-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

បើកម្ពុជាពឹងផ្អែកលើចិន អាចទទួលបានទឹកដីដែលបាត់បង តែបើពឹងផ្អែកលើអាមេរិកបាននីតិរដ្ឋ ការ​គោរព​ច្បាប់ និង​សិទ្ធិ​មនុស្ស។ ជម្រើសទាំងពីរ ជាការសម្រេចចិត្តរបស់កម្ពុជា ក្នុងការកំណត់ និងជ្រើសរើស​សម្រាប់​ផ្លូវ​ដើរ​របស់​ខ្លួន ​នា​ពេល​អនាគត។ នេះជាការលើកឡើង របស់លោក កែម ឡី។
<{$post.title}>
ទង់ជាតិចិន និងអាមេរិក។ (រូបថត AFP)



  • ដោយ: អ៊ុម វ៉ារី
  •  
  •  ប្រធានបទ: គំនិតមួយ
  •    
ប្រទេស​មហា​អំណាច​ចិន ជា​ប្រទេស​ដឹកនាំ​តាម​លិទ្ធិ​ «កុម្មុយនីស» ឯ​ប្រទេស​មហា​អំណាច​ផ្នែក​ «សេរី» ជា​សហរដ្ឋ​អាមេរិក។ ប្រទេស​មហា​អំណាច​ធំៗ​ទាំង​ពីរ នេះ​ក៏​កំពុង​តែ​សម្លឹង​​មើល​មក​កម្ពុជា ក្នុង​ហេតុផល ផល​ប្រយោជន៍ កេរ្តិ៍​ឈ្មោះ និង​អំណាច។ មហា​អំណាច​ទាំង​ពីរ​នេះ ក៏​កំពុង​ប្រលង​ប្រណាំង​គ្នា ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព ភាព​ជឿជាក់ និង​ការ​ទុក​ចិត្ត​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។
លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​​ការ​អភិវឌ្ឍ​សង្គម បាន​ធ្វើការ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ សំខាន់​សម្រាប់​ប្រទេស​​កម្ពុជា​ដូច​គ្នា ហើយ​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍ មក​កម្ពុជា​ដូច​គ្នា​ដែរ គ្រាន់​តែ​ក្នុង​ទិសដៅ​ខុស​គ្នា​ប៉ុណ្ណោះ។ លោក​បន្ត​ថា តែ​យ៉ាង​ណា​ក៏​ដោយ បើ​កម្ពុជា​ខ្លួន​ឯង​ចេះ​ធ្វើ​ទំនាក់​ទំនង ឬ​ពឹង​ផ្អែក​លើ​ប្រទេស​មហា​អំណាច​​ទាំង​​ពីរ​​នេះ នោះ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផល​ប្រយោជន៍ យ៉ាង​ក្រាស​ក្រែល ដែល​មិន​នឹក​ស្មាន​ដល់។
ក្នុងជំនួបជាមួយពលរដ្ឋ ក្នុងវត្តសាមគ្គីរង្សី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន​នេះ កម្ពុជាមាននិន្នាការពីរ ក្នុងការសម្រេចចិត្ត ពីការពឹងផ្អែកលើបរទេស។ លោកបានបញ្ជាក់​ដូច្នេះ​ថា «ផ្លូវ»​សំខាន់​ពីរ​យ៉ាង​ដែលកម្ពុជាត្រូវដើរ និងដើរទន្ទឹមគ្នានោះ គឺ៖
- ផ្លូវទីមួយ កម្ពុជាត្រូវចាប់ដៃគូជាមួយប្រទេសចិន ដើម្បីស្វែងរកឱកាសទាមទាយកដី ដែលប្រទេស​វៀតណាម​​​បានលេបត្របាក់យកទៅ នារយៈកាល​កន្លងមក រួមមានកោះត្រល់ជាដើម។
- ផ្លូវទីពីរ កម្ពុជាត្រូវចាប់ដៃគូ ជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាថិបតេយ្យធំជាងគេ នោះកម្ពុជា​ក៏​នឹង​ទទួលបាន នូវការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងនីតិរដ្ឋនៅកម្ពុជា។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចស្វែងរកប្រតិកម្មបន្ថែម ចំពោះការលើកឡើងខាងលើ ពីមន្រ្តី​រដ្ឋាភិបាល ឬពីមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបាននៅឡើយ ក្នុងថ្ងៃនេះ៕

ប្រភពmonoroom
More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code