-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f





7
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅមុនពេលបោះឆ្នោតមានការរំជើបរំជួលនៅក្នុងមូលដ្ឋាន និងមានការឈ្លោះគ្នា រវាងអ្នកនយោបាយ ដោយធ្វើការប្រកាន់បក្សនេះ បក្សនោះ ប្រកាន់ពណ៌សម្បុរជាដើម។ ប៉ុន្តែនៅពេលដែលក្រោយការបោះឆ្នោត ត្រូវបានបញ្ចប់ ពួកគេ បានចូលកាន់ការងាររបស់ខ្លួន ដោយពួកគេ បានយកបញ្ហា ដែលបានគិត បានគូរ ពិចារណា យកមកដាក់លើតុ ដើម្បីជជែកដោះស្រាយជាមួយគ្នា។
ក្នុងពិធីសម្ពោធអគារសិក្សានៅវិទ្យាល័យសម្តេចជាស៊ីម ជ្រោយចង្វា កាលពីព្រឹកថ្ងៃទី២៨ខែកញ្ញានេះ សម្តេចក្រឡាហោម បានបន្ថែមថា កាលពីមុន ពួកគេបានដើរជេរតាមចិញ្ចើមផ្លូវ តាមវេទិកា។ ប៉ុន្តែនៅពេលដែលបោះឆ្នោតរួច ពួកគេបានមកអង្គុយជាមួយគ្នា ហើយបញ្ហាអ្វីដែលខ្វែងយោបល់គ្នាពីមុនមកនោះ ត្រូវបានយកដាក់លើតុជជែកដោះស្រាយបញ្ហាជាមួយគ្នា។ នេះសំដៅឲ្យឃើញពីការឯកភាពជាតិផ្ទៃក្នុងរបស់ជាតិយើង ពីព្រោះថា បើបង្កើតគណបក្សនយោបាយ ហើយមកបែកបាក់ផ្ទៃក្នុងជាតិដដែល យើងមិនចាំបាច់ធ្វើទេ ។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា “រឿងនេះ ជាការប្រកួតប្រជែងទេ ឲ្យយល់បញ្ហានេះ កុំឲ្យហួសក្របខ័ណ្ឌ តែហួសក្របខ័ណ្ឌ គឺបែកបាក់ជាតិ ហើយលែងទៅជាប្រជាធិបតេយ្យ គឺជាអនាធិបតេយ្យហើយ។ គេប្រកួតប្រជែងគ្នា ដើម្បីបម្រើប្រជាពលរដ្ឋជាគូប្រជែង មិនមែនជាខ្មាំងសត្រូវនោះទេ។ កាលពីយើងវាយគ្នា ដោយកាំភ្លើងនិងកាំភ្លើងនោះ គឺជាខ្មាំងសត្រូវ មានស្លាប់មានរស់។ ប៉ុន្តែពេលនេះ យើងអង្គុយជាមួយគ្នា បង្កើតឲ្យមាននយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស គេមិនចាត់ទុកជាខ្មាំងសត្រូវនោះទេ គឺគេចាត់ទុកជាគូប្រកួតប្រជែង ដើម្បីបម្រើប្រជាពលរដ្ឋ ដែលស្ថិតក្រោមនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស”។
សម្តេចបានលើកឡើងបន្តថា បញ្ហាទាំងឡាយដែលមានពីមុនមក មានការខ្វែងគំនិតគ្នា និងមានការវាយប្រហារគ្នាចុះឡើង នៅក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយពេលដែលពួកគេ បានមកអង្គុយជាមួយគ្នា
គេចេះធ្វើជាមួយគ្នា អនុម័តជាមួយគ្នា ឬមួយគេមិនអនុម័តក៏ដោយ ក៏គេមិនយកបញ្ហាទាំងនោះ ទៅបកស្រាយផ្តេសផ្តាសនោះទេ។ បើតាមបទពិសោធន៍ នៃបណ្តាប្រទេសនានា នៅលើលោកនេះ បើទោះបី អ្នកឯងមានមតិយ៉ាងម៉េចក៏ដោយ ប៉ុន្តែគេបានអនុម័តហើយ ត្រូវតែអនុវត្តន៍តាមការសម្រេចនោះ ដែលនេះជាលទ្ធិប្រជាធិបតេយ្យ គឺត្រូវតែអ៊ីចឹង ដោយមិនអាចទេ បើមិនអនុម័តហើយ
នៅតែដើរនិយាយវាយប្រហារថាខ្ញុំមិនឯកភាព ខ្ញុំមិនយល់ព្រម រឿងនេះមិនមែននោះទេ។ រឿងនេះ មិនចំណេញដល់ប្រទេសជាតិ ហើយយើងមានយោបល់យ៉ាងម៉េច ជាសេរីរបស់យើងក្នុងការបញ្ចេញមតិ ប៉ុន្តែភាគច្រើនគេអនុម័តហើយ ត្រូវតែគោរពឲ្យទៅជាច្បាប់ ទៅជាគោលការណ៍ ទៅជាទម្លាប់ សម្រាប់អនុវត្តន៍ទាំងអស់គ្នា តែថាទេ ខ្ញុំមិនអនុវត្តន៍ ព្រោះខ្ញុំមិនបានអនុម័តផង។ បើសិនជានិយាយបែបនេះ មិនមែនជានីតិរដ្ឋ មិនមែនជាលទ្ធិប្រជាធិបតេយ្យនោះទេ៕
ប្រភពmekongjournal
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code