ចិន៖ ភូមិ Huaxi ដែលស្ថិតនៅក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន មានប្រជាជនប្រមាណ២០០០គ្រួសារ ហើយភូមិនេះត្រូវបានគេហៅថា “ភូមិមានបំផុត” ដោយសារតែភូមិនេះប្រជាជនរបស់គេមានជីវភាពធូរធារច្រើន ដែលក្នុងមួយគ្រួសារយ៉ាងហោចណាស់ក៏មានប្រាក់ជាង១លានយ៉ន (ប្រហែល១៤៣,០០០ដុល្លារ) ក្នុងគណនីធនាគារផងដែរ។
ជាងប្រាំទសវត្សរ៍មកហើយបន្ទាប់ពីលោក Wu Renbao បានបង្កើតភូមិ Huaxi ដែលជាផ្នែកមួយនៃសហគមន៍ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងប្រទេសចិន ។ សម្រាប់ប្រជាជន ដែលចូលមករស់នៅក្នុងភូមិនេះក្នុងមួយគ្រួសារ គឺត្រូវបានអាជ្ញាធរផ្តល់ជាប្រាក់ រថយន្តទំនើបមួយគ្រឿង និងវីឡាមួយផងដែរ ប៉ុន្តែនៅពេល ដែលគេចាកចេញឈប់រស់នៅភូមិនេះ ទ្រព្យសម្បត្ដិទាំងអស់នោះនឹងត្រូវដកហូតមកវិញតែម្តង។ ភាពជោគជ័យរបស់ភូមិ Huaxi នេះគឺគេអាចកែរប្រែភូមិក្រីក្រមួយទៅជាតំបន់ ដែលមានទ្រព្យសម្បត្តិខ្លាំងក្នុងកន្លះសតវត្សរ៍៕ ប្រភព៖ ខ្មែរណូត
មតិយោបល់របស់ប្រិយមិត្ត