-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f
Content image - Phnom Penh Post
បណ្តាញ​ខ្សែកាប Pacific Light Cable Network (PLCN) នេះ​នឹង​ត្រូវ​លាត​សន្ធឹង​​ចម្ងាយ ១២៨ ៨០០ គីឡូម៉ែត្រ​នៅ​បាត​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​រវាង​ទីក្រុង​ទាំង​​ពីរ​ដែល​នេះ​គឺជា​លើក​ដំបូង​បំផុត​សម្រាប់​ខ្សែកាប​ប្រភេទ​នេះ។

ខ្សែកាប​អ៊ីនធឺណិត​ល្បឿន​លឿន​នឹង​​ភ្ជាប់​ទីក្រុង​ហុងកុង និង​អាមេរិក



ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Google និង Facebook នៅ​ថ្ងៃ​ពុធ​បាន​ប្រកាស​ពី​គម្រោង​តភ្ជាប់​ខ្សែ​កាប​អ៊ីនធឺណិត​​ពី​ទីក្រុង​ឡូសអេនជឺលេស​​​ទៅ​ទីក្រុង​ហុងកុង​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​សាជីវកម្ម China Soft Power Holdings។
បណ្តាញ​ខ្សែកាប Pacific Light Cable Network (PLCN) នេះ​នឹង​ត្រូវ​លាត​សន្ធឹង​​ចម្ងាយ ១២៨ ៨០០ គីឡូម៉ែត្រ​នៅ​បាត​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​រវាង​ទីក្រុង​ទាំង​​ពីរ​ដែល​នេះ​គឺជា​លើក​ដំបូង​បំផុត​សម្រាប់​ខ្សែកាប​ប្រភេទ​នេះ។
លោក Brian Quigley ប្រធាន​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ត​បណ្តាញ​របស់​ក្រុមហ៊ុន Google ឲ្យ​ដឹង​ថា​បណ្តាញ​ខ្សែកាប PLCN នឹង​អាច​បញ្ជូន​ទិន្នន័យ ១២០ តេរ៉ាបៃ (១ តេរ៉ាបៃ=១ ​ពាន់​ជីហ្គាបៃ) ក្នុង​ ១ វិនាទី​ដែល​ល្បឿង​នេះ​អាច​ឲ្យ​ធ្វើការ​សន្ទនា​គ្នា​តាម​វីដេអូ​រវាង​ទីក្រុង​ឡូសអេនជឺលេស និង​ទីក្រុង​ហុងកុង​ដែល​មាន​ទំហំ HD ៨០ ​លាន​ផ្តល់​សំឡេង​ភ្លាមៗ​បាន​ក្នុង​ពេល​និយាយ។
យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ក្រុមហ៊ុន Google និង Facebook កំពុង​តែ​សហការ​ជាមួយ​ក្រុមហ៊ុន Pacific Light Data Communication Company (PLDC) និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​គមនាគមន៍​បាត​សមុទ្រ TE SubCom លើ​ការ​កសាង​បណ្តាញ​ខ្សែកាប​នេះ​ដែល​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៨។
លោក Wei Junkang ប្រធាន​ក្រុមហ៊ុន​ PLDC បាន​មាន​ប្រសាសន៍​ថា៖ «ខ្សែកាប PLCN នឹង​ក្លាយ​ជា​ផ្លូវ​ខ្សែកាប​អុបទិក​ល្បឿន​​លឿន​មួយ​ដែល​តភ្ជាប់​រវាង​ក្រុង​ហុងកុង និង​អាមេរិក​ហើយ​ក៏​ជា​បណ្តាញ​ដំបូង​​ដែល​តភ្ជាប់​ផ្ទាល់​ដោយ​ប្រើប្រាស់​សមត្ថភាព​នៃ​ការ​បញ្ជូន​ទិន្នន័យ​ខ្ពស់ (Ultra HD)»។
លោក​បន្ត​ថា៖ «វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​សាកល​ដូចជា Google និង Facebook បាន​ក្លាយ​ជា​សហវិនិយោគិន​ក្នុង​ក្រុមហ៊ុន​ PLCN»៕ TN
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code