-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
By Sopheaktra
កាលពីពេលថ្មីៗនេះ មានវិបសាយព័ត៌មានកីឡាក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ីមួយដែលមានឈ្មេាះថា FourthOfficial បានវិភាគអំពីមូលហេតុទាំង៥យ៉ាង ដែលកីឡាករ ចាន់ វឌ្ឍនាកា គួរជាខ្សែប្រយុទ្ធដ៏ល្អឥតខ្ចោះសម្រាប់បណ្តាក្លិបក្នុងលីគកំពូលម៉ាឡេស៊ី (MSL) គួរចាប់អារម្មណ៍ បន្ទាប់ពីកីឡាករវ័យ ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតវគ្គជម្រុះតាមពូល នៃពានរង្វាន់ AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅ។

ខ្លឹមសារដែលវិបសាយនោះបានរៀបរាប់ហេតុផលទាំង៥មានដូចជា៖
ល្បឿន គឺជារឿងមួយដែលគ្រប់គ្នាបានឃើញពីការបង្ហាញខ្លួនរបស់ វឌ្ឍនាកា ក្នុងការប្រកួត២ប្រកួតដំបូងនេះ។ មិនត្រឹមតែមានល្បឿនលឿននោះទេ ប៉ុន្តែសូម្បីការបន្លាស់ទីរបស់គេ ពិតណាស់ធ្វើឲ្យខ្សែការពារពិបាក នៅក្នុងការរារាំងដែលរំខាននៅតំបន់គ្រោះថ្នាក់របស់ខ្លួន។ ជាក់ស្តែងនៅក្នុងជំនួបជាមួយម៉ាឡេស៊ីកាលពីថ្ងៃទី ២០ ខែ វិច្ឆិកា កន្លងទៅ កីឡាករ Shahrom Kalam និង Shahrul Saad ស្ទើរតែពុំមានសង្ឃឹមក្នុងការបិទកីឡាករវ័យ២២ឆ្នាំរូបនេះ។


បច្ចេកទេស ពិតណាស់គឹគេមានជំនាញពិសេសផ្ទាល់ខ្លួនក្នុងចំណោមកីឡាករល្អក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ភាពល្អឥតខ្ចោះរបស់គេនោះ គឺគេអាចលេងនៅតំបន់ប្រយុទ្ធតែម្នាក់ឯងបាន ប៉ុន្តែជាទូទៅគេចូលចិត្តលេងក្នុងទម្រង់ប្រយុទ្ធជាដៃគូ។ មិនត្រឹមតែប៉ុណ្ណោះ គេចូលចិត្តលេងនៅផ្នែកម្ខាងនៃតំបន់ប្រយុទ្ធ ( ឆ្វេង ឬស្តាំ ) ។ បច្ចេកទេសនៃការបញ្ជូនបាល់គឺពិតជាអស្ចារ្យ ហើយ វឌ្ឍនាកា ក៏មិនខ្លាចនឹងប្រឈមមុខជាមួយខ្សែការពារនោះឡើយ ដូចនេះគួរដាក់គេឲ្យលេងនៅតំបន់កណ្តាល។ ក្នុងលីគកំពូលម៉ាឡេស៊ី ដែលការប្រកួតប្រជែងពោរពេញទៅដោយគ្រោះថ្នាក់នៃតំបន់ប្រយុទ្ធ វឌ្ឍនាកាគឺជាកម្លាំងសំខាន់មួយដែលគ្រូបង្វឹកមិនអាចទុកចោលបាន។

គ្រាប់បាល់  បើសិនជាធ្វើដំណើរស្វែងរកកីឡាករដែលរកគ្រាប់បាល់ឲ្យក្លិប និងជម្រើសជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គេនឹងនឹកឃើញដល់កីឡាករ Le Cong Vinh របស់វៀតណាម និង Teerasil Dangda របស់ថៃ ប៉ុន្តែ វឌ្ឍនាកា អាចជាកីឡាករឆ្នើមបន្ទាប់នាពេលនេះ។ ក្រឡេកទៅមើលទិន្នន័យសរុបក្នុងរយៈពេល២ឆ្នាំកន្លងមក វឌ្ឍនាកាបានកាន់កាប់កំណត់ត្រា កីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុង១ប្រកួត ពោលគឺជំនួបជាមួយក្រុម គិរីវង់សុខសែនជ័យ កាលពីឆ្នាំ ២០១៥ ហើយថែមទាំងឈ្នះស្បែកជើងមាសក្នុងឆ្នាំជាមួយគ្នានោះ និងឆ្នាំ២០១៦នេះទៀតផង។


បំរែបំរួលអាកាសធាតុ ពិតណាស់ដែលវាពិតជាខុសគ្នារវាងបាល់ទាត់ក្នុងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ប៉ុន្តែវប្បធម៌ និងដើមកំណើតនៃវិស័យបាល់ទាត់គឺដូចគ្នា។ អាកាសធាតុគឺស្ទើរតែប្រហាក់ប្រហែលគ្នា ហើយជាការពិត វឌ្ឍនាកាអាចលេងនៅក្នុងបរិយាកាសដែលមានសំណើមដូចជាភ្លៀងជាដើម ដែលវាគឺជាហានិភ័យមួយកើតឡើងចំពោះកីឡាករដែលមកពីក្រៅតំបន់អាស៊ី។ សម្រាប់ វឌ្ឍនាកា ទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ អញ្ចឹងបំរែបំរួលអាកាសធាតុមិនជាហានិភ័យសម្រាប់គេឡើយ។

ទីផ្សារក្នុងស្រុក មិនមានរឿងអ្វីដែលខុសនោះឡើយ ខណៈដែលក្រុមមួយបាននាំចូលកីឡាករបរទេសដើម្បីធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ វាមិនត្រឹមតែអាចធ្វើឲ្យទីផ្សារទិញដូរកីឡារករមានផលវិជ្ជមានហើយ លើសពីនេះគឺក្លិបនឹងទទួលបានកីឡាករដែលមានឈ្មោះជានិមិត្តរូប ( Hero ) របស់កម្ពុជា ក៏ដូចជាខេត្តកំពត ដែលជាស្រុកកំណើតរបស់គេ។ 



More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code