សៅរ៍, ១០ កញ្ញា ២០១៦ 11:57 ដោយ: នឿត សុភក្រ្ត ID:049
ភ្នំពេញ៖ លោកហេងរតនាប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកស៊ីម៉ាក់ (CMAC) បានលើកឡើងថា សហរដ្ឋអាមេរិករំលោភសិទ្ធិ ពលរដ្ឋខ្មែរច្រើនលើកច្រើនសារ ក្នុងអំឡុងពេលអាមេរិកទម្លាក់ គ្រាប់បែកជិតបីលានតោន នៅកម្ពុជាដែលបណ្តាលឲ្យ ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប្រាំសែននាក់ ស្លាប់ទាំងអយុត្តិធម៌ខណៈដែលសង្រ្គាម ជាមួយប្រទេសវៀតណាមនោះ ។
ការលើកឡើងរបស់លោក ហេង រតនា បែបនេះបានធ្វើឡើងបន្ទាប់ពី អាមេរិកបានផ្តល់ជំនួយ ឥតសំណងដល់ប្រទេសឡាវ និងវៀតណាមជិតមួយ រយលានដុល្លារអាមេរិក សម្រាប់បោសសំអាតគ្រាប់ មិនទាន់ផ្ទុះដែលអាមេរិក ទម្លាក់ក្នុងទសវត្សន៍៧០នោះ ។
លោក ហេង រតនា បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការថា "ប្រជាជនកម្ពុជារងទុក្ខនិង ឈឺចាប់ចំនួន២ដង ពីសហរដ្ឋអាមេរិកករណី ទំលាក់គ្រាប់បែកនៅកម្ពុជា ។ ភាពឈឺចាប់លើកទី១គឺដោយសារ អាមេរិកទំលាក់គ្រាប់បែកជិត ៣លានតោន គ្រាប់បែកចង្កោមជិត៣០លានគ្រាប់ គ្រាប់បែកគីមី CS ជាដើម ។ល។
ក្រោមលេសថា តាមកំទេចពួកយៀកកុងយួន ឈ្លានពានប៉ុន្តែស្លាប់តែខែ្មរ អស់រាប់សែននាក់ (ជាង៥០០.០០០នាក់់) សម្លាប់ដោយផ្ទាល់ និងកំទេភូមិករផ្ទះសំបែងខែ្មរ រាប់ម៉ឺនកន្លែង" ។
លោកបានបន្តទៀតថា «នៅពេលដែលអាមេរិកដឹងខ្លួននឹង ទទួលស្គាល់ការពិតក្នុងសង្គ្រាម នៅឥណ្ឌូចិននិងសោកវិនាសកម្មបង្កឡើង និងបន្តបន្សល់ ទុកកាកសំណល់ពីសង្គ្រាមនោះ ខាងប្រទេសវៀតណាម និងឡាវបានទទួលជំនួយកើនឡើង រហូតដល់ជិត១០០លាន ក្នុងរយៈពេល៣ឆ្នាំ ដើម្បីជាការដោះស្រាយស្រាយបញ្ហា ធានាសុខសុវតិ្ថភាពដល់ ប្រជាជនរបស់ខ្លួន តែកម្ពុជាទទួលបានតិចតួច ប៉ុណ្ណោះ! តើមានមូលហេតុអ្វីដែល អាមេរិករំលោភសិទិ្ធប្រជាជនកម្ពុជា ម្តងជា២ម្តងបែបនេះ ? កាកសំណល់សង្គ្រាម របស់អាមេរិកទាំងនេះ បន្តសម្លាប់និងធ្វើឱយរបួស ប្រជាជនស្លូតត្រង់កម្ពុជា យ៉ាងអយុតិ្តធម៌បំផុត ! មិនត្រឹមតែប៉ុណ្ណោះកំពុងធ្វើឱយកូនខែ្មរ ជំពាក់ជាន់ក ដោយសារសង្គ្រាមអាមេរិក-វៀតណាម ឡើងចំនួនជិត៤០០លាន ដុល្លាទៅហើយ! គេយកដំបងដ៏ធំមកវាយ សំពងសំលាប់យើងតែមិនស្លាប់ គេបែរជាមក ទារសងថ្លៃដំបង មិនគិតប្រឹងជួយព្យបាល របួសធ្ងន់ធ្ងរនោះទេ!តើយុតិ្តធម៌ និងការគោរពសិទិ្ធមនុស្សនៅឯណា សំរាប់ប្រជាជនកម្ពុជា ដែលរងទុក្ខសោកនោះ ? ។ »
លោក ហេង រតនា បានសរសេរបន្ថែមថា «យើងបានធ្វើការស្រាវជ្រាវ យ៉ាងច្រើនពីមូលហេតុអាមេរិក ប្រព្រឹតិ្តមកលើកម្ពុជាលើករណីនេះ មានការអះអាងយ៉ាងច្រើនហើយ មានមូលហេតុមួយនោះគឺថា កាលមកទំលាក់គ្រាប់បែក អាមេរិកថាក្រុមខែ្មរមួយជំពូកនោះ ស្នើសុំឱយអាមេរិកជួយទំលាក់ ហើយនៅពេលអាមេរិកពិបាកផ្តល់ជំនួយ មកកម្ពុជា ដោយសារពួកខែ្មរ ជំពូកដដែលហ្នឹងសុំឲ្យអាមេរិក ផ្តាច់ជំនួយ! រីឯឡាវនិងវៀតណាម រស់នៅអាមេរិកពួកគេរួមគ្នាទាមទារ និងរុកគួនឲ្យព្រឹទិ្ធសភាអាមេរិក ជួយដល់រដ្ឋាភិបាលនិង ប្រជាជនគេរីឯខែ្មរយើងខ្លះ ខិតខំទាមទានិងរុកគួនព្រឹទិ្ធសភា អាមេរិកឲ្យផ្តាច់ជំនួយទៅវិញ» ។
សូមរំលឹកថាសហរដ្ឋអាមេរិក បានផ្តល់ជំនួយតិចទួចបំផុត សម្រាប់កម្ពុជាលើវិស័យដោះមីន និងបោសសំអាតគ្រាប់មិនទាន់ ផ្ទុះខណៈដែលអាមេរិកបាន ទម្លាក់គ្រាប់បែករាប់លានតោន នៅកម្ពុជាដែលបណ្តាលឲ្យពលរដ្ឋកម្ពុជា រាប់សែននាក់បាត់បង់ជីវិត និងរាប់ម៉ឺននាក់ទៀតរងរបួស និងពិការក្នុងអំឡុង ពេលសង្រ្គាមជាមួយនិង ប្រទេសវៀតណាមក្នុង ទសវត្សន៍ឆ្នំា៧០នោះ ៕
ប្រភពdap-news