ផ្សាយនៅថ្ងៃ 2016-Oct-07
កូរ៉េខាងជើងបានវាយប្រហារលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចំពោះការបង្កើនការគាបសង្កត់ និងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថារបរទុច្ចរិតសម្រាប់ការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងកូរ៉េខាងជើងរបស់រដ្ឋបាលលោក អូបាម៉ា «បានឈានដល់ដំណាក់កាលខ្លាំងបំផុត»។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយសេចក្តីថ្លែងការណ៍ថារដ្ឋាភិបាលអាមេរិក«កំពុងធ្វើឲ្យកិច្ចខំប្រឹងប្រែងសាបសូន្យ ដើម្បីបិទមាត់បិទច្រមុះកូរ៉េខាងជើង ដោយគាប់សង្កត់ប្រទេសអធិបតីដទៃទៀត ឲ្យផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង ឬ បន្ថយកម្រិតទំនាក់ទំនងជាមួយកូរ៉េខាងជើង»។
សេចក្តីថ្លែងការណ៍ បាននិយាយថាដើម្បីការពារខ្លួនពីការគម្រាមកំហែងយោធា និងការគាបសង្កត់នយោបាយ និងសេដ្ឋកិច្ច កូរ៉េខាងជើងបានតម្លើងកម្លាំងនុយក្លេអ៊ែរទាំងគុណភាព និងបរិមាណ ហើយឥឡូវនេះ បានក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដោយមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរដ៍មានអំណាចខ្លាំងបំផុត។
នៅថ្ងៃទី៩ ខែកញ្ញា កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ប្រកបដោយជោគជ័យ។
នៅក្នុងខែមីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការចរចា៦ភាគីឡើងវិញ។ (Xinhua