Cristiano Ronaldo តារាឆ្នើមក្រុមអធិរាជស Real Madrid បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយអតីតបវរកញ្ញាអេស្ប៉ាញ តារាម៉ូដែល Desire Cordero។ នេះបើតាមទស្សនាវដ្ដីអេស្ប៉ាញមួយ បានចុះផ្សាយ។
Cristiano Ronaldo តារាឆ្នើមក្រុម Real Madrid
ទស្សនាវដ្ដី Corazon CZN បានឲ្យដឹងថា Super Star ជម្រើសជាតិព័រទុយហ្គាល់វ័យ៣១ឆ្នាំ CR7 បានស្រលាញ់គ្នាជាមួយនាង Cordero វ័យ២៣ឆ្នាំ រយៈពេលជាង១ខែមកហើយ ខណៈដែល Cordero បានទៅរស់នៅទីក្រុង Madrid ទៀតផង ដើម្បីធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែជិតស្និទ្ធផ្អែមល្ហែម។
តារាម៉ូដែល Desire Cordero កាលប្រលងបវរកញ្ញា
Ronaldo ដែលពីមុនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែល Gemma Atkinson និង Irina Shayk គឺត្រូវបានគេដឹងថា បានទាក់ទងកញ្ញាដ៏ស្រស់ស្អាត Cordero តាមរយៈបណ្ដាញសង្គម Instagram។
Cordero ធ្លាប់គ្រងមកុដបវរកញ្ញាប្រទេសអេស្ប៉ាញកាលឆ្នាំ២០១៤ ហើយក៏ជាបវរកញ្ញាតំណាងប្រទេសអេស្ប៉ាញ ក្នុងការប្រកួតបវរកញ្ញាចក្រវាលផងដែរ ដែលនាងបានទទួលចំណាត់ថ្នាក់លេខ១០៕
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal | TheSun
ប្រភព៖ Goal | TheSun