-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f


ដោយ លោក ញឹម សុខន​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦​ លោក នី ចរិយា នៅសាលាដំបូងរាជធានីភ្នំពេញកាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦
អតីតអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប បានបង្ហាញការខកចិត្ត ក្រោយតុលាការផ្តន្ទាទោស ដោយលើកឡើងថាកុំសង្ឃឹមថាមានយុត្តិធម៌ បើការគ្រប់គ្រងមួយមានប្រព័ន្ធតុលាការមិនឯករាជ្យនោះ។
នៅថ្ងៃទី២២ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំនុំរឿងព្រហ្មទណ្ឌ ដែលមានដើមបណ្តឹងជាព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរអមសាលាដំបូងខេត្តសៀមរាប។ ប៉ុន្តែក្នុងសវនានោះគ្មានវត្តមាន មន្ត្រីតុលាការទាំងពីរនាក់ជាដើមបណ្តឹងទេ។
បណ្តឹងនោះបានចោទលោក នី ចរិយា ៣បទល្មើសគឺចោទថា បានបរិហារកេរ្តិ៍ជាសាធារណ បរិហារបង្កាច់កេរ្តិ៍ និងដាក់សម្ពាធដល់តុលាការ។
បណ្តឹងនោះបានយោងទៅលើការរៀបចំធ្វើសន្និសិទសារព័ត៌មាន របស់សមាគមការពារសិទ្ធិមនុស្សអាតហុកនៅខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ ដែលរៀបចំដោយលោក នី ចរិយា ដែលក្នុងសន្និសិទនោះលោក នី ចរិយា បានរិះគន់មន្ត្រីតុលាការទាំងពីរនោះថាបានចាប់ឃុំខ្លួនអ្នកមានជម្លោះដីធ្លីពីរនាក់នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ខុសនីតិវិធី។
លោក នី ចរិយា ប្រាប់ចៅក្រម និងព្រះរាជអាជ្ញារ នៅក្នុងសវនាការថាមន្ត្រីតុលារការទាំងពីររូបនោះពិតជាបានចាប់ខ្លួន បុរសអ្នកមានជម្លោះដីធ្លី ទាំងពីរនាក់នោះខុសនីតិវិធីមែន ដោយលោកអះអាងទាំងបង្ហាញឯកសាថានៅឆ្នាំ ២០១៤ អាជ្ញាធរបានប្រកាសឲ្យក្រុមហ៊ុនវៀតណាមមួយ នៅស្រុកស្វាយលើផ្អាកធ្វើសកម្មភាពឈូសឆាយ លើដីដែលកំពុងមានជម្លោះ ដោយថាអាជ្ញាធរខេត្តពិនិត្យឃើញថាដីជាង៤០០ហិកតានោះស្ថិតក្នុងគម្របព្រៃ ហើយថាក្រុមហ៊ុននោះគ្មានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ។
បើតាមលោក នី ចរិយា នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៥ ទើបកម្លាំងចុះទៅចាប់ពលរដ្ឋពីរនាក់ នៅឃុំជប់រំដេង ស្រុកស្វាយលើនោះ មិនបង្ហាញដីកា និងចោទថាជនត្រូវចាប់ខ្លួនបានប្រព្រឹត្តបទល្មើសជាក់ស្តែង ខណៈដែលបុរសទាំងពីរនាក់នោះ ម្នាក់កំពុងដាំដំឡូងនៅជិតផ្ទះ និងម្នាក់ទៀតកំពុងធ្វើម៉ូតូនៅផ្សាស្រែណូយ ស្រុកស្វាយលើ ខេត្តសៀមរាម។
លោក នី ចរិយា និយាយ ប្រាប់ចៅក្រមទៀតថា ក្រុមហ៊ុនត្រូវអាជ្ញាធរខេត្តដកហូតដី តាំងពីឆ្នាំ២០១៤ ហើយការចុះទៅចាប់ពលរដ្ឋអ្នកមានជម្លោះដីធ្លី នៅឆ្នាំ២០១៥ ចោទថា បានប្រព្រឹត្តិ
បទល្មើសជាក់ស្តែងលោកថា ជានីតិវិធីមិនត្រឹមត្រូវ ហើយថាករណីនេះ លោកបាន ដាក់ពាក្យបន្តឹងទៅអគ្គព្រះរាជអាជ្ញាអបសាលាឧទ្ធរណ៍ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យចាត់នីតិវិធីទៅលើមន្ត្រីតុលារទាំងពីរនេះ ។
ការនិយាយរបស់លោក នី ចរិយា ទាំងធ្វើកាយវិការនេះត្រូវបានព្រះរាជអាជ្ញារងលោក សៀង សុខ ប្រាប់ចៅក្រមក្នុងអង្គជំនុំជម្រះលោក ឃី ឆៃ ឲ្យព្រមានលោក នី ចរិយា ឲ្យរក្សារបៀបរៀបរយ។
ភ្លាមៗនោះលោក ឃី ឆៃ បានគំរាមឲ្យលោក នី ចរិយា រក្សាឥរិយាបសមរម្យ និងរបៀបរៀបរយក្នុងសវនាការ។ ឈរក្នុងរង្វង់ក្រចកសេះ លោក នី ចរិយា តបវិញដោយចោទជាសំនួរ ទាំងចៅក្រម ឃី ឆៃ មិនទាន់ឈប់និយាយថា៖ តើនិយាយបែបណា ដែលចៅក្រុមចាត់ទុកថា មានរបៀបរៀបរយនោះ
ទាំងមេធាវីការពារក្តីឲ្យលោក នី ចរិយា និងជនរងគ្រោះដែលបានចាប់ខ្លួន បានអះអាងប្រាប់អង្គសសវនាការថា ពួកគេពេលនេះបានរួចផុតពីការឃុំខ្លួនហើយ ក្រោយពីជាប់ពន្ធនាគារបាន៦ខែ ហើយដីដែលមានជម្លោះ៤១៩ហិកតានោះ ត្រូវអាជ្ញាធរខេត្តសៀមរាបធ្វើប័ណ្ណទទួលស្គាល់ឲ្យពួកគេកាន់កាប់វិញហើយដែរ។
ទោះជាយ៉ាងណាក្រោយសម្រាក១៥នាទី តុលាការបានប្រកាសសាលក្រមផ្តន្ទាទោស ឲ្យលោក នី ចរិយា ជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់៦លានរៀល តាមបណ្តឹងរបស់មន្ត្រីតុលាការនៅខេត្តសៀរាម។
ក្រោយដើរចេញពីបន្ទប់សវនាការ លោក នី ចរិយា ប្រាប់អ្នកសារព័ត៌មាន ទាំងការខកចិត្តថា៖ «យើងកុំសង្ឃឹមយុត្តិធម៌នៅក្នុងប្រទេសមួយ ដែលប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ។ វាមិនខុសអីពីរឿងថា យើងចង់បានទឹកថ្លាហូប ទាល់តែមានត្រពាំងនឹងមានទឹកថ្លា បើត្រពាំងហ្នឹងទឹកល្អក់ យើងមិនសង្ឃឹមថា បានទឹកថ្លាប្រើទេ»
ប៉ុន្តែសម្រាប់ព្រះរាជអាជ្ញារង លោក សៀង សុខ បានប្រាប់ចៅក្រមក្នុងអង្គសវនាការថាលោក នី ចរិយា តាមការសាកសួរ និងឯកសាមួយចំនួនបង្ហាញថា លោក នី ចរិយា ពិតជាបានប្រព្រឹត្តខុសដូច ដើម្បីបណ្តឹងចោទប្រកាន់មែន ដោយថាការធ្វើសន្និសិទការសែតរិះគន់ចំណាត់ការរបស់តុលាការម្តងហើយម្តងទៀតនេះលោកសៀង សុខ ថាជាចេតនាដាក់សម្ពាធដល់ដំណើរស៊ើបអង្កេតរបស់តុលាការក្នុងសំណុំរឿងដែលតុលាការកំពុងដំណើរការនីតិវិធី។
មេធាវីការពារក្តីមួយរូបក្នុងចំណោម៣រូប គឺលោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មានថា សាលក្រមនេះលោកមិនទទួលយកទេ ហើយសម្រេចប្តឹងទាស់ទៅសាលាឧទ្ទរណ៍នៅពេលខាងមុខ។
លោកថា៖ «យើងឃើញថា សវនាការនៅថ្ងៃនេះ តុលាការហាក់មិនស្តាប់ចម្លើយសាក្សីផង សាក្សីបានឆ្លើយច្បាស់ហើយ ហាក់បីដូចជាតុលាការមិនយកសម្តីសាក្សីមកកាត់សេចក្តីទេ»
មន្ត្រីឃ្លាំងការរំលោភសិទ្ធិមនុស្សលោក អំ សំអាត ដែលតាមដានសវនានេះ ហៅសាលក្រមកាត់ទោសលោក នី ចរិយា នៅថ្ងៃនេះថាជាសាគំរាមដល់អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី និងជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្សដទៃទៀតផងដែរ។
លោកថា៖ «អាហ្នឹងក៏ជាងជួង ឬក៏ជាសញ្ញាណមួយដាស់តឿន និងការគំរាមកំហែងសម្រាប់សកម្មជនការពារសិទ្ធិមនុស្សទាំងឡាយនោះបាទ»
លោក នី ចរិយា កាលពីនៅធ្វើជាប្រធានស៊ើបអង្កេតនៅសមាគមន៍អាដហុក ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រីព្រមានដោយមិនបញ្ចេញឈ្មោះម្តងថាជា «អាក្មេងព្រហើន» ពេលលោកនី ចរិយា រិះគន់រដ្ឋាភិបាលពីភាពយឺតយ៉ាវនៃការជំរុញយន្តការដោះស្រាយដីធ្លីឲ្យមានប្រសិទ្ធិភាពនោះ។
ហើយបច្ចុប្បន្ន លោក នី ចរិយា កំពុងជាប់បណ្តឹងមួយទៀតនៅតុលាការពាក់ព័ន្ធនឹងការចោទថាលោកសមគំនិតសូកប៉ាន់សាក្សី មិនឲ្យនិយាយរឿងពិតប្រាប់តុលាការករណីចោទថា លោក កឹម សុខា មានសេ្នហាលួចលាក់ដែលសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនលើកឡើងថាជារឿងនយោបាយ៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code