-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បុគ្គល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​របស់​កញ្ញា ធី សុវណ្ណថា ថា​មាន​គេ​ចង់​សម្លាប់​បំបិទ​មាត់

ដោយ យាង សុជាមេត្តា
2016-12-27
ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា និង​ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot
ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា និង​ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot
 Screenshot
ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា នៅ​ពេល​នេះ ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់។ កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដដែល​នេះ​ប្រកាស​ថា រូប​គេ​គឺ​ជា​អ្នក​ទម្លាយ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា មួយ​រយៈពេល​នេះ។
«មាន​អ្នក​ចង់​សម្លាប់​ខ្ញុំ​បំបិទ​មាត់ តែ​មិន​ថ្វី​ទេ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់ ខ្ញុំ​នឹង​បង្ហាញ​ការពិត​ឲ្យ​អស់។ ប្រសិន​បើ​ខ្ញុំ​ស្លាប់ សូម​បង​ប្អូន​ជួយ​ធ្វើ​សាក្សី​ឲ្យ​ផង គ្មាន​អ្នក​ណា​ក្រៅ​ពី​តា និង​ចៅ​នោះ​ទេ។»នេះ​ជា​ការ​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ឈ្មោះ ស្រី ចំរើន (Srey Chamroeun) នៅ​ថ្ងៃ​ទី​២៧ ធ្នូ។
ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សារ​ឆ្លើយឆ្លង​រវាង​តា និង​ចៅ និង​សូម​ឲ្យ​ពលរដ្ឋ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ ម្ចាស់​ហ្វេសប៊ុក​ដដែល ក៏​បាន​សរសេរ​វាយ​ប្រហារ​ទៅ​លើ​នារី​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​ដាក់​រូប​កញ្ញា ធី សុវណ្ណថា មក​ជាមួយ ដោយ​ថា​នាង​មាន​ចរិត​កាច​សាហាវ​ព្រៃផ្សៃ​ណាស់ សូម្បី​តែ​គ្នា​ឯង​ក៏​ចង់​សម្លាប់​បំបិទ​មាត់​ដែរ។ នាង​ឯង​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំងអស់ ដើម្បី​តែ​លុយ និង​អំណាច។
នេះ​ជា​លើក​ទី​១ ដែល​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​ស្គាល់​ថា​ជា​អ្នក​បាន​ចេញ​មុខ​ដឹកនាំ​ការ​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី នោះ ប្រកាស​ថា​មាន​គេ​ចង់​យក​ជីវិត​លោក។
ទោះ​ជា​បែប​នេះ​ក្តី អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា ជាច្រើន​ដង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿងរ៉ាវ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ម្តង​ណា​ឡើយ។ ចំណែក​ពី​ខាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស គឺ​លោក ហ៊ុន ម៉ានិត ក៏​ពុំ​ឃើញ​មាន​ប្រតិកម្ម​សូម្បី​បន្តិច ជុំវិញ​ការ​បញ្ចេញ​សារ​ឯកជន​ដែល​មាន​ពាក់ព័ន្ធ​នឹង​លោក​ទាំង​ពីរ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ថា រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ទាំងអស់​នេះ ហាក់​បី​ដូចជា​ល្បែង​នយោបាយ​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង ព្រោះ​លោក​ថា កន្លង​ទៅ​មាន​មនុស្ស​តិច​ណាស់​ដែល​ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច។ លើស​ពី​នេះ​លោក​ថា នៅ​ពេល​មាន​ការ​បញ្ចេញ​សារ​សម្ងាត់​ហើយ ហើយ​នៅ​តែ​មិន​មាន​ប្រតិកម្ម​ពី​អ្នក​មាន​អំណាច​ទៀត​នោះ វា​រឹត​តែ​ជា​រឿង​គួរ​ឲ្យ​ចម្លែក៖ «ចំពោះ​ផល​ប្រយោជន៍​សម្រាប់​ជាតិ គឺ​គ្មាន​ទេ ប៉ុន្តែ​ផល​ប្រយោជន៍​សម្រាប់​ក្រុម ឬ​បក្ស វា​អាច ព្រោះ​ការ​បញ្ចេញ​ព័ត៌មាន​បែប​នេះ វា​អាច​ជា​សារ ឬ​ជា​ការ​គំរាម​កំហែង​ដល់​សាធារណមតិ​ទូទៅ ឬ​សកម្មជន​នយោបាយ មិន​ឲ្យ​ហ៊ាន​ធ្វើ​ការ​ជជែក ឬ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​ក៏​បណ្ដាញ​សង្គម​ជាដើម»
ចាប់​តាំង​ពី​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​ជា​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា បក្ស​ប្រឆាំង ជាពិសេស​លោក កឹម សុខា ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​នោះ មិន​ដែល​មាន​ប្រតិកម្ម​តប​អ្វី​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ ធ្លាប់​ថ្លែង​ថា បក្ស​ប្រឆាំង​គ្មាន​ពេលវេលា​ទៅ​គិត​ពី​រឿង​នេះ​ទេ គឺ​គិត​តែ​ពី​រឿង​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។
ដោយឡែក​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ ធ្លាប់​ចំអក​ថា រឿង​មេ​ឃុំ​បក្ស​ប្រឆាំង ស៊ាង ចែត តែ ៥០០​ដុល្លារ តុលាការ​ដាក់​គុក ៥​ឆ្នាំ ដល់​រឿង​លេច​ធ្លាយ​ពាក់ព័ន្ធ​ប្រាក់​រហូត​ដល់ ១​លាន​ដុល្លារ បែរ​ជា​មិន​មាន​ការ​ស៊ើប​អង្កេត​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code