Yahoo Sports ចាត់ថ្នាក់ថា ចាន់ វឌ្ឍនាកា និង កែវ សុខផេង លេងល្អជាងគេម្សិលមិញ
វិបសាយកីឡាល្បីក្នុងលោក yahoo sports បានចាត់ថ្នាក់ថា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និង កែវ សុខផេង លេងល្អជាងគេម្សិលមិញ ពេលចាញ់ ម៉ាឡេស៊ី ៣-២ នៅពូល B នៃវគ្គចែកពូល AFF Suzuki Cup 2016។ ខ្សែប្រយុទ្ធ បឹងកេតអង្គរ វឌ្ឍនាកា ត្រូវគេចាត់ថ្នាក់ (Rating) 4.0 ខណៈដែល សុខផេង ក្រោម វឌ្ឍនាកា កន្លះលេខ ពោលបាន ៣.៥។ ចំណែក មិត្តរួមក្រុមផ្សេងទៀតបានត្រឹម 2, 2.5 និង 3 ជាដើម។
ការចាត់ថ្នាក់ (Rating) កីឡាករកម្ពុជាទាំងអស់ដូចខាងក្រោម៖
ស៊ូ យ៉ាទី (អ្នកចាំទី) 2.5
សុខ សុវណ្ណ (ខ្សែការពារ) 2.5
រស់ សំអឿន (ខ្សែការពារ) 2.5
ឈិន ឈឿន (ខ្សែបម្រើ) 2.5
ណុប តុលា (ខ្សែការពារ) 2.5
សឿយ វិសាល (ខ្សែការពារ) 2.0
សុះ ស៊ូហាណា (ខ្សែបម្រើ) 3.0
ច្រឹង ពលរដ្ឋ (ខ្សែបម្រើ) 3.0
កែវ សុខផេង (ប្រយុទ្ធ) 3.5
កែវ សុខផេង បញ្ជូនបាល់ពីចម្ងាយ ឲ្យ ចាន់ វឌ្ឍនាកា ស៊ុតគ្រាប់ទី២ យ៉ាងល្អម្សិលមិញ។
Chan Vathanaka (ប្រយុទ្ធ) 4.0
ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះជាខ្សែប្រយុទ្ធល្អបំផុតមួយនៅតំបន់អាស៊ានបច្ចុប្បន្ន រូបគេរកបាន ២ គ្រាប់ទោះចាញ់ ម៉ាឡេស៊ី ៣-២ ម្សិលមិញ។ ជាពិសេសគ្រាប់ទី ២ គឺ ញាក់ដាច់ខ្សែការពារ ម៉ាឡេស៊ី ស៊ុតបញ្ចូលទីយ៉ាងល្អ។
ទិត្យ ឌីណា (បម្រើ) 3.0
ឃួន ឡាបូរ៉ាវី (ប្រយុទ្ធ) 3.0
ប្រែសម្រួល៖ គីមលី ប្រភព៖ Yahoo Sports