសម្រាប់ដាក់សាកសពរបស់ក្មេងៗដែលបានស្លាប់។
ក្រោយពីសាកសពត្រូវបានសាច់ញាតិយកទៅបោះចោលនៅទីនោះគឺឃើញសាកសពដែលស្លាប់នោះខ្លះនៅសល់តែឆ្អឹង ដោយត្រូវបានសត្វត្មាតស៊ី ហើយខ្លះទៀតរលួយទៅក្នុងដីជាបណ្តើរៗ។
ទោះជាយ៉ាងណាក៏ដោយនេះគឺជាកន្លែងមួយដ៏រន្ធត់មួយ ហើយដែលធ្វើអោយអ្នកនឹកស្មានមិនដល់ ពីកំផែងមរណៈមួយនេះ ដោយមានសុទ្ធតែគំនរសាកសពមនុស្សស្លាប់ ដែលត្រូវបានគេយកមកបោះចោល៕

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code