គេហទំព័រ DOMAIN របស់អូស្ដ្រាលីបានផ្សព្វផ្សាយនៅ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ឲ្យដឹងថា ផ្ទះប្រណីតតម្លៃ១១លានដុល្លារអូ ស្ដ្រាលី ឋិតនៅតំបន់ឆ្នេរ Clontarf ភាគឦសានទីក្រុង Sydney រដ្ឋ New South Wales ប្រទេសអូស្ដ្រាលី ត្រូវបានគ្រួសារអ្នកធំកម្ពុជាម្នាក់ទិញយកជាកម្មសិទ្ធិហើយ ។

ទោះយ៉ាងណា គេហទំព័រ DOMAIN ដដែលមិនបានបង្ហើបប្រាប់អំពីអត្តសញ្ញាណគ្រួសារអ្នកធំកម្ពុជាដែ លទិញផ្ទះប្រណីតនៅទីក្រុង Sydney ប្រទេសអូស្ដ្រាលីតម្លៃ១១លានដុល្លារនោះឲ្យដឹងនៅឡើយ ។

ផ្ទះប្រណីតតម្លៃ១១លានដុល្លារអូ ស្ដ្រាលី ដែលគ្រួសារអ្នកធំកម្ពុជាទិញយកជា កម្មសិទ្ធិនោះ គឺឋិតនៅផ្ទៃដីទំហំ៣ ៦៦៨ ម៉ែត្រក្រឡា មានបន្ទប់ប្រើប្រាស់ អាងហែលទឹក និងទីតាំងបរិស្ថានគួរជាទីមនោរម្យក្រៃលែង ៕


