-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

04-10-2016 
តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ស្នើ​ថា​គួរ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ស៊ើបអង្កេតករណីឃាតកម្មលើលោកកែម ឡី។ នេះបើតាមការ​ឱ្យ​ដឹង​​​ពី​​លោក​កែវ រ៉េមី ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា។
ក្រោយបញ្ចប់កិច្ចប្រជុំជាមួយលោកស្រីវ៉ាន់ ហ៊ីលី តំណាង​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​(OHCHR) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែតុលា លោកកែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ប្រាប់ក្រុមអ្នកកាសែតថា លោកស្រីវ៉ាន់ ហ៊ីលី បាន​ផ្តល់​យោបល់​ឱ្យ​គួរ​បង្កើត​​គណៈ​កម្មការ​មួយ​ដោយឯករាជ្យ ដើម្បីស៊ើបអង្កេតករណីឃាតកម្ម​លើ​លោក​កែម ឡី។
លោកកែវ រ៉េមី លើកឡើងថា៖ ​គាត់មាន​ការស្នើសុំ(​ឧត្តមស្នងកា​រUN) ​ថា​គួរ​​ឲ្យ​មាន​​គណៈកម្មាការ​បង្កើត​មួយ​ដោយ​ឯករាជ្យ ដើម្បីធ្វើការស្រាវជ្រាវករណីឃាតកម្មកែម ឡី ហើយខ្ញុំបានជជែកជាមួយ​គាត់​ដែរថា ឯករាជ្យហ្នឹងឯករាជ្យយ៉ាងម៉េច អ៎ា​បញ្ហា​ឯករាជ្យ​ហ្នឹង​យើង​ពិបាក​ឲ្យ​និយមន័យ​ ឯករាជ្យ​ក្រុម​A​គាត់ថា​បើ​សមាសភាព​គាត់​ច្រើនអាហ្នឹងឯករាជ្យ ក្រុមBគាត់ថា បើសមាសភាព​គាត់​ច្រើន​ឯករាជ្យ, ប្រទេស​ណា​ដូច​ប្រទេស​ណា​អូន​ដល់​ពេល​ស្រាវជ្រាវមិនដឹងថាអ៎ាឯករាជ្យហ្នឹងរបៀបម៉េច អញ្ចឹង​បាន​គាត់​សើច​។ លោកបន្តថា៖ គាត់ថានឹងមានការជជែកគ្នាច្រើន ហើយអញ្ចឹងគាត់ថា​ត្រឹម​​ទាក់​ទង​ទៅ​នឹង​កិច្ចសហការ​គ្នា​ក្នុងកម្រិចបច្ចេកទេសមួយ ហើយគាត់បានជ្រាបច្រើននូវអ្វីដែលយើងបានលើកនិងពន្យល់គាត់
គួររំឭកថា លោកកែម ឡី ត្រូវឃាតករបាញ់សម្លាប់នៅក្នុងស្តាម៉ាត ជិតស្តុបបូកគោ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៦។ មកទល់ពេលនេះ គេមិនទាន់រកឃើញតម្រុយថ្មីពាក់ព័ន្ធ​ករណី​​ឃាតកម្ម​​នេះនៅឡើយទេ ទោះបីជាសមត្ថកិច្ចមានកាមេរ៉ាសុវត្ថិភាពក្នុងដៃក៏ដោយ។ ក្រោយកើតហេតុ មាន​តែ​ជន​សង្ស័យមួយរូបត្រូវសមត្ថកិច្ចចាប់បាន ហើយសារភាពថាខ្លួនឈ្មោះជួប សម្លាប់ ជា​អ្នក​បាញ់​សម្លា​​ប់​​លោក​កែម ឡី ដោយសាររឿងជំពាក់លុយ។
បច្ចុប្បន្ន ឃាតករឈ្មោះជួប សម្លាប់ ត្រូវបានតុលាការឃុំខ្លួនពីបទមនុស្សឃាតមានស្ថានទំងន់ទោស និង​កាន់​កាប់​អាវុធគ្មានការអនុញ្ញាតតាមមាត្រា២០០ និង៤៩០ នៃក្រមព្រហ្មទណ្ឌ៕ ដោយៈ អឿន ភារ៉ា
ប្រភពvayofm

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code