- September 19, 2016
រលកយក្សដ៏ធំសម្បើមនឹងត្រូវបង្កើតឡើងដោយសារការបាក់រំលំថ្មដ៏ធំមួយ ប៉ុនកោះ Isle of Man ពីរដង ដែលធ្លាក់ចូលមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីដាច់ចេញពីកោះ La Palma។
រលកបិសាចខ្ពស់ជាងវិមាន Nelson's Column ដែលមានកម្ពស់ ៥២ ម៉ែត្រ អាចនឹងបំផ្លាញអ្វីៗទាំងអស់ដែលមនុស្សមិនធ្លាប់បានឃើញពីមុនមកនោះឡើយ។
ការវាយប្រហាររបស់រលកយក្សលើឆ្នេរផ្លរីដារបស់អាមេរិក និងប្រេស៊ីលអាចនឹងក្លាយជាគ្រោះមហន្តរាយ ខណៈដែលកម្លាំងរលករបស់វា ដែលស្មើនឹងថាមពលស្តុកទុក ៦ ខែរបស់អាមេរិកអាចនឹងធ្វើដំណើរទៅទិសខាងលិចឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។
ប្រទេសអង់គ្លេសនឹងគ្មានផ្លូវរត់គេចពីការសម្លាប់រង្គាលបានទេ។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រកំពូលមួយរូបដែលសិក្សាអនាគតលើការផ្ទុះរបស់ភ្នំភ្លើង Canary Islands ។
អ្នកស្រាវជ្រាវលោក Simon Day មកពីវិទ្យាស្ថាន Institute Risk និង សាកលវិទ្យាល័យ Universtity College London ផ្នែកកាត់បន្ថយគ្រោះមហន្តរាយបានរកឃើញថា ប្រសិនបើភ្នំភ្លើងសកម្ម Cumbre Vieja ផ្ទុះ នោះបណ្តាភ្នំនៅភាគខាងលិចអាចនឹងបាក់រលំចូលក្នុងសមុទ្រ។
គាត់បានប្រាប់ទៅ Daily Star ថាភ្នំភ្លើងនេះបានផ្ទុះម្ដងហើយនៅឆ្នាំ ១៩៧១ ហើយវាផ្ទុះរាល់ ៥០ ទៅ ៧០ ឆ្នាំម្ដង ដែលគម្លាតពេលនេះនឹងបង្កើនការបាក់រំលំភ្នំដ៏ច្រើន។
យ៉ាងណាមិញ លោក Day បានសង្កត់ធ្ងន់ថា ការបាក់រំលំភ្នំទៅទៅក្នុងសមុទ្រនោះអាចនឹងកើតឡើងពេលណាមួយក្នុងរយៈពេល ៣ ឆ្នាំនេះ ហើយភ្នំភ្លើង Cumbre Vieja គឺកំពុងស្ថិតជិតដល់ថ្ងៃផ្ទុះដែរ។
លោកបន្តថា បន្ទុះភ្នំភ្លើងនេះអាចបង្កការបាករលំដីនិងភ្នំ ដែលបង្កជាមហារលកបិសាចកម្ពស់ជាង ៩០០ ម៉ែត្រ ឬ លើសនេះ រួចបោលសំដៅមករកចក្រភពអង់គ្លេសតែម្តង៕
ប្រភព៖ Daily Star