-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


លោក ​ពូទីន ​បាន​លួច​បញ្ជូន​មីស៊ីល​ចូល​ទៅ​ក្នុង​តំបន់ ​ហ្កាលីនីងហ្ក្រាត ​(Kaliningrad) ​ដែល​ជា​ទឹក​ដី​ រុស្ស៊ី ​មួយ​កន្លែង​ ស្ថិត​នៅ​ចន្លោះ​ប្រទេស​ ប៉ូឡូញ​ និង​ អីុស្តូនៀ ។​ មីស៊ីល​នោះ​មាន​សមត្ថភាព​អាច​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​ដោយ​ប្រទេស ​រុស្ស៊ី ​មាន​បំណង​ធ្វើ​ឲ្យ​តំបន់ ​ហ្កាលីនីងហ្ក្រាត​ ដែល​ព័ទ្ធ​ដោយ​សមាជិក​ NATO ​ក្លាយ​ជា​តំបន់​មាន​អំណាច​ មិន​ទទួល​រងសម្ពាធពី​សម្ព័ន្ធមិត្ត ​អាមេរិក​ ដែល​នៅ​ជុំវិញ​ខ្លួន ។​

ប្រទេស​ អីុស្តូនៀ​ ដែល​ស្ថិត​នៅ​ជាប់​នឹង​តំបន់​ ហ្កាលីនីងហ្ក្រាត ​រាយការណ៍​ថា ​មីស៊ីល​ Iskander-M​ ត្រូវ​បាន​ដឹកជញ្ជូន​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​ ហើយ​មីស៊ីល​នោះ​ មាន​សមត្ថភាព​អាច​បាញ់​សំដៅ​ទៅ​រក​គោលដៅ​ស្ថិត​នៅ​ចម្ងាយ​ ៤៩០​ គីឡូម៉ែត្រ​ និង​មាន​សមត្ថភាព​អាច​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​ថែម​ទាំង​ជា​ប្រព័ន្ធ​មីស៊ីល​ទំនើប​ជាង​ប្រព័ន្ធ​មីស៊ីល​ដែល​បច្ឆិម​ប្រទេស​មាន​ទៅ​ទៀត ។​

រដ្ឋមន្ត្រី​ការពារ​ជាតិ  អីុស្តូនៀ ​និយាយ​ថា ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ប្រទេស​ទាំងឡាយ​នៅ​ជុំវិញ​តំបន់​ហ្កាលីនិងហ្ក្រាត​ ត្រូវតែ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេលវេលា ​ទាំង​ផ្នែក​ដែន​អាកាស ​និង​ដែនទឹក ។ ​ចំណែក​ភ្នាក់ងារ​ស៊ើបអង្កេត​ សហរដ្ឋ​អាមេរិក ​ក៏បាន​បញ្ជាក់​អំពី​ការ​បញ្ជូន​មីស៊ីល​ រុស្ស៊ី​ ទាំង​នោះ​ដែរ ។​ 

មន្ត្រី​ស៊ើបអង្កេត​ អាមេរិក ​ម្នាក់​និយាយ​ថា ​រុស្ស៊ី ​បាន​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទៅ​កាន់​ ហ្កាលីនីងហ្ក្រាត​ ក្នុង​ឆ្នាំ ​២០១៤​ សម្រាប់​ការ​ធ្វើ​សមយុទ្ធ​យោធា​ ប៉ុន្តែ​បើ​និយាយ​ពី​នយោបាយ ​គឺ​ជា​កាយវិការ​បង្ហាញ​អំណាច​របស់​ខ្លួន ។​

ប្រភពៈ​ express​


  រក្សាសិទ្ធិគ្រប់​យ៉ាង​ដោយ​គេហទំព័រ Kqube.net
បន្ថែម​សេចក្តី​អធិប្បាយ​ថ្មី​ ចុច​ទី​នេះ​

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code