-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
រុស្ស៊ីពង្រាយមីស៊ីលបំពាក់នុយក្លេអ៊ែរជាប់ព្រំដែនអឺរ៉ុបខាងកើត
ផ្សាយ​នៅ​ថ្ងៃ  2016-Oct-08

          មីស៊ីលធុន Iskander-M ត្រូវបានដឹកទៅកាន់ប៉ុស្តជួរមុខរវាងប្រទេសប៉ូឡូញ និងលីធួនី បញ្ឆេះការភ័យខ្លាចថារុស្ស៊ីកំពុងស្វះស្វែងពង្រីកការគ្រប់គ្រងសមុទ្របាលទីក។
         ក្រុមមន្ត្រីអ៊ីសតូនី បាននិយាយថារុស្ស៊ីបានដឹកមីស៊ីលបំពាក់នុយក្លេអ៊ែរដ៍មានអនុភាពចូលទៅកាលីនីងក្រាដ ដែលជាខេត្តជួរមុខរបស់ប្រទេសរុស្ស៊ី បានស្ថិតនៅកណ្តាលរវាងប្រទេសប៉ូឡូញ និង លីធួនីតាមបណ្តោយឆ្នេរសមុទ្របាលទីក។
         មីស៊ីលធុន Iskander-M ដែលបាញ់បានចម្ងាយជាង៥០០គីឡូម៉ែត្រ ត្រូវបានដឹកតាមនាវាចេញពីតំបន់សេនត៍ ភីធ័រប៉ើក។ រុស្ស៊ីអាចតាំង មីស៊ីលធុន Iskander-M នៅកាលីនីងក្រាដ។
         ក្រុមរដ្ឋាភិបាលបស្ចឹមប្រទេសបានមើលឃើញទង្វើនេះថាជាសញ្ញាមួយទៀតដែលរុស្ស៊ីកំពុងស្វះស្វែងបង្កើនរឿងពិតជាច្រើននៅលើផែនដីចាប់ពីតំបន់អឺរ៉ុបខាងកើតដល់តំបន់មជ្ឈឹមបូព៌ា មុនប្រធានាធិ បតីអាមេរិកថ្មីចូលកាន់តំណែងនៅក្នុងខែមករា។
         អ្នកជំនាញការពារជាតិអ៊ីសតូនី បាននិយាយថា«អាវុធនេះធើ្វឲ្យមានគ្រោះថ្នាក់បំផុត ហើយគ្មានអាវុធណាប្រៀបប្រដូចបាននៅក្នុងឃ្លាំងអាវុធរបស់លោកខាងលិច។ វាអាចផ្ទុកអាវុធនុយក្លេអ៊ែរ ផ្លាស់ប្តូរទិសដៅហោះហើរពាក់កណ្តាល និងហោះហើរបានចម្ងាយដល់៥០០គីឡូម៉ែត្រ។   អាវុធបែបនេះមានសមត្ថភាពគម្រាមកំហែងប្រទេសប៉ូឡូញ រួមទាំងទីតាំងការពារមីស៊ីលអាមេរិកនៅប៉ូឡូញ។ គោលបំណងត្រូវធ្វើឲ្យចំណុចយុទ្ធសាស្ត្ររឹងមាំ។»
         រុស្ស៊ីមានកងពលតូចបាញ់មីស៊ីលនៅកាលីនីនក្រាដរួចជាស្រេចហើយ ប៉ុន្តែមីស៊ីលរយៈចម្ងាយខ្លីមិនសូវមានគ្រោះថ្នាក់ទេ និងមិនមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ។
         មីស៊ីលធុន Iskander-M គឺជាប្រព័ន្ធមីស៊ីលបំផ្លាញទីតាំងយុទ្ធសាស្ត្រនានា ហើយការតាំងមីស៊ីលនេះគឺស្ថិតនៅក្នុងវិវាទនៃសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម។
         លោក ម៉ាកូ មីកេលសុន ប្រធានគណៈកម្មាធិការការពារជាតិនៃសភាអ៊ីសតូនី បានថ្លែងថារុស្ស៊ីបានព្យាយាមដឹកមីស៊ីលមកកាន់កាលីនីងក្រាដដោយសម្ងាត់ ហើយបំណងរុស្ស៊ីបង្កសង្គ្រាមជាមួយរដ្ឋាភិបាលលោកខាងលិច និងបង្កើនការគាបសង្កត់លើរដ្ឋាភិបាលលោកខាងលិច។ គោលបំណងរុស្ស៊ីពង្រឹង និងពង្រីកការគ្រប់គ្រងតំបន់សមុទ្របាលទីក។ (The Guardian)
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code