-----------------------
CopyAMP code CopyPlease update your ads.txt file with MGID lines. mgid.com, 498477, DIRECT, d4c29acad76ce94f

សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ធានា​សន្តិសុខ​ជូន​ពលរដ្ឋ

ដោយ យ៉ង ចាន់តារា
2016-09-06

បិទ​ផ្លូវ​បក្ស​សង្គ្រោះ​ជាតិ ២០១៦ ៨៥៥
សមត្ថកិច្ច​ចម្រុះ​ដាក់​រនាំង​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​នៃ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
 RFA/Cheu Sideth
សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA)អំពាវនាវ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការពារ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​ភាព​សុខដុមនីយកម្ម​ដល់​ពលរដ្ឋ​ទាំងអស់​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មិន​មាន​ការ​រំខាន និង​ភិតភ័យ។
ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៦ កញ្ញា។
ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចល័ត​កង​កម្លាំង​តាម​រថយន្ត និង​ទូក ព្រម​ទាំង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​នៅ​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ថ្ងៃ ដោយ​មិន​មាន​ការ​ជូន​ដំណឹង​ជា​មុន គឺ​ជា​រូបភាព​មួយ​ដែល​អាច​ប៉ះពាល់​អារម្មណ៍ និង​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ការ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ នៅ​សង្កាត់​ចាក់អង្រែ កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា កន្លង​ទៅ មិន​ត្រឹម​តែ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​រារាំង​អ្នក​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៀត​ផង។
អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​រួម​មាន សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) អង្គការ​និកហ្វិច(NICFEC) អង្គការ​ខុមហ្វ្រែល (COMFREL) មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) ក្រុម​ការងារ​សិទ្ធិ​លំនៅឋាន សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​ភាព​សង្គម (CISA) និង​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស(CENTRAL)។
សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៃ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ទំនុក​ចិត្ត​ចូលរួម និង​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

More ..
... ...
Loveu24 welcome all of you ขออนุญาตแนะนำเว็บแทงหวยหวยหุ้นต่างประเทศมากมายค่ะเว็บนี้จ่ายจริงไม่มีโกงแน่นอนค่ะ ฝากขั้นต่ำ👉20บาท ถอนขั้นต่ำ👉100บาท หวยไทย 3ตัวจ่ายบาทละ900 👉กดเลขเด็ดงวดนี้ สมัครฟรีค่ะ
Flag Counter

-----------------------------------------
CopyAMP code