តំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ នៅដើមសប្តាហ៍នេះ បានបញ្ជាក់ថា បើទោះជាគណបក្សសង្គ្រោះជាតិបានរំពឹងទុកថា ការបោះឆ្នោតនៅប្រទេសកម្ពុជា នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ អាចនឹងមានភាពយុត្តិធម៌ក៏ដោយ ក៏គណបក្សសង្គ្រោះជាតិនៅតែមានការព្រួយបារម្ភលើករណីមួយចំនួន ពិសេសស្ថានភាពនយោបាយបច្ចុប្បន្នដែលមិនទាន់វិលទៅរកភាពប្រក្រតីនៅឡើយ។ ជាមួយគ្នានេះគណបក្សសង្គ្រោះក៏កំពុងយកចិត្តទុកដាក់ខ្ពស់លើដំណើរការបោះឆ្នោតដោយចាប់ផ្តើមពីពេលនេះតទៅ ហើយគណបក្សសង្គ្រោះជាតិសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមតាមដានដំណើរការបោះឆ្នោតទាំងអស់គ្នា។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថា បើប្រជាពលរដ្ឋខ្មែរពិតជាមានទឹកចិត្តស្នេហាជាតិ និងចង់ឲ្យប្រទេសជាតិ ក៏ដូចជាជីវភាពរបស់ពួកគាត់ផ្ទាល់មានភាពប្រសើរឡើង គប្បីត្រូវទៅចូលរួចចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ លោក យឹម សុវណ្ណ បានបញ្ជាក់ថា នាប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សសង្គ្រោះជាតិបានរកឃើញភាពអវិជ្ជមានមួយចំនួនជុំវិញដំណើរការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៩០ថ្ងៃ ហើយគណបក្សសង្គ្រោះជាតិកំពុងតាមដានបន្តទៀត ដើម្បីធានាពីភាពយុត្តិធម៌ក្នុងដំណើរការបោះឆ្នោត។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ជាបទពិសោធន៍របស់ប្រទេសកាន់ប្រជាធិបតេយ្យធំៗ និងមានការរីកចម្រើនជាងកម្ពុជា ក៏ដោយសារតែប្រទេសទាំងនោះ មានប្រព័ន្ធបោះឆ្នោត ឬក៏ប្រព័ន្ធជ្រើសរើសមេដឹកនាំល្អ និងមានភាពយុត្តិធម៌ដែលជាកត្តាសំខាន់ដើម្បីជំរុញឲ្យប្រទេសមានការរីកចម្រើន។ លោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា ការចូលរួមបោះឆ្នោត គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដូចនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបគប្បីចូលរួមតាមដានភាពមិនប្រក្រតីនានាជុំវិញដំណើរការចុះឈ្មោះបោះឆ្នោត និងដំណើរការបោះឆ្នោតនៅថ្ងៃខាងមុខផងដែរ។
ថ្មីៗនេះ តំណាងរាស្ត្រនិងជាអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ក៏បានថ្លែងសារនយោបាយទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែរថា សន្លឹកឆ្នោតមួយសន្លឹករបស់យើង អាចការពារមាតុភូមិយើងពីការគំរាមកំហែងពីខាងក្រៅ ការពាររបបប្រជាធិបតេយ្យសេរីពិតប្រាកដ ការពារយុតិ្តធម៌សង្គម ទប់ស្កាត់អំពើពុករលួយ ទទួលបានសេវាសាធារណៈមានគុណភាពខ្ពស់ បែងចែកផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយសមធម៌ជាដើម។ដូច្នេះពលរដ្ឋខ្មែរគ្រប់រូបត្រូវតែបំពេញកាតព្វកិច្ចនេះ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅប្រទេសកម្ពុជា៕