-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បណ្ឌិត​​​​វិស្វកម្ម តាន់ រស្មី តំណាង​កម្ពុជា​ដណ្ដើម​ពាន​រង្វាន់​វិទ្យាសាស្ត្រ​អាស៊ាន-អាមេរិក


អ្នក​ស្រី តាន់​ រស្មី បណ្ឌិត​ផ្នែក​ជីវ​វិស្វកម្ម​(Bio-Engineering) មក​ពី​ប្រទេស​ជប៉ុន បាន​ជាប់​ជា​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​ដទៃ​ទៀត​មក​ពី​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​វិទ្យាសាស្ត្រ​អាស៊ាន- អាមេរិក​សម្រាប់​ស្ត្រី ស្ដី​ពី​ការ​ស្រាវជ្រាវ​ផ្នែក​ថាមពល។

%e1%9e%8f%e1%9e%b6%e1%9e%93%e1%9f%8b-%e1%9e%9a%e1%9e%9f%e1%9f%92%e1%9e%98%e1%9e%b8-02

ទាក់​ទង​នឹង​កម្មវិធី​ប្រកួត​ប្រជែង​នេះ អ្នក​ស្រី តាន់ រស្មី បាន​ពន្យល់​ថា ការ​ដែល​ជាប់​ជា​តំណាង​ប្រទេស​កម្ពុជា​នេះ ​គឺ​តាម​រយៈ​ការ​ដាក់​ពាក្យ​ដោយ​ផ្ទាល់ ដោយ​ភ្ជាប់​ជា​មួយ​អត្ថបទ​វិទ្យាសាស្ត្រ​ដែល​កំពុង​ស្រាវជ្រាវ​ទាក់​ទង​នឹង​ថាមពល​កកើត​ឡើង​វិញ ប្រវត្តិ​នៃ​បទពិសោធន៍​ការងារ និង​លិខិត​ឧទ្ទិស​នាម​ពី​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ។

អ្នក​គ្រូ​បាន​បន្ថែម​ទៀត​ថា គោល​បំណង​សំខាន់​​នៃ​ការ​ប្រកួត​ប្រជែង​នេះ​មាន​ដូច​ជា ​​ជួយ​គាំទ្រ​ដល់​ស្ត្រី​ដែល​ទើប​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​វិទ្យាសាស្ត្រ ឬ​អ្នកស្រាវ​ជ្រាវ។ មួយទៀត​គឺ​ចង់​លើក​ទឹក​ចិត្ត​ដល់​​ស្ត្រី​​វ័យ​ក្មេង​ដទៃ​ទៀត​ឲ្យ​ចូល​រួម​កាន់​តែ​ច្រើន​ឡើង​​ក្នុង​វិស័យ​មួយ​នេះ។​​​

តាម​រយៈ​ឯកសារ​យោង​របស់​កម្មវិធី​ពាន​រង្វាន់​វិទ្យាសាស្ត្រ អាស៊ាន-អាមេរិក​សម្រាប់​ស្ត្រី បាន​បង្ហាញ​​ថា​​ គណៈកម្មការ​នឹង​វាយ​តម្លៃ​លើ​​បេក្ខនារី​ដោយ​ផ្ដោត​ទៅ​លើ​កត្តា​​មួយ​ចំនួន​ដូច​ជា​៖

ទី១៖ ​សារៈសំខាន់​នៃ​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ។

ទី២៖​ ភាព​មាន​ទំនាក់​ទំនង​គ្នា​នៃ​ប្រធានបទ​ស្រាវជ្រាវ​​ទៅ​នឹង​គោល​បំណង​នៃ​អាស៊ាន​ស្ដី​ពី​ថាមពល​​កកើត​ឡើង​វិញ។

ទី៣៖ គឺ​​កិច្ច​ការងារ​របស់​បេក្ខនារី​ក្នុង​ការ​ប្រឹង​ប្រែង​លើក​ទឹក​ចិត្ត​​​​​ស្ត្រី​វ័យក្មេង​អោយ​ចូលរួម​ក្នុង​វិស័យ​មួយ​នេះ។



មិន​តែប៉ុណ្ណោះ បន្ទាប់​ពី​ជាប់​វគ្គ​ជម្រុះ​ចុង​ក្រោយ​ហើយ គណៈកម្មការ​តម្រូវ​ឲ្យ​ផ្ញើ​ជា​​វីដេអូ​សង្ខេប​៣​នាទី​ ហើយ​ក៏​អាច​មាន​កិច្ច​សម្ភាសន៍​ដោយ​ផ្ទាល់​ជា​មួយ​គណៈកម្មការ​ផង​ដែរ​ សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ​ ដើម្បី​ឈាន​ទៅ​រក​ជយលាភី​ចុង​ក្រោយ​។​​​

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ពាន​រង្វាន់​​វិទ្យាសាស្ត្រ អាស៊ាន- អាមេរិក​សម្រាប់​ស្ត្រី​ស្ដី​ពី​ថាមពល អាច​នឹង​ធ្វើ​ការ​ប្រកាស​លទ្ធផល​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​អំឡុង​ខែ​តុលា​ឆ្នាំ​២០១៦ខាង​មុខ​នេះ​ហើយ​។

សព្វ​ថ្ងៃនេះ​​ បណ្ឌិត ​តាន់ ​រស្មី​ គឺ​ជា​គ្រូ​បង្រៀន និង ជា​អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​​ផ្នែក​ជីវ​វិស្វកម្ម​ទាក់​ទង​នឹង​ថាមពល​កកើត​ឡើង​វិញ​( Sustainable Engergy) ប្រចាំ​ដេប៉ាតេម៉ង់​ទេព​កោសល្យ គីមី និង​អាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)។​

ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​គ្រូ​មាន​រយៈពេល​ជាង​​៣​ឆ្នាំ​ គឺ​ផ្ដោត​ទៅ​លើ​ការ​បំបែក​កាក​សំណល់​ភក់​រឹង (Sludge) ​ដែល​បាន​មក​ពី​ការ​សំអាត​ទឹក​កខ្វក់​របស់​រោង​ចក្រ​ចំណីអាហារ​​ រួច​បម្លែង​អោយ​ទៅ​ជា​ជីវ​ឧស្ម័ន​សម្រាប់​ចំហេះ។

ជា​លទ្ធផល​សម្រាប់​ការ​ស្រាវ​ជ្រាវ​ អ្នកគ្រូ​បាន​រក​ឃើញ​ថា លក្ខខណ្ឌ​រួម​ផ្សំ​គ្នា​ដោយ​ការ​ប្រើ​កម្ដៅ និង​PH ខ្ពស់(មជ្ឈដ្ឋាន​បាស​ខ្លាំង)​ នាំ​ឲ្យ​មាន​​ការ​បំបែក​កាក​សំណល់​លឿន​ ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ព្រម​ទាំង​អាច​ផលិត​ជា​ជីវឧស្ម័ន​បាន​ច្រើន​ទៀត​ផង​។ ចំណែក​ការ​​​បម្លែង​​ទៅ​ជា​ជីវឧស្ម័ន​វិញ​ គឺ​គេ​​ត្រូវ​ធ្វើ​នៅ​លក្ខខណ្ឌPHស្មើ​៧។

អត្ថបទ៖ ស៊ិន ចន្ថាnews.sabay
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code